no-alternative title

រថយន្តស៊េរីថ្មី Volkswagen នឹងបង្ហាញខ្លួនព្រឹត្តិការណ៍ Detroit Auto Show 2019 ឆាប់ៗនេះហើយ

ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រកាសបង្ហាញនូវរថយន្តស៊េរីថ្មីរបស់ខ្លួនគឺ Passat sedan 2020 នៅសប្តាហ៍នេះនៅក្នុងព្រឹត្តិការណ៍ពិពរណ៍ Detroit Auto Show 2019។ មុនពេលដែលរថយន្តស៊េរីថ្មីនេះ បង្ហាញខ្លួនជាផ្លូវការនោះ ក្រុមហ៊ុន VW របស់សហរដ្ឋអាមេរិកនេះ ក៏បានបញ្ចេញនូវរូបភាព Teaser នៅលើបណ្តាញសង្គម Twitter របស់ខ្លួនជាមួយនឹងដំណឹងដ៏រីករាយបំផុតផងដែរ។ សម្រាប់រូបភាព Teaser នេះ គឺមានការបង្ហាញអំពីកង់រថយន្ត ហើយយើងពិតជានៅមិនទាន់អាចទាយដឹងថាតើរថយន្តនេះ នឹងមានរូបរាងយ៉ាងណានោះ។ យើងអាចទស្សន៍ទាយបានថា នេះគឺជាហេតុផលដែលគេហៅថា Teaser នោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ដូចទៅនឹងអ្វីដែលយើងបានឃើញនេះ សម្រាប់កង់របស់រថយន្តស៊េរីថ្មីនេះ គឺពិតជាទាក់ទាញចិត្តខ្លាំងមែនជាមួយនឹងការរចនាជាមួយនឹងឆ្អឹងដែកចំនួន ៥ ហើយដែកនីមួយៗគឺហែកជាពីរ និងសម្បកប្រភេទ ContiPro Continental ថែមទៀត។ នេះពិតជាលក្ខណៈពិសេសមួយនៃរថយន្តចំណាត់ថ្នាក់កំពូលត្រកូល R ដែលមានកង់ទំហំ 19-inch។ សម្រាប់រថយន្តម៉ូដែលជាច្រើនរបស់ Lesser Passat នេះ នឹងមានទំហំត្រឹមតែ 17- និង 18-inch តែប៉ុណ្ណោះ។ យើងនៅមិនទាន់អាចដឹងព័ត៌មានអ្វីច្រើននៅឡើយទេអំពីរថយន្តស៊េរីថ្មី Passat នេះដែលពិតជាមានភាពខុសប្លែកគ្នាខ្លាំងពីម៉ូដែលបច្ចុប្បន្ន។ 

យើងក៏នឹងបានឃើញនូរថយន្តស៊េរីថ្មី Passat នេះ នៅក្នុងទីផ្សាររបស់ចិនជាច្រើនផងដែរ ដែលនេះ មានន័យថា ក្រុមហ៊ុន VW ផ្តល់នូវម៉ូដែល តិចជាងសម្រាប់ទីផ្សារនៅសហរដ្ឋអាមេរិក។ រថយន្តPassat សម្រាប់ទីផ្សារនៅចិននោះ គឺពិតជាផលិតផលដ៏ប្រណិតបំផុត។ ម៉ាស៊ីនរបស់រថយន្តស៊េរីថ្មីនេះ គឺប្រហែលជាយកចេញពីរថយន្ត carryover ជាមួយនឹងម៉ាស៊ីន 2.0-liter turbocharged ដែលអាចផលិតនូវកម្លាំងដល់ទៅ 174 សេះ ហើយវាមានកម្លាំរមួលកើនឡើងពី 184 ទៅ 207 lb-ft ។ បើទោះបីជារូបភាព teaser មិនបានទម្លាយអ្វីច្រើនក៏ដោយ វាក៏មានភ្ជាប់ជាមួយនឹងចំណងជើងដែលសរសេរថា “ជាការពិត៖ នៅក្នុងឆ្នាំ 2018 នេះ រថយន្ត Sedans ច្រើនជាង 4.5 លានគ្រឿងគឺដាក់លក់នៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិក។ 

ក្រុមហ៊ុនផលិតរថយន្ត VW គឺមានការយកចិត្តទុកដាក់ខ្លាំងមែនទែនទៅលើរថយន្ត Sedans ហើយមិនបោះបង់រថយន្តចាស់របស់ពួកគេនោះទេ។ Passat គឺជាម៉ូដែលសំខាន់បំផុតសម្រាប់ក្រុមហ៊ុន VW ហើយវាក៏ក្លាយជាម៉ូដែលលក់ដាច់បំផុតចំណាត់ថ្នាក់លេខ 2 នៅក្នុងប្រវត្តិសាស្រ្តមិនធ្លាប់មានពីមុនមកនោះទេសម្រាប់ក្រុមហ៊ុននេះ។” បន្ទាប់ពីការទម្លាយនូវ Passat' សម្រាប់ព្រឹត្តិការណ៍ Detroit ខាងមុខនេះ ក្រុមហ៊ុនផលិតរថយន្ត VW នឹងប្រកាសបង្ហាញរថយន្តស៊េរីថ្មី Jetta GLI នៅក្នុងរដ្ឋ Chicago ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន