no-alternative title

ព័ត៌មានផ្លួវការ Samsung នឹងប្រកាសចេញ Galaxy S10 Series នៅក្នុងទីក្រុង San Francisco នៅថ្ងៃទី 20 ខែកុម្ភៈខាងមុខនេះ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung Electronics នឹងរៀបចំនូវមហាព្រឹត្តិការណ៍នៃការសម្ពោធស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន Galaxy S10 Unpacked ដែលនឹងធ្វើឡើងនៅទីក្រុង San Francisco នៅពាក់កណ្តាលខែកុម្ភៈខាងមុខនេះ នេះបើតាមប្រភពបញ្ជាក់នៅថ្ងៃទី 9 ខែមករាកន្លងទៅនេះ។ ស្មាតហ្វូន Galaxy S ជំនាន់ទី 10 ជាច្រើនម៉ូដែល នឹងបង្ហាញខ្លួននៅក្នុងទីក្រុងដែលជាផ្ទះរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សធំៗ ដែលមានភាពច្នៃប្រឌិតបំផុតនៅលើពិភពលោក រយៈមួយសប្តាហ៍នៅមុនព្រឹត្តិការណ៍តាំងពិពរណ៍ Mobile World Congress 2019 ដែលនឹងធ្វើឡើងនៅក្នុងទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញនៅថ្ងៃទី 28 ខែកុម្ភៈនេះ នេះបើតាមប្រភពបញ្ជាក់អោយដឹងពីសារព័ត៌មាន The Korea Herald ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពខាងលើបញ្ជាក់ថា កន្លងមកមានព័ត៌មានជាច្រើននិយាយថា ក្រុមហ៊ុន Samsung ធ្លាប់បានប្រកាសថា នឹងបង្ហាញចេញនូវស្មាតហ្វូន Galaxy S10 Series នៅក្នុងព្រឹត្តិការណ៍ MWC 2019 នៅក្នុងទីក្រុងបាសេឡូណា ដូចអ្វីដែលខ្លួនធ្លាប់ធ្វើសម្រាប់ស្មាតហ្វូនត្រកូល Galaxy S9-Series អញ្ចឹងដែរ។ មូលហេតុដែល ក្រុមហ៊ុន Samsung ផ្លាស់ប្តូរទៅបង្ហាញស្មាតហ្វូននេះលឿនជាងនេះ ត្រូវបានគេនិយាយថា គឺដោយសារតែក្រុមហ៊ុន Huawei ក៏អាចនឹងបង្ហាញនូវស្មាតហ្វូន ដែលមានអេក្រង់បត់បានដំបូងបំផុតរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2019 នេះផងដែរ។

 

ទន្ទឹមគ្នានេះសម្រាប់កាលបរិច្ឆេទនៃការប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី ដែលមានអេក្រង់បត់បានរបស់ក្រុមហ៊ុន Samsung នេះនៅមិនទាន់បញ្ជាក់នៅឡើយទេ នេះបើតាមការបញ្ជាក់របស់បុគ្គលិកជាន់ខ្ពស់ពីក្រុមហ៊ុន Samsung។ បុគ្គលិករូបនេះ បាននិយាយថា “ដោយសារតែនេះ គឺជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន Samsung នោះ យើងគិតអំពីការផ្តល់នូវមាតិកាដ៏អស្ចារ្យសម្រាប់បទពិសោធន៍នៃការប្រើប្រាស់កាន់តែអស្ចារ្យសម្រាប់ស្មាតហ្វូនដែលអាចបត់បាននេះ។ ” ស្មាតហ្វូនដែលអាចបត់បាននេះ ក៏មានការបង្ហាញនូវគំរូជាច្រើនសម្រាប់នាយកប្រតិបត្តិជាន់ខ្ពស់ជាច្រើននៅក្នុងព្រឹត្តិការណ៍ពិពរណ៍គ្រឿងអេឡិចត្រូនិច Consumer Electronics Show 2019 នៅក្នុងទីក្រុង Las Vegas ។

តាមការបញ្ជាក់របស់បុគ្គលិកពីក្រុមហ៊ុន Samsung នេះ ស្មាតហ្វូនដែលមានអេក្រង់បត់បាននេះ នឹងមានឈ្មោះបណ្តោះអាសន្នហៅថា “Galaxy F” ដែលនឹងមានតម្លៃ 2 លានវ៉ុន ($1,788)។ ស្មាតហ្វូន Galaxy F ចំនួន 1 លានគ្រឿង នឹងដាក់លក់នៅលលើទីផ្សារជាច្រើននៅក្នុងប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិ ចិន និងអ៊ឺរ៉ុប៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន