no-alternative title

Nokia 3.1 Plus ដំណើរការដោយ Android Pie ត្រូវបានប្រទះឃើញនៅលើបណ្តាញ GeekBench

ទូរស័ព្ទ Nokia 3.1 Plus ត្រូវបានក្រុមហ៊ុន HMD ធ្វើការប្រកាសចេញកាលពីកំឡុងខែតុលាឆ្នាំ 2018 ជាមួយការដំឡើងមកស្រាប់នូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ចេញប្រអប់។ ហើយបើតាមគម្រោងរបស់ HMD នឹងបើកអោយធ្វើការអាប់ដែតឡើងមកកាន់ Android Pie ដែលជំនាន់ចុងក្រោយបង្អស់សម្រាប់ស្មាតហ្វូនរបស់ខ្លួនមួយនេះផងដែរ។ ប៉ុន្តែស្រាប់តែថ្មីៗនេះ លោក  Nashville Chatter បានធ្វើការបង្ហាញចេញនូវ Nokia 3.1 Plus ដែលដំឡើងនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie នៅលើបណ្តាញ GeekBench ដូច្នេះ គេអាចប៉ាន់ស្មានបានថាការធ្វើបច្ចុប្បន្នភាពឡើងទៅកាន់ប្រតិបត្តិការ Android ចុងក្រោយសម្រាប់ Nokia 3.1 Plus នឹងត្រូវបានធ្វើឡើងក្នុងពេលឆាប់ៗនេះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅលើកម្មវីធីតេស្ត៍ GeekBench បានបង្ហាញថា “HMD Global Nokia 3.1 Plus” ពិតជាបានធ្វើការតេស្តសាកល្បងជាមួយប្រតិបត្តិការ Android 9 ពិតប្រាកដមែន។ សូមជម្រាបថា Nokia 3.1 Plus គឺជាស្មាតហ្វូនថ្នាក់ទាបដែលមានការរចនារូបរាងបែបប្រណិតដែលបានដំឡើងមកជាមួយនូវបន្ទះឈីប MediaTek Helio P22 ជាមួយជម្រើសទំហំរ៉េមពីរផ្សេងគ្នាគឺ 2GB និង 3GB។  ស្មាតហ្វូននេះ បំពាក់អេក្រង់ទំហំ 6.0 អ៊ីងកម្រិតបង្ហាញ HD+, មានថ្មកំលាំង 3,500mAh, មានទំហំម៉េមូរីផ្ទុកក្នុងម៉ាស៊ីនទំហំ 16GB និង 32GB ហើយក៏អាចដាក់បន្ថែមទំហំម៉េមូរីក្រៅបានផងដែរ។ ចំពោះកាមេរ៉ាវិញ Nokia 3.1 Plus បំពាក់នូវប្រព័ន្ធកាមេរ៉ាពីរគ្រាប់ទំហំ 13MP+5.0MP នៅលើកកាមេរ៉ាក្រោយ និងកាមេរ៉ាសែលហ្វីខាងមុខទំហំ 8.0MP។ Nokia 3.1 Plus មានដាក់លក់នៅតាមបណ្តាហាងលក់ទូរស័ព្ទដៃទំនើបក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជាយើងដែលមានតម្លៃត្រឹមតែ $179 តែប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន