no-alternative title

មានការបង្ហាញចេញនូវទំហំរូបភាពដែលថតដោយស្មាតហ្វូនស៊េរីថ្មី Honor View 20 ជាមួយនឹងកាមេរ៉ាទំហំ 48MP

នៅពេលដែលយើងនិយាយអំពីកាមេរ៉ារបស់ស្មាតហ្វូននោះ យើងនៅតែចងចាំអំពីកាមេរ៉ារបស់ស្មាតហ្វូន NOKIA ដែលមានទំហំដល់ទៅ 48MP ហើយនេះ គឺពិតជារឿងដ៏ល្អមែនទែនសម្រាប់ការបំពាក់នូវកាមេរ៉ាបែបនេះ ដោយគុណភាពនៃកម្រិតរូបភាព គឺពិតជាខុសប្លែកពីកាមេរ៉ា Sensors ដែលមានទំហំតូចៗ ដែលត្រូវប្រើប្រាស់នៅលើស្មាតហ្វូនក្នុងពេលបច្ចុប្បន្ននេះ ស្មាតហ្វូន Nokia 808 PureView គឺមានកាមេរ៉ាធំទំហំដល់ទៅ  1/1.2" 41 MP sensor ហើយវាក៏ធ្វើអោយស្មាតហ្វូននេះ មានកម្រាស់ក្រាស់ជាងមុនផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នេះគឺជារូបភាព Crop ពីកាមេរ៉ាទំហំ 48 មេហ្កាភិចសែល

បើទោះបីជាទំហំភិចសែលធំនេះ ត្រូវបានប្រើប្រាស់សម្រាប់ការផ្សព្វផ្សាយក៏ដោយ ក្រុមហ៊ុន Nokia ទទួលបាននូវផលចំណេញជាច្រើនតាមរយៈការបញ្ចេញនូវស្មាតហ្វូនដែលមានកាមេរ៉ាធំនេះនៅលើទីផ្សារ ប៉ុន្តែសម្រាប់កម្រិតភាពច្បាស់របស់វាគឺនៅតូចនៅឡើយ។ សម្រាប់ភាពច្បាស់របស់កាមេរ៉ាទំហំ 41MP នេះ ជាក់ស្តែងនៅក្នុងពេលបច្ចុប្បន្ននេះ គឺធំច្បាស់ស្រស់ស្អាតណាស់។ ទោះបីជាយ៉ាងណាក៏ដោយ ស្មាតហ្វូនជាច្រើននៅក្នុងពេលបច្ចុប្បន្ននេះ គឺមានកម្រាស់ស្តើងទៅៗ កាមេរ៉ា Sensors កាន់តែមានទំហំធំ ដែលអាចផ្តិតរូបភាពជាមួយនឹងកម្រិតភាពច្បាស់ធំមិនធម្មតានោះទេ ហើយរូបភាពដែលចេញមកគឹពិតជាស្រស់ស្អាតមែនទែន។

នេះគឺជារូបភាព Crop ពីកាមេរ៉ាទំហំ 48 មេហ្កាភិចសែល

ថ្មីៗនេះ មានស្មាតហ្វូនជាច្រើន បានបង្ហាញខ្លួនជាមួយនឹងកាមេរ៉ាទំហំ 48 MP ដូចជាស្មាតហ្វូន Xiaomi Redmi Note 7 និង Honor View 20 ជាដើម។ ដូច្នេះ ចង់ដឹងថាតើ ស្មាតហ្វូនដែលមានកាមេរ៉ាទំហំ 48MP នេះ មានសមត្ថភាព អាចថតបានច្បាស់កម្រិតណានោះ តោះក្រឡេកមើលរូបភាពខាងក្រោមនេះ ដែលថតដោយកាមេរ៉ារបស់ស្មាតហ្វូន Honor View 20 ទាំងអស់គ្នា។ ដូចអ្វីដែលអ្នកបានឃើញហើយនោះ រូបភាពទាំងនេះ នៅពេលដែលធ្វើការពង្រីក Zoom In នោះ វាក៏ឃើញនូវការបែក Effect ខ្លះផងដែរ។ ប៉ុន្តែសម្រាប់រូបភាពដែលថតដោយស្មាតហ្វូន Honor View 20 គឺល្អឥតខ្ចោះថែមទៀត។ អ្នកក៏អាចប្រើប្រាស់នូវមុខងារ 'Auto' mode របស់កាមេរ៉ាអ្នកដើម្បីងាយស្រួលក្នុងការថតរូបភាពកាន់តែងាយស្រួលផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន