no-alternative title

ក្រុមហ៊ុន Google បានទិញយកបច្ចេកវិទ្យាពីក្រុមហ៊ុន Fossil Group ដើម្បីប្រជែងជាមួយទីផ្សារនាឡិកាស្មាតវ៉ច

ថ្មីៗនេះ ក្រុមហ៊ុន Google ទើបតែទិញយកនូវបច្ចេកវិទ្យារបស់ស្មាតវ៉ចនៃក្រុមហ៊ុន Fossil Group នៅក្នុងតម្លៃ 40 លានដុល្លារអាមេរិក។ ក្រុមហ៊ុនបច្ចេកវិទ្យានេះ ទទួលកម្មសិទ្ធិបញ្ញាពីក្រុមហ៊ុន Fossil ពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាស្មាតវ៉ចនេះ ដែលបច្ចុប្បន្ននេះស្ថិតនៅក្រោមការអភិវឌ្ឍ។ នៅក្នុងកម្មសិទ្ធិបញ្ញានេះ ក្រុមការងារស្រាវជ្រាវ និងអភិវឌ្ឍរបស់ក្រុមហ៊ុន Fossil Group កំពុងតែធ្វើការនៅលើបច្ចេកវិទ្យាស្មាតហ្វូននេះ នឹងចូលរួមជាមួយនឹងក្រុមហ៊ុន Google ក្នុងការដំណើរការនៅលើផលិតផលថ្មីដែលនឹងបង្ហាញខ្លួនឆាប់ៗនេះនៅលើទីផ្សារ។

កិច្ចព្រមព្រៀងនេះ គឺជាជំហានមួយឆ្ពោះទៅមុខសម្រាប់ក្រុមហ៊ុន Google ក្នុងការបង្កើតនូវស្មាតវ៉ចផ្ទាល់ខ្លួន ដើម្បីធ្វើការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Apple និង Fitbit ដែលកំពុងតែដឹកនាំគេទៅលើបច្ចេកវិទ្យានាឡិកានោះ។ តាមការបញ្ជាក់របស់លោក Greg McKelvey ដែលជា EVP និងប្រធានផ្នែកយុទ្ធសាស្រ្ត និងបុគ្គលិកផ្នែកឌីជីថលរបស់ក្រុមហ៊ុន Fossil Group បាននិយាយថា កិច្ចព្រមព្រៀងនេះ ត្រូវគេមើលឃើញថា គឺជាប្រតិបត្តិការមួយជាជាងការទិញលក់។ “យើងបង្កើតនូវបច្ចេកវិទ្យាកម្រិតខ្ពស់ជាច្រើនដែលមានសមត្ថភាពក្នុងការពង្រឹងទៅលើ Platform ដែលមានស្រាប់របស់យើងនៅលើស្មាតវ៉ច។ នៅក្នុងការសហការជាមួយនឹងក្រុមហ៊ុន Google ភាពជាដៃគូទៅលើការច្នៃប្រឌិតនេះ យើងនឹងបន្តនូវការដោះសោរទៅរកភាពរីកចម្រើនកាន់តែខ្លាំងបន្ថែមទៀតនៅលើស្មាតវ៉ចនេះ។”

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Fossil Group ចូលទៅក្នុងទីផ្សារស្មាតវ៉ចនៅក្នុងឆ្នាំ 2015 ជាមួយនឹងការទិញយកក្រុមហ៊ុន Misfit នៅក្នុងតម្លៃ 260 លានដុល្លារអាមេរិក។ ក្រុមហ៊ុន Misfit គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែល ធ្វើការផលិតស្មាតវ៉ច និងឧបករណ៍ថែរក្សាសុខភាពជាច្រើនទៀត ហើយស្ថាបនិកគឺអតីតអ្នកស្រាវជ្រាវ Sonny Vu, Sridhar Iyengar របស់ក្រុមហ៊ុន Microsoft និងអតីតនាយកប្រតិបត្តិលោក John Sculley របស់ក្រុមហ៊ុន Apple ។ យោងតាមទិន្នន័យចេញពីក្រុមហ៊ុនស្រាវជ្រាវ IDC បញ្ជាក់ថា ការនាំចេញឧបករណ៍ថែរក្សាសុខភាពនៅលើពិភពលោកនេះ គឺមានដល់ទៅ 125.3 លានគ្រឿងនៅក្នុងឆ្នាំ 2018 ដែលមានការកើនឡើង 8.5% នៅក្នុងឆ្នាំ 2017 ហើយទីផ្សាររបស់វានឹងមានការកើនឡើង 11% នៅក្នុងឆ្នាំ 2022 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន