no-alternative title

Ford Explorer 2020 បង្ហាញវត្តមានជាមួយរូបរាងថ្មី កាន់តែទាក់ទាញ ហើយថែមទាំងបំពាក់ជាមួយនឹងប្រព័ន្ធ Rear-Wheel-Drive ទៀតផង

នៅថ្ងៃនេះ យោងតាមព័ត៌មានថ្មីមួយ បានបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្ត Ford បានត្រៀមខ្លួនបង្ហាញនូវ Explorer 2020 ដែលជារថយន្ត SUV ស៊េរីថ្មីដ៏ស្រស់ស្អាតរបស់ខ្លួនហើយ។ រថយន្ត Explorer ថ្មីនេះ គឺមានការរចនារូបរាងថ្មីស្រឡាង តាំងពីផ្នែកកង់រហូតដល់រូបរាងទាំងមូល និងផ្នែកខាងក្នុងរបស់រថយន្ត ដែលបំពាក់ជាមួយនឹងបច្ចេកវិទ្យា rear-wheel-drive ដែលបង្ហាញនៅលើរថយន្តស៊េរីថ្មី Lincoln Aviator ដែលបានបង្ហាញខ្លួននាពេលថ្មីៗនេះផងដែរ។ រថយន្តនេះ គឺមានការរចនារូបរាងកាន់តែស្រស់ស្អាតថ្មីស្រឡាង រួមនឹងការអាប់ដេតទៅលើផ្នែកខាងក្នុងនៃរថយន្ត ហើយនិងការពង្រឹងទៅលើកម្លាំងម៉ាស៊ីថ្មីរួមមានប្រភេទ Hybrid និងប្រភេទម៉ូដែលស្ព័រ ST ផងដែរ។

បើនិយាយអំពីផ្នែកម៉ាស៊ីនរបស់ Explorer 2020  វិញនោះ គឺមានច្រើនជម្រើស ដោយក្រុមហ៊ុនផលិតរថយន្ត Ford ក៏បញ្ចេញនូវប្រភេទផ្សេងៗគ្នានៃម៉ាស៊ីន EcoBoost engines ដែលមានបំពាក់នូវ 3.0-liter twin-turbo V6 ដែលអាចផលិតថាមពលបានដល់ទៅ 365 សេះ និងកម្លាំងរមួលដល់ទៅ 380 lb-ft ហើយវាអាចផ្ទុកប្រេងបានដល់ទៅ 93-octane ដែលធ្វើអោយរថយន្ត Explorer នេះអស្ចារ្យបំផុតក្នុងការប្រើប្រាស់។ សម្រាប់ប្រភេទមួយទៀតគឺជាម៉ូដែល 2.3-liter four-cylinder turbo ដែលមានកម្លាំងថាមពល 300 សេះ ជាមួយនឹងកម្លាំងរមួលដល់ទៅ 310 lb-ft ។ ម៉ាស៊ីនទាំងពីរនេះនឹងប្រើប្រាស់ជាមួយនឹងចង្កឹះលេខអូតូ 10 វគ្គ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានខាងលើបញ្ជាក់ថា គឺមានតែរថយន្តពីរម៉ូដែលប៉ុណ្ណោះ ដែលក្រុមហ៊ុនផលិតរថយន្ត Ford បង្ហាញចេញ ប៉ុន្តែយើងត្រូវរង់ចាំសិនរហូតទាល់តែដល់ព្រឹត្តិការណ៍តាំងពិពរណ៍ Detroit Auto Show នៅសប្តាហ៍ក្រោយនេះដើម្បីដឹងកាន់តែច្រើនអំពី Hybrid និង ST នេះ។ សម្រាប់រថយន្តស៊េរីថ្មី Explorer 2020 នឹងមានប្រភេទ XLT, Limited, Limited Hybrid, ST និង Platinum trims។ សម្រាប់ XLT និង Limited trims នឹងប្រើប្រាស់នូវម៉ាស៊ីនទំហំ 2.3-liter engine ស្របពេលដែលម៉ាស៊ីន 3.0-liter V6 សម្រាប់ប្រើប្រាស់នៅលើរថយន្ត platinum trim ។

អតិថិជនជាច្រើនក៏មានជំរើសផងដែរក្នុងការជ្រើសរើសរវាងម៉ូដែល RWD ឬ AWD ជាមួយនឹងការបំពាក់នូវ drive modes ចំនួនដល់ទៅ 7។  ម៉ូដែល RWD នេះ មានប្រភេទ normal, sport, trail, slippery, tow/haul និង eco modes ហើយសម្រាប់ AWD គឺមានការបន្ថែមនូវ Deep snow និង Sand Modes ថែមទៀត។ អ្វីដែលកាន់តែច្បាស់លាស់នោះ ក្រុមហ៊ុន Ford រំពឹងថា រថយន្ត Explorer ទាំងពីរនេះគឺប្រើប្រាស់នៅលើស្ថានភាពផ្លូវដែលពិបាកៗ។

រថយន្តស៊េរីថ្មី Explorer នេះនឹងមានសមត្ថភាពខ្លាំងជាងម៉ូដែលបំពាក់នូវម៉ាស៊ីន V6 ដែលមានកម្លាំងអូសត្រឹមតែ 5600 ផោន។ សម្រាប់ម៉ូដែល 4-ស៊ីឡាំង គឺអាចអូសបានដល់ទៅ 5300 ផោន ភ្ជាប់ជាមួយនឹង Class III Trailer Tow Package ស្របពេលដែលរថយន្ត Explorer ជំនាន់មុននេះគឺអូសបានត្រឹមតែ 3000 ផោនប៉ុណ្ណោះ។ ការអូសទាញនេះ មិនមែនជាផ្នែកតែមួយគត់នៃរថយន្តស៊េរីថ្មី Explorer នេះសម្រាប់ប្រើប្រាស់នោះទេ។ 

ក្រុមហ៊ុន Ford គឺផ្តោតទៅលើទំហំខាងក្នុងនៃរថយន្តសម្រាប់ការដាក់នូវវត្ថុតូចៗជាច្រើនទៀតដូចជាដបទឹក និងស្មាតហ្វូនជាដើម។ សម្រាប់ទំហំនៃរថយន្តគឺធំដោយសារតែវាមាន 3 ជួរ។ សម្រាប់ជួរទី 2 គឺជាប្រភេទ E-Z entry និងជួរទី 3 គឺជាប្រភេទ PowerFold ដែលអាចបត់បាន។ ដូចនេះផ្ទៃខាងក្រោយគឺពិតជាធំទូលាយណាស់សម្រាប់ការផ្ទុករបស់របរជាច្រើននោះ។ អ្នកធ្វើដំណើរជាច្រើនគឺទទួលនូវអារម្មណ៍រីករាយសម្រាប់ការអង្គុយនៅជួរទី ២ ដោយសារតែអាចមើលឃើញនូវស្រមោលពន្លឺរបស់ព្រះអាទិត្យ និងការប្រើប្រាស់នូវ ISOFIX anchor ថ្មីសម្រាប់ការតម្លើងទៅលើកៅអីរបស់ក្មេងកាន់តែងាយស្រួលទាំងនៅជួរទី 2 និងនៅជួរទី 3 ។ សម្រាប់ការចូលទៅកាន់ជួរទី ៣ គឺពិតជាងាយស្រួលមែនទែនដោយប្រើប្រាស់តែដៃម្ខាងតែប៉ុណ្ណោះ។

ក្រុមហ៊ុន Ford ក៏ផ្តល់នូវប្រព័ន្ធ Ford's Sync3 infotainment system សម្រាប់គ្រប់គ្រងទៅលើអេក្រង់បញ្ចាទំហំ 10.1-inch touchscreen ដែលអាចបង្ហាញនូវផែនទី ឬការចែកអេក្រង់ជាពីរបានថែមទៀត។ សម្រាប់បច្ចេកវិទ្យា Sync3  នេះគឺមានដូចជា Android Auto, Apple CarPlay និង Waze ភ្ជាប់ជាមួយនឹង 980-watt, 14-speaker B&O premium audio system ផ្តល់នូវសំលេងពិរោះរណ្តំចិត្តក្នុងការធ្វើដំណើរ ហើយវាគឺជាស្តង់ដារសម្រាប់រថយន្ត Limited និង Platinum ។ នៅក្រោមអេក្រង់ផ្តល់ព័ត៌មាន រថយន្ត Explorer នេះក៏មានភ្ជាប់ជាមួយនឹង wireless charging pad ដែលមានរន្ធដោត USB Ports ចំនួន 4 រួមមានរន្ធដោត USB-C ផងដែរ។ នៅកន្លែងអង្គុយរបស់អ្នកបើកបរមានអេក្រង់ទំហំ 12.3-inch សម្រាប់បង្ហាញនូវព័ត៌មានជាច្រើនប្រភេទផ្សេងៗគ្នា។ សម្រាប់កៅអីជួរទី 3 ក៏មានភ្ជាប់ជាមួយនឹងប្រព័ន្ធ FordPass Connect ដែលផ្តល់នូវល្បឿន 4G LTE Wi-Fi សម្រាប់ឧបករណ៍បានដល់ទៅ 10 គ្រឿងថែមទៀត។

រថយន្ត Explorer ទាំងអស់នឹងភ្ជាប់ជាមួយនឹងប្រព័ន្ធសុវត្ថិភាព Ford Co-Pilot360 រួមមាន pre-collision assist ជាមួយនឹងប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិ ការរកឃើញអ្នកដើរថ្មើរជើង សញ្ញានៅពេលដែលមានឆ្លងចរន្ត ការព្រមានពីការប៉ះទង្គិចគ្នា ការគ្រប់គ្រងទៅលើចំណុចងងឹត ជាមួយនឹងការជូនដំណឹងនៅពេលដែលបើកឆ្លងផ្លូវ ការចូលចំណត កាមេរ៉ាខាងក្រោយភ្លឺច្បាស់ និងភ្លើងចង្កៀងមុខបើកស្វ័យប្រវត្តិថែមទៀត។ រថយន្ត Explorer នេះអាចប្រើប្រាស់ជាមួយនឹងប្រព័ន្ធ adaptive cruise control និង speed sign recognition ថែមទៀត។

Co-Pilot 360 ក៏មានប្រព័ន្ធថ្មីមួយដែលមានឈ្មោះហៅថា Evasive Steering Assist ដែលជួយកុំអោយមានការប៉ះទង្គិចរួមទាំងប្រព័ន្ធ Post-Impact Braking សម្រាប់ប្រើប្រាស់ទៅលើហ្វ្រាំងជួយកុំអោយមានបញ្ហាធ្ងន់ធ្ងរកើតឡើង។ សម្រាប់រថយន្ត Ford ស៊េរីថ្មីនេះ មានតម្លៃចាប់ផ្តើមពី $32365 ។ ក្រុមហ៊ុន Ford បាននិយាយថា រថយន្ត Explorer 2020 នេះនឹងចាប់ផ្តើមបង្ហាញខ្លួនតាមហាងចែកចាយនៅរដូវក្តៅឆ្នាំ 2019 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន