no-alternative title

Galaxy M20 នឹងប្រើប្រាស់អេក្រង់ Infinity-V display រួមនឹងប្រព័ន្ធកាមេរ៉ាភ្លោះ ហើយនិងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាក្រោយ

នៅថ្ងៃទី 28 ខែមករាខាងមុខនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung នឹងប្រកាសសម្ពោធស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនហើយដែលត្រូវបានគេរំពឹងថា នឹងមានការបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីត្រកូល M-series ដែលរួមមានស្មាតហ្វូន Galaxy M10 និង Galaxy M20 ជាដើម។ ស្របពេលជាមួយដែលយើងបានឃើញរួចមកហើយនូវរូបភាពបែកធ្លាយជាច្រើនរបស់ស្មាតហ្វូនទាំងនេះនោះ មានការបង្ហាញថា ផ្នែកខាងក្រោយរបស់ស្មាតហ្វូន Galaxy M20 នឹងប្រើប្រាស់អេក្រង់ប្រភេទ Infinity-V display។ រូបភាពបែកធ្លាយនេះ បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងប្រើប្រាស់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះ និងប្រព័ន្ធស្កេនក្រយ៉ៅដៃសម្រាប់ការបន្ថែមនូវប្រព័ន្ធសុវត្ថិភាពកាន់តែរឹងមាំ។ កាមេរ៉ាភ្លោះនេះ គឺបញ្ឈរ ហើយស្ថិតនៅផ្នែកខាងលើខាងឆ្វេងជាមួយនឹងភ្លើង LED Flash ហើយប្រព័ន្ធស្កេនក្រយ៉ៅដៃស្ថិតនៅកណ្តាលនៃផ្នែកខាងក្រោយខាងលើ។

បើនិយាយអំពីលក្ខណៈសម្បត្តិវិញនោះ ស្មាតហ្វូននេះនឹងមានអេក្រង់ទំហំ 6.3-inch PLS LCD display ជាមួយនឹងកម្រិតភាពច្បាស់ដល់ទៅ 1080x2340 pixels Full HD+ ជាមួយនឹងកម្រិត 19.5:9 aspect ratio។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីប 14nm Exynos 7885 octa-core ជាមួយរ៉េមទំហំ 3GB ។ ស្មាតហ្វូននេះនឹ ងប្រើប្រាស់នូវកាមេរ៉ាភ្លោះទំហំ 13MP+5MP នៅផ្នែកខាងក្រោយ ហើយសម្រាប់កាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះនៅមិនទាន់ដឹងនៅឡើយទេ។ ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android OS ហើយវានឹងមានថាមពលថ្មដល់ទៅ 5,000mAh ថែមទៀត។

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់របាយការណ៍ទាំងនេះ ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy M20 នឹងមានតម្លៃដល់ទៅ Rs. 12,990 នៅក្នុងប្រទេសឥណ្ឌាដែលប្រហែលជា $182។ ស្មាតហ្វូនត្រកូល Galaxy M-series របស់ក្រុមហ៊ុន Samsung គឺមានគោលដៅក្នុងការប្រកួតប្រជែងទៅលើស្មាតហ្វូនដែលមានតម្លៃធូរថ្លៃនៅក្នុងទីផ្សារនៃប្រទេសឥណ្ឌា ហើយវាក៏នឹងមានការចាប់អារម្មណ៍ខ្លាំងក្នុងការប្រើប្រាស់ផងដែរ។ ស្មាតហ្វូន Galaxy M-series នឹងមានលក្ខណៈសម្បត្តិល្អប្រសើរជាងស្មាតហ្វូនត្រកូល Galaxy J-series។ ក្រុមហ៊ុន Samsung មានក្តីសង្ឃឹមថា ស្មាតហ្វូនត្រកូល Galaxy M-series ដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងពេលខាងមុខនេះ ពិតជាជួយអោយក្រុមហ៊ុន Samsung យកឈ្នះទៅលើក្រុមហ៊ុនប្រកួតប្រជែងជាច្រើននៅក្នុងប្រទេសឥណ្ឌានេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន