no-alternative title

Xiaomi បញ្ចេញ Redmi Note 7 ជាផ្លូវការហើយដោយភ្ជាប់មកនូវប្រព័ន្ធកាមេរ៉ាក្រោយ 48MP និងមានតម្លៃដ៏អស្ចារ្យបំផុត

ប្រិយមិត្តដែលបានតាមដាននូវព័ត៌មានទាក់ទងនឹងផលិតផលស្មាតហ្វូនស៊េរីថ្មីៗ ច្បាស់ជាបានដឹងហើយអំពីស្មាតហ្វូនស៊េរីថ្មីមួយម៉ូដែលរបស់ក្រុមហ៊ុន Xiaomi គឺ Redmi Note 7 ដែលមានលេចលឺព័ត៌មានចចាមអារ៉ាមជាច្រើន បាននិយាយពីស្មាតហ្វូននេះ។ ប៉ុន្តែក្នុងខណះពេលនេះ ព័ត៌មានចចាមអារ៉ាមទាំងអស់ ត្រូវបានបិទបញ្ចប់ក្នុងពេលនេះ ពីព្រោះថា លោក Lei Jun នាយកប្រតិបត្តិជាន់ខ្ពស់របស់ Xiaomi បានធ្វើការប្រកាសចេញស្មាតហ្វូនស៊េរីថ្មីនេះ ជាផ្លូវការណ៍ហើយ។  Redmi Note 7 គឺជាស្មាតហ្វូនធុនកណ្តាលក្នុងស្រឡាយស្មាតហ្វូន Redmi ដំបូងរបស់ក្រុមហ៊ុន Xiaomi ដែលត្រូវបានដំឡើងកាណុងប្រព័ន្ធកាមេរ៉ាថតរូបផ្នែកខាងក្រោយមានទំហំដល់ទៅ 48MP ជាមួយនឹងការប្រើប្រាស់នូវសែនស័រចាប់រូបរបស់ SONY ស៊េរី IMX 586 Sensor ដែលអូសដោយបន្ទះឈីបស៊េរី Snapdragon 660, មានអេក្រង់ធំទូលាយ និងមានថ្មធំខណះតម្លៃរបស់វាវិញគឺប្រមាណតែ $150 អាមេរិកតែប៉ុណ្ណោះ (តម្លៃក្នុងទីផ្សារប្រទេសចិន)។ ពិតជាធូរថ្លៃមែនទែន។ 

Xiaomi Redmi Note 7 បានដំឡើងរូបរាងឡើងយ៉ាងប្រណិតជាមួយទំហំអេក្រង់ 6.3 អ៊ីងប្រភេទបន្ទះបង្ហាញ IPS LCD រំលេចដោយឆកដំណត់ទឹក (waterdrop notch) ដែលបង្កប់នូវកាមេរ៉ាថតសែលហ្វីមួយគ្រាប់។ អេក្រង់របស់ Redmi Note 7 មានលទ្ធភាពបង្ហាញរូបភាព និងវីដេអូបានក្នុងកម្រិត FullHD+ ទំហំ2340x1080 ភិចសែលនៅលើផ្ទៃអេក្រង់បង្ហាញចេញសរុបប្រមាណ 84% ជាមួយខ្នាតបង្ហាញ 19.5:9 ratio និងមានកម្រិតភាពច្បាស់លើផ្ទៃអេក្រង់ 409ppi។ ជាមួយគ្នានេះដែរអេក្រង់របស់វាត្រូវបានស្រោបការពារពីលើដោយកញ្ចក់ Corning Gorilla Glass 5 ថែមទៀតផង។ កំលាំងឈីប Snapdragon 660-Octa-core ដែលបំពាក់ក្នុងតួរខ្លួនរបស់ Redmi Note 7 មានសមត្ថភាពអូសបានក្នុងល្បឿន 2.2GHz លើប្រព័ន្ធ Kryo 260។ កំលាំងម៉ាស៊ីនរបស់វាមានបីជម្រើស គឺជម្រើស រ៉េមទំហំ 3GB /មេម៉ូរី 32 GB, រ៉េមទំហំ 4 GB/មេម៉ូរី 64 GB និងរ៉េមទំហំ 6GB/មេម៉ូរី 64 GB ហើយក៏មានលទ្ធភាពអោយយើងដាក់បន្ថែមទំហំម៉េមូរីកាតបានផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ងាកមកប្រព័ន្ធកាមេរ៉ាថតរូបវិញគឺខាងក្រោយជាប្រព័ន្ធកាមេរ៉ាភ្លោះដោយកាមេរ៉ាមេមានទំហំ 48MP ប្រើលែនមាន aperture f/1.8 អាចផលិតសាច់រូបភាពបានក្នុងទំហំធំដល់ទៅ 1.6 μm និងទ្រទ្រង់នូវមុខងារ real-time HDR ចំនែកលែនទីពីរជាលែនជំនួយ (Depth Sensor) មានទំហំ  5.0MP ជាមួយ aperture f/2.4 ភ្ជាប់នូវមុខងារថតរូប AI និង Portrait Mode ដើម្បីផលិតរូបភាពព្រាលផ្ទៃខាងក្រោយ។ ប្រព័ន្ធកាមេរ៉ាភ្លោះរបស់ Redmi Note 7 មានសមត្ថភាពផលិតសាច់វីដេអូបានក្នុងកម្រិត 1080px ជាមួយល្បឿនកំនត់បានដល់ 120fps និងមានមុខងារទប់រំញ័រ gyro-EIS ថែមទៀតផង។ សម្រាប់កាមេរ៉ាសែលហ្វីខាងមុខដែលបង្កប់ក្នុង Notch ដំណត់ទឹកវិញគឺមានទំហំ 13MP។  Xiaomi បានបំពាក់ថ្មកំលាំង 4,000mAh ក្នុងខ្លួនរបស់ Redmi Note 7  ព្រមជាមួយបច្ចេកវិទ្យាសាកបញ្ចូលល្បឿនល្បឿន Qualcomm Quick Charge 4.0 តាមរយះដុំឆ្នាំងសាកកំលាំង 5V/2A ជាមួយខ្សែចម្លងចរន្តប្រភេទ USB-C។ 

លោក Lei Jun បានធ្វើការអះអាងថាការសាកបញ្ចូលថាមពលថ្មពី 0% ដល់ពេញ 100% សម្រាប់ថ្មរបស់ Redmi Note 7 គឺប្រើពេលប្រមាណជា 1 ម៉ោង 43 នាទី។ Redmi Note 7 មានជម្រើសពណ៌ស្អាតៗចំនួនបីគឺ ខៀវ (Twilight Blue), ទឹកមាស (Twilight Gold) និងខ្មៅ (Black)។ សម្រាប់តម្លៃរបស់ Redmi Note 7 នៅទីផ្សារប្រទេសចិនគឺខ្ទង់ប្រមាណ $150 ម៉ូដែលរ៉េមទំហំ 3GB និងអង្គផ្ទុកទិន្នន័យទំហំ 32GB, $177 អាមេរិកសម្រាប់ម៉ូដែលរ៉េមទំហំ 4GB និងអង្គផ្ទុកទិន្នន័យទំហំ 64GB និង $210 អាមេរិកសម្រាប់ម៉ូដែលរ៉េមទំហំ 6GB និងអង្គផ្ទុកទិន្នន័យទំហំ 64GB។ ក្រុមហ៊ុន Xiaomi បានបើកអោយអតិថិនជនរបស់ខ្លួនធ្វើការបញ្ជាទិញមុនបានចាប់ពីថ្ងៃប្រកាសចេញនេះទៅ ហើយអតិថិជននឹងទទួលបានស្មាតហ្វូននេះនៅថ្ងៃទី 15 ក្នុងខែមករាសប្តាហ៍ក្រោយនេះ។ ទោះជាយ៉ាង Xiaomi មិនទាន់បានបង្ហើបអោយដឹងពីតម្លៃ និងកាលបរិច្ឆេទក្នុងការនាំចេញស្មាតហ្វូននេះទៅកាន់បណ្តាទីផ្សារក្នុងប្រទេសផ្សេងក្រៅពីចិននៅឡើយទេក្នុងខណះពេលនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន