no-alternative title

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S10+ 5G និងស្មាតហ្វូនបត់បាន Galaxy F ត្រូវគេរាយការណ៍ថាមានថាមពលថ្មធំក្នុងការប្រើប្រាស់

ស្របពេលដែលពេលវេលាបានខិតជិតចូលមកដល់ហើយនោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ត្រូវបានគេដឹងថា ជិតនឹងបញ្ចេញនូវស្មាតហ្វនស៊េរីថ្មីរបស់ខ្លួនជាច្រើនម៉ូដែលផងដែរ ខណៈពេលដែលមនុស្សជាច្រើននៅលើពិភពលោក រំពឹងថានេះ គឺជាស្មាតហ្វូនត្រកូល Galaxy S-Series។ កន្លងមក មានព័ត៌មានបែកធ្លាយ និងពាក្យចចាមអារ៉ាមជាច្រើនអំពីស្មាតហ្វូនស៊េរីថ្មីទាំងនេះរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ ប៉ុន្តែពាក្យចចាមអារ៉ាមទាំងនេះ មិនបញ្ឈប់នៅត្រឹមនេះនោះទេ។ សម្រាប់ទំហំថាមពលថ្មផ្សេងគ្នានៅលើស្មាតហ្វូនស៊េរីថ្មី Galaxy S10+, S10, និង S10 E (Lite) នឹងមានទំហំ 4000mAh, 3500mAh និង 3100mAh ។ 

ស្មាតហ្វូនដែលមានអេក្រង់បត់បានរបស់ក្រុមហ៊ុននេះគឺ Galaxy Flex/Fold និងស្មាតហ្វូន 5G Galaxy S10 នឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2019 នេះផងដែរ ហើយវាពិតជាស្មាតហ្វូនដែលពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងមែនទែន។ ពេលនេះ តាមការបញ្ជាក់របស់ GalaxyClub.nl ក៏បានបង្ហើបអំពីទំហំនៃថាមពលថ្មផ្សេងគ្នារបស់ស្មាតហ្វូនទាំងនេះផងដែរ។ សម្រាប់ស្មាតហ្វូន 5G Galaxy S10 ដែលមានឈ្មោះហៅថា Beyond X (SM-G977)នឹងមានថាមពលថ្មធំដល់ទៅ 5,000mAh។ ថាមពលថ្មធំនេះ គឺមានលក្ខណៈដូចគ្នាទៅនឹងស្មាតហ្វូន Galaxy M20 និងM30 ដែលជាស្មាតហ្វូនថ្នាក់កណ្តាលផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ទន្ទឹមគ្នានេះផងដែរ សម្រាប់ស្មាតហ្វូនដែលអាចបត់បានគឺ Galaxy Flex  នឹងមានថាមពលថ្មទំហំ 3,100mAh ចំនួន 2 គ្រាប់ដូចនេះ ថាមពលថ្មសរុបគឺដល់ទៅ 6,200mAh ដែលមានកម្លាំងខ្លាំងក្នុងការប្រែក្លាយជាថេប្លេតដ៏អស្ចារ្យបំផុត។ ស្មាតហ្វូននេះ អាចកាន់ថាមពលថ្មបានដល់ទៅ 3 ថ្ងៃដែលមានន័យថាអ្នកបញ្ចូលថាមពលថ្មពីរដងគឺប្រើប្រាស់បានមួយអាទិត្យ។ យើងបានលឺព័ត៌មានជាច្រើនបញ្ជាក់ថា ស្មាតហ្វូនជាច្រើនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung អាចនឹងបង្ហាញខ្លួននៅក្នុងពេលណាមួយនៅចុងខែកុម្ភៈនេះ នៅក្នុងព្រឹត្តិការណ៍ Unpacked ដែលធ្លាប់រៀបចំធ្វើឡើងដូចឆ្នាំមុននេះផងដែរ។ យើងជឿជាក់ថា ស្មាតហ្វូនស៊េរីថ្មី Galaxies នេះ នឹងបង្ហាញវត្តមានពិតប្រាកដមែន ប៉ុន្តែសម្រាប់ស្មាតហ្វូដែលមានអេក្រង់បត់បាននោះអាចនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ផ្សេងមួយទៀតរបស់ Samsung នៅពេលក្រោយ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន