no-alternative title

កាន់តែច្បាស់ហើយនៅពេលនេះ Samsung Galaxy S10 និង S10+ ទទួលវិញ្ញបនប័ត្រពីប្រទេសចិនរួចរាល់ហើយ

ស្របពេលដែលពេលវេលាកាន់តែកៀកមែនទែនសម្រាប់ព្រឹត្តិការណ៍នៃការប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីត្រកូល Samsung Galaxy S10 នៅក្នុងខែកុម្ភៈខាងមុខនោះ គឺមានពាក្យចចាមអារ៉ាមកាន់តែច្រើនឡើងៗ ដែលនិយាយអំពីស្មាតហ្វូនស៊េរីថ្មីនេះពិសេសគឺវិញ្ញាបនប័ត្រ ដែលចេញពីប្រទេសផ្សេងៗគ្នាជាច្រើន។ តាមការបញ្ចាក់របស់ MySmartPrice អោយដឹងថា ក្រុមហ៊ុន Samsung ទើបតែទទួលវិញ្ញាបនបត្រសម្រាប់ស្មាតហ្វូន Galaxy S10 និង S10+ របស់ខ្លួនចេញពីទីភ្នាក់ងារ 3C របស់ចិនរួបរាល់ហើយ។ ប៉ុន្តែនៅមិនទាន់ដឹងអំពីព័ត៌មានទាំងស្រុងរបស់ស្មាតហ្វូននេះទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះ នឹងមានលេខកូដ SM-G9730 និង SM-G9750 ភ្ជាប់ជាមួយនឹង Charger ដែលមានកម្លាំង 9.0V/1.67A ឬ 5.0V/2.0A ដូចគ្នា ទៅនឹងកម្លាំង Chargers ដែលផ្គត់ផ្គង់នៅលើស្មាតហ្វូន Galaxy S9, S9+ និង Note 9 ផងដែរ។ ជាមួយនឹងការប្រើប្រាស់នូវបច្ចេកវិទ្យា Adaptive Fast Charging technology នោះ កម្រិតនៃ Chargers របស់ស្មាតហ្វូន Galaxy S9, S9+ និង Note 9 ត្រូវចំណាយពេលវេលានៃការបញ្ចូលថាមពលថ្មដល់ទៅ 1 ម៉ោង 40 នាទី។ ប្រសិនបើក្រុមហ៊ុន Samsung មិនបង្កើននូវល្បឿនទៅលើបច្ចេកវិទ្យា Fast Charging technology អោយលឿនជាងនេះទេនោះ វានឹងមានល្បឿននៃការបញ្ចូលថាមពលថ្មដូចគ្នា។

មានពាក្យចចាមអារ៉ាមជាច្រើនអំពីស្មាតហ្វូន Galaxy S10 ដែលនឹងប្រើប្រាស់ជាមួយថាមពលថ្ម 3,500mAh ស្របពេលដែលស្មាតហ្វូន Galaxy S10+ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់នូវថាមពលថ្ម 4000mAh។ អ្នកប្រហែលជាដឹងរួចមកហើយថា ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រូវគេរំពឹងថានឹងបញ្ចេញនូវស្មាតហ្វូន Galaxy S10 E ដែលមានថាមពលថ្មទំហំ 3100mAh និងស្មាតហ្វូន 5G Galaxy S10 ត្រូវគេរំពឹងថានឹងមានថាមពលថ្ម 5,000mAh ។ យើងនឹងដឹងព័ត៌មានជាច្រើនទៀតនៅក្នុងការប្រកាសបង្ហាញជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មីទាំងនេះនៅថ្ងៃទី 20 ខែកុម្ភៈខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន