no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung បានបញ្ចេញ Teaser ថ្មី ស្របពេលដែលខ្លួនកំពុងត្រៀមខ្លួនបង្ហាញរូបរាងទូរស័ព្ទដៃ Galaxy ស៊េរីថ្មីនៅខែក្រោយនេះ!

នៅក្នុងវេបសាយផ្លូវការរបស់ក្រុមហ៊ុនសាមសុង ទើបបង្ហោះចេញនូវវីដេអូ Teaser ថ្មីមួយ ដែលទំនងជាចង់បង្ហើបពីទូរស័ព្ទដៃស្មាតហ្វូនជំនាន់ថ្មីរបស់ត្រកូល Galaxy ស៊េរីទំនើបដែលមិនទាន់បានដាក់បង្ហាញពីរូបរាងច្បាស់នៅឡើយទេ តែក៏នឹងមានគម្រោងបង្ហាញជាផ្លូវការនាពេលឆាប់ៗនេះនៅក្នុងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ (San Francisco) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅថ្ងៃពុធ ទី 20 កុម្ភៈ ត្រូវនឹង ទី 21 កុម្ភៈនៅកម្ពុជា។ 

នៅក្នុងវីដេអូ Teaser ខ្លីនេះដែរបានធ្វើឲ្យអ្នកលេងអ៊ីនធឺណែតភាគច្រើនបាននាំគ្នាទស្សន៍ទាយថាជាទូរស័ព្ទដៃស្មាតហ្វូនស៊េរី Galaxy ថ្មីមួយទៀតដែលគ្រោងនឹងបង្ហាញរូបរាងនាខែក្រោយនេះ ដោយបង្ហាញលេខ 10 ធំៗ ដែលបញ្ជាក់ពីការអបអរសាទរខួប 10 ឆ្នាំ របស់Samsung Galaxy ដូច្នេះអ្នកគាំទ្រសាមសុងកំពុងរងចាំមើលថាតើ ទូរស័ព្ទដៃស្មាតហ្វូន Galaxy ជំនាន់ថ្មីនឹងភ្ជាប់មកជាមួយនូវលក្ខណៈពិសេសអ្វីខ្លះ។ ចុះចំណែកអ្នកវិញ អ្នកយល់យ៉ាងណាដែរចំពោះរូបរាងទូរស័ព្ទដែលកំពុងបង្ហាញនៅក្នុងវីដេអូនេះ? 

ប្រសិនបើលោកអ្នកចង់ដឹងច្បាស់ ថាGalaxy ស៊េរីទំនើបនេះមានភាពអស្ចារ្យកំរិតណា សូមកុំភ្លេចរង់ចាំទស្សនាការផ្សាយផ្ទាល់ តាមរយៈ  www.samsungmobilepress.com, www.samsung.com/galaxy  ឫ www.samsung.com

no-alternative title
ព័ត៌មានពាណិជ្ជកម្ម