no-alternative title

Samsung Galaxy S10 និង Galaxy S10+ អាចនឹងមានថាមពលថ្មធំជាងមុន និងបច្ចេកវិទ្យាសាកថ្មលឿនជាងមុន

គិតត្រឹមនៅថ្ងៃនេះ គឺនៅសល់រយៈពេលតែមួយខែទៀតប៉ុណ្ណោះ ដែលក្រុមហ៊ុន Samsung នឹងបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S10, Galaxy S10+ និងស្មាតហ្វូនដែលអាចបត់បាន ដែលមានឈ្មោះហៅថា Galaxy Fold។ ពេលនេះ យើងទទួលបាននូវរូបភាព Renders ជាច្រើនរបស់ស្មាតហ្វូន Galaxy S10E, Galaxy S10 និង Galaxy S10+ ផងដែរ។ តាមការទម្លាយចេញពី Ice Universe បានអោយដឹងថា ក្រុមហ៊ុន Samsung ធ្វើការផលិតនូវវីដេអូ Teaser ថ្មីសម្រាប់ព្រឹត្តិការណ៍ Unpacked របស់ខ្លួនហើយសម្រាប់ធ្វើការផ្សព្វផ្សាយទៅលើភាពច្នៃប្រឌិតថ្មីនៅលើស្មាតហ្វូនរបស់ខ្លួនជាពិសេសគឺទៅលើការរចនារូបរាងតែម្តង។ 

Samsung ពិតជាខិតខំយ៉ាងខ្លាំងសម្រាប់ការប្រកួតប្រជែងមួយនេះ។ នៅក្នុងវីដេអូនេះ ក៏បានបង្ហើបថា ស្មាតហ្វូននេះ គឺមានថាមពលថ្មដ៏ល្អឥតខ្ចោះសម្រាប់ប្រើប្រាស់ជាមួយនឹងមុខងារជាច្រើន ដែលមាននៅលើស្មាតហ្វូនមួយនេះ អាចមានថាមពលថ្មធំជាងមុន ឬបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿនជាងមុននោះ។ កាលពីឆ្នាំមុននេះ ស្មាតហ្វូន Galaxy S9 នេះ គឺមានថាមពលថ្ម 3000mAh ស្របពេលដែលស្មាតហ្វូន Galaxy S9+ គឺមានថាមពលថ្មទំហំ 3500mAh។ ពាក្យចចាមអារ៉ាមជាច្រើនកាលពីពេលមុននេះ បានបញ្ជាក់ថា ស្មាតហ្វូន Galaxy S 10+ នឹងមានថាមពលថ្មទំហំ 4000mAh ខណៈពេលដែលស្មាតហ្វូន Galaxy S10 នឹងមានថាមពលថ្មទំហំ 3500mAh ។ ស្មាតហ្វូនស៊េរីថ្មី Galaxy S10E នឹងមានថាមពលថ្ម 3100mAh។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S10 series នឹងប្រើប្រាស់នូវរន្ធប្រហោងនៅលើអេក្រង់សម្រាប់ដាក់កាមេរ៉ាខាងមុខនេះ (កាមេរ៉ាភ្លោះនៅលើស្មាតហ្វូន Galaxy S10+)។ សម្រាប់ស្មាតហ្វូនដែលមានតម្លៃថោកជាងគេគឺ Galaxy S10E នឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះនៅខាងមុខ និងកាមេរ៉ា 3 គ្រាប់នៅខាងក្រោយ។ សម្រាប់ស្មាតហ្វូន 5G version របស់ស្មាតហ្វូន Galaxy S10 នេះ គឺត្រូវគេរំពឹងថា អាចនឹងប្រកាសបង្ហាញខ្លួននៅក្នុងអំឡុងត្រីមាសទី 1 នេះ។ អ្នកអាចកត់សម្គាល់ដឹងថា រូបភាព Teaser នេះគឺមានការបង្ហាញអំពីព្រឹត្តិការណ៍ Unpacked event ដែលនឹងធ្វើឡើងនៅថ្ងៃទី 21 ខែកុម្ភៈខាងមុខនេះ នេះគឺដោយសារតែកាលបរិច្ឆេទនៅក្នុងតំបន់អាស៊ី គឺត្រូវទៅថ្ងៃបន្ទាប់ ស្របពេលដែលនៅសហរដ្ឋអាមេរិកគឺនៅថ្ងៃទី 20 ខែកុម្ភៈ។ អ្នកអាចឆែកមើលទៅលើវីដេអូ Teaser របស់ក្រុមហ៊ុន Samsung សម្រាប់ស្មាតហ្វូន Galaxy S10 នៅខាងក្រោមនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន