no-alternative title

ក្រុមហ៊ុន Harley-Davidson ប្រកាស Pre-Order ម៉ូតូអេឡិចត្រូនិចស៊េរីថ្មី LiveWire របស់ខ្លួនហើយ គឺមានតម្លៃ 29,799 ដុល្លា

បន្ទាប់ពីការបង្ហាញចេញនូវម៉ូតូថ្មីរបស់ក្រុមហ៊ុន Milwaukee កាលពីពេលថ្មីនេះ បានបញ្ចេញលក្ខណៈសម្បត្តិ និងតម្លៃរបស់ម៉ូតូអេឡិចត្រូនិចស៊េរីថ្មីរបស់ខ្លួនហើយបន្ទាប់ពីការរង់ចាំអស់មួយរយៈខ្លី។ ម៉ូតូស៊េរីថ្មីបំផុតរបស់ក្រុមហ៊ុន Harley-Davidsonគឺជាប្រភេទម៉ូតូអេឡិចត្រូនិច LiveWire ហើយពេលនេះបានចូលខ្លួនមកទៅកាន់ទីផ្សារហើយ។ 

ជាមួយនឹងការបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ CES 2019 កន្លងទៅនេះ ក្រុមហ៊ុនម៉ូតូដែលមានអាយុកាល 116 ឆ្នាំនេះ ក៏ធ្វើការទទួលនូវការកក់ទិញជាមួយនឹងការទម្លាយនូវតម្លៃ និងព័ត៌មានលម្អិតជាច្រើនរបស់ម៉ូតូនេះ។ ក្រុមហ៊ុន Harley បាននិយាយថា ម៉ូតូអេឡិចត្រូនិច LiveWire អាចបើកបរនៅក្នុងល្បឿនដល់ទៅ 60 mph នៅក្នុងរយៈពេលក្រោម 3.5 វិនាទី ប៉ុណ្ណោះ នេះគឺដោយសារតែប្រើប្រាស់នូវម៉ាស៊ីនអេឡិចត្រូនិច H-D Revelation។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ម៉ូតូអេឡិចត្រូនិច LiveWire គឺភ្ជាប់ជាមួយនឹងហ្រ្វាំង anti-lock សម្រាប់ការធានានូវសុវត្ថិភាព ក្នុងការបើកបររបស់អ្នក។ ក្រុមហ៊ុន HDMC បានធ្វើការព្យាករណ៍ថា ម៉ូតូអេឡិចត្រូនិច LiveWire អាចធ្វើដំណើរបានចម្ងាយ 110 miles សម្រាប់ការបញ្ចូលថាមពលថ្មម្តង ហើយវាក៏ប្រើប្រាស់ជាមួយនឹងថាមពលថ្មទំហំ 110-volt ដែលមានការ Upgrade ទៅកាន់ទំហំ 220-volt សម្រាប់ស្តង់ដារនៅអ៊ឺរ៉ុបជាពិសេសសម្រាប់ការបញ្ចូលថាមពលថ្មលឿននោះ។  ដូចអ្វីដែលអ្នកបានរំពឹងទុកនោះ ម៉ូតូអេឡិចត្រូនិច LiveWire នេះ ភ្ជាប់ជាមួយនឹងមុខងារសម្រាប់ការតភ្ជាប់ជាច្រើនដូចជាការជូនដំណឹងទៅកាន់អ្នកបើកបរអំពីថាមពលថ្ម និងការជូនដំណឹងទៅកាន់ស្មាតហ្វូនរបស់ពួកគេថែមទៀត។ 

ការកម្មង់ទិញមុនពេលនេះ គឺបានចាប់ផ្តើមហើយ ហើយការចែកចាយ គឺនៅក្នុងរដូវស្លឹកឈើជ្រុះនៅឆ្នាំក្រោយនេះដែលមានតម្លៃចាប់ផ្តើមពី $29,799 ដែលតម្លៃនេះគឺថោកជាងតម្លៃរថយន្តកង់ 4 គឺ Chevy Bolt ដែលមានតម្លៃចាប់ផ្តើម $36,620 ឬរថយន្ត Tesla Model 3 ដែលមានតម្លៃ $35,950។ ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៍នោះ ម៉ូតូអេឡិចត្រូនិច LiveWire នេះ គឺជាស៊េរីថ្មីចុងក្រោយបំផុតរបស់ក្រុមហ៊ុន Harley-Davidson៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន