no-alternative title

LG ចង់ប្រកាសចេញស្មាតហ្វូន G8 នៅក្នុងព្រឹត្តិការណ៍ MWC 2019 ស្របពេល Xiaomi ត្រៀមប្រកាសចេញស្មាតហ្វូនស៊េរីថ្មីផងដែរ

ខុសប្លែកពីឆ្នាំមុនៗ ក្រុមហ៊ុនបច្ចេកវិទ្យាកាន់តែច្រើនឡើងៗជ្រើសរើសក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីជាច្រើនរបស់ខ្លួនមុនព្រឹត្តិការណ៍ពិពរណ៍ CES, MWC និង IFA ហើយក្រុមហ៊ុនបច្ចេកវិទ្យា LG ក៏កំពុងតែផ្លាស់ប្តូរទិសដៅផងដែរ ប៉ុន្តែក្រុមហ៊ុននេះក៏សម្រេចចិត្តក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ពិពរណ៍ MWC 2019 ។ នៅឆ្នាំនេះ ស្មាតហ្វូនដែលបង្ហាញខ្លួននេះគឺជា LG G8 ។ សម្រាប់ការបញ្ចេញនូវស្មាតហ្វូននេះមុន ឬក្រោយពេលនៃព្រឹត្តិការណ៍ពិពរណ៍នេះគឺមានន័យថាមិនចង់អោយមានការប៉ះទង្គិចគ្នានៃការប្រកាសបង្ហាញនូវស្មាតហ្វូនជាច្រើននោះ។ 

សម្រាប់ព្រឹត្តិការណ៍ពិពរណ៍នេះ ប្រហែលជាមិនសូវមានការចាប់អារម្មណ៍ខ្លាំងខ្ពស់បំផុតនោះទេ សម្រាប់ការបង្ហាញនូវផលិតផលបច្ចេកវិទ្យាថ្មីនោះ។ ជាមួយនឹងស្មាតហ្វូន G8 ក្រុមហ៊ុន LG ប្រហែលជាមិនព្យាយាមក្នុងការទាញយកការចាប់អារម្មណ៍ពីព្រឹត្តិការណ៍ពិភពលោកនេះនោះទេ ក្រុមហ៊ុននេះ គឺគ្រាន់តែចង់បង្កើននូវល្បឿននៃផលិតកម្មរបស់ខ្លួនតែប៉ុណ្ណោះសម្រាប់ឆ្នាំ 2019 នេះ។ អ្វីដែលមិនលើកឡើងនោះគឺថា ក្រុមហ៊ុន LG មានគម្រោងក្នុងការបញ្ចេញនូវស្មាតហ្វូន G8 ដែលមានអេក្រង់អាចបត់បានខណៈពេលដែលគំរូនៃអេក្រង់អាចបត់បាននេះ គឺមានការដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ CES 2019 រួចហើយ។ ដូចនេះ យើងប្រហែលជាមិនចង់ឃើញនូវគំរូអេក្រង់ដដែលនេះ នៅក្នុងព្រឹត្តិការណ៍ MWC 2019 ទៀតនោះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីពេលមុននេះ ក្រុមហ៊ុន LG ក៏បានបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ MWC ផងដែរ គឺស្មាតហ្វូន  LG G6 នៅក្នុងឆ្នាំ 2017។ មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន Xiaomi ក៏មានគម្រោងក្នុងការបង្ហាញស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួននៅថ្ងៃដូចគ្នាទៅនឹងក្រុមហ៊ុន LG ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន