no-alternative title

កំណែប្រែកាមេរ៉ាមុខរបស់ឧស្សាហ៍កម្មស្មាតហ្វូន បានធ្វើអោយមានការផ្លាស់ប្តូរទៅលើការរចនារូបរាងថ្មីបំផុតនៅក្នុងឆ្នាំ 2018

រយៈពេលមួយឆ្នាំនៃវត្តមានរបស់ស្មាតហ្វូនជាច្រើននៅក្នុងឆ្នាំ 2018 យើងឃើញថា ស្មាតហ្វូនជាច្រើន មានសមត្ថភាពក្នុងការថតរូបភាពគួរឱ្យភ្ញាក់ផ្អើល ការប្រើប្រាស់ថាមពលថ្មបានយូរ និងបន្ទះឈីបដំណើរការលឿនជាងល្បឿននៃពន្លឺថែមទៀត។ ប៉ុន្តែរឿងមួយដែលមិនមានការប្រែប្រួលនោះ គឺការប្រើប្រាស់ Notch។  Notch ដែលស្ថិតនៅផ្នែកខាងលើនៃអេក្រង់របស់ស្មាតហ្វូនគឺមានភ្ជាប់ជាមួយនឹងសេនស័រ Sensors ជាច្រើនដូចជារន្ធស្រូបសំឡេង និងកាមេរ៉ា Selfies ដែលហាក់ដូចជាមិនអាចដកចេញពី Notch បាននោះទេ។ ក្រុមហ៊ុនស្មាតហ្វូនជាច្រើនក៏ព្យាយាមកាត់បន្ថយទៅលើទំហំនៃគែមព័ទ្ធអេក្រង់របស់ស្មាតហ្វូន និងការធ្វើអោយ Notch នៅលើអេក្រង់នេះកាន់តែមានទំហំតូចប្រៀបបីដូចជាចំណុចតូចមួយដើម្បីឱ្យវាក្លាយជាអេក្រង់ពេញគែម ប៉ុន្តែវត្តមាននៃ Notch គឺនៅតែមាន។

នៅក្នុងឆ្នាំ 2018 គឺជាឆ្នាំដែលមានការនិយមប្រើប្រាស់ "Notch" រហូតដល់ក្រុមហ៊ុនបច្ចេកវិទ្យាមួយគឺក្រុមហ៊ុន Vivo ធ្វើការបំបែកនិន្នាការមួយនេះ ហើយបញ្ចេញនូវស្មាតហ្វូនដែលមានអេក្រង់លាតស្មើពេញគែមតែម្តង។ ក្រុមហុននេះគឺជាអ្នកត្រួសត្រាយផ្លូវនៃកំណែប្រែថ្មីរបស់កាមេរ៉ាខាងមុខតាមរយៈការប្រើប្រាស់កាមេរ៉ាលេចឡើង (Pop-up) វិញសម្រាប់ការថតរូបភាព Selfies ហើយវាក៏បិទដំណើរការវិញស្វ័យប្រវត្តិផងដែរនៅពេលដែលអ្នកប្រើប្រាស់ឈប់ថតកាមេរ៉ាមុខ Selfie នោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

អ្វីទាំងអស់ចាប់ផ្តើមជាមួយនឹងក្តីសុបិន្តមួយ

ក្រុមហ៊ុន Vivo បង្ហាញជាលើកដំបូងនូវគំនិតច្នៃប្រឌិតនៃស្មាតហ្វូនដែលមានអេក្រង់ពេញគែមដំបូងគេបំផុតនៅក្នុងព្រឹត្តិការណ៍ពិពរណ៍ MWC ឆ្នាំ 2018 ជាមួយនឹងវត្តមាននៃ APEX ហើយសារព័ត៌មានធំៗក៏ធ្វើការចុះផ្សាយចំណងជើងព័ត៌មានធំៗ និងការកោតសរសើរពីប្រព័ន្ធផ្សព្វផ្សាយជាច្រើនអំពីទស្សនៈវិស័យនៃការគិតខុសពីគេនេះ។ គំនិតនៃការរចនាស្មាតហ្វូនស៊េរីថ្មី APEX FullView កំណត់នូវស្តង់ដារថ្មីនៃការរចនារូបរាងទៅលើស្មាតហ្វូននេះ វាគឺជាអេក្រង់បង្ហាញពេញលេញដោយគ្មានឧបសគ្គអ្វីក្នុងការរំខាននៅក្នុងពេលដែលអ្នកធ្វើការទស្សនា ហើយវាក៏បំពាក់នូវបច្ចេកវិទ្យាដ៏ល្អឥតខ្ចោះជាច្រើនទៀតដូចជាបច្ចេកវិទ្យាស្កេនស្នាមម្រាមដៃពាក់កណ្តាលអេក្រង់ (Half-Screen In-Display Fingerprint Scanning Technology) និងជាពិសេសគឺកំណែទៅលើកាមេរ៉ាខាងមុខរបស់ស្មាតហ្វូននេះ។ សម្រាប់កំណែទៅលើកាមេរ៉ាថ្មីនេះគឺអាចលាក់ proximity sensor និង ambient light sensor ជាមួយនឹងកាមេរ៉ាមុខដែលដំណើរការនៅក្នុងពេលធ្វើការថតរូបភាព Selfies ហើយនេះគឺជាបទពិសោធន៍ថតរូបដ៏អស្ចារ្យសម្រាប់អ្នកប្រើប្រាស់ថែមទៀត។

ក្រុមហ៊ុននេះ បានចាប់ផ្តើមកាលពី 3 ឆ្នាំមុននេះ នៅពេលដែលក្រុមហ៊ុនVivo គិតពីការបង្កើតនូវអ្វីមួយដែលប្លែកសម្រាប់អតិថិជនរបស់ខ្លួន។ វាចំណាយពេលជាច្រើនឆ្នាំក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ជាច្រើនឆ្នាំមុនពេលក្រុមហ៊ុន Vivo ធ្វើការដាក់បង្ហាញ APEX ទៅកាន់ពិភពលោក។ មនុស្សម្នាក់អាចស្រមៃមើលថា តើវាមានការរចនាខុសគ្នាប៉ុន្មានដែលក្រុមហ៊ុនបានធ្វើតេស្ត៍ និងរុករកមុនពេលចាប់ផ្តើមគំនិតនេះ?  នៅពេលដែលគំនិតនៃស្មាតហ្វូន APEX ត្រូវបង្ហាញនោះ អ្នកប្រើប្រាស់ជាច្រើន និងប្រព័ន្ធផ្សព្វផ្សាយស្វាគមន៍ចំពោះគំនិតថ្មីនេះ ប៉ុន្តែឆ្ងល់ថាតើវានឹងនៅតែជាគំនិតមួយ ឬក្លាយជាការពិតនោះ? ក្រុមហ៊ុន Vivo ជឿជាក់ថា គំនិតនេះអាចជាដំណោះស្រាយមួយដែលអាចសម្រេចទៅបាន។ សំណួរបន្ទាប់សម្រាប់ក្រុមហ៊ុន Vivo ធ្វើអោយក្តីសុបិន្តរបស់ APEX ក្លាយជាការពិត។ 

 

គ្រាន់តែរយៈពេល 4 ខែប៉ុណ្ណោះ បន្ទាប់ពីការបង្ហាញខ្លួនជាលើកដំបូងនៅក្នុងព្រឹត្តិការណ៍ MWC ក្រុមហ៊ុន Vivo ផ្តល់នូវការសន្យារបស់ខ្លួនដើម្បីធ្វើឱ្យក្តីសុបិន្តនៃការរចនាស្មាតហ្វូនដែលមានអេក្រង់ពេញគែមក្លាយជាការពិតជាមួយនឹងវត្តមាននៃស្មាតហ្វូន NEX ផលិតឡើងជាលើកដំបូងជាមួយកំណែថ្មីទៅលើកាមេរ៉ាខាងមុខ។ ស្មាតហ្វូននេះ មានលក្ខណៈពិសេសដោយធ្វើការកំណែថ្មីទៅលើកាមេរ៉ាខាងមុខ ហើយវាត្រូវធ្វើតេស្តដើម្បីទប់ទល់នឹងប្រើប្រាស់ប្រចាំថ្ងៃដែលធ្វើឱ្យវាអស្ចារ្យទាំងបច្ចេកវិទ្យា និងភាពងាយស្រួលបំផុតសម្រាប់អ្នកប្រើប្រាស់។

 

ការធ្វើបេសកកម្មដែលគេគិតថាមិនអាចទៅរួច

កំណែទៅលើកាមេរ៉ាខាងមុខនេះត្រូវចាត់ទុកថាជាបេសកកម្មមួយដែលមនុស្សជាច្រើនមិនអាចគិតថាទៅរួចបាននោះទេ នៅពេលដែលវាមានការផ្លាស់ប្តូរផ្នែកថ្មីៗជាច្រើនហាក់ដូចជាមានភាពស្មុគស្មាញខ្លាំងមែនទែនសម្រាប់ការផលិតទ្រង់ទ្រាយធំនោះ។ វាពិតជាសំខាន់មែនទែនដើម្បីធានាថា កាមេរ៉ារបស់ស្មាតហ្វូននេះគឺធន់ក្នុងការប្រើប្រាស់ ហើយងាយស្រួលប្រើប្រាស់ថែមទៀត។ ភាពជោគជ័យទៅលើកំណែកាមេរ៉ាថ្មីនេះ (ខណៈពេលដែលរក្សានូវការរចនារូបរាងស្តើង និងអាចជឿទុកចិត្តបាននោះ) គឺពិតជាមានភាពលំបាកខ្លាំងមែនទែនក្នុងការរចនាស្មាតហ្វូនថ្មីមួយនេះ។ ជានិច្ចកាលសម្រាប់ការប្រកួតប្រជែងក្នុងការបង្កើតផលិតផលជាច្រើនប្រកបដោយភាពច្នៃប្រឌិតបំផុតនោះ ក្រុមហ៊ុនបច្ចេកវិទ្យា Vivo ធ្វើតេស្តយ៉ាងម៉ត់ចត់ដើម្បីនាំយកនូវកំណែថ្មីនៃកាមេរ៉ាមុខនេះសម្រាប់ដល់ដៃរបស់អតិថិជននោះ។

 

ដើម្បីបង្កើតនូវបន្ទប់សម្រាប់ម៉ូឌែលនៃកំណែទៅលើកាមេរ៉ាខាងមុខ និងអង់តែននេះ ក្រុមហ៊ុនបច្ចេកវិទ្យា Vivo ធ្វើការរចនាឡើងវិញទៅលើបន្ទះសៀវគ្វី (PCB) ដែលមានរាងជាបន្ទះស្តើងដើម្បីគ្របដណ្តប់ទៅលើគែមនៃរចនាសម្ព័ន្ធខាងក្នុងរបស់ស្មាតហ្វូននេះ។ ក្រុមហ៊ុនបច្ចេកវិទ្យា Vivo បន្ថែមនូវ Patches សម្រាប់ការធានាថា បន្ទះសៀគ្វី PCB នេះមានកម្លាំងគ្រប់គ្រាន់។ ខណៈពេលដែលស្រទាប់ដ៏ស្មុគស្មាញនៃម៉ូឌុលនេះគឺការយកឈ្នះលើបញ្ហាប្រឈមនៃបច្ចេកវិទ្យាជាច្រើន ខណៈពេលដែលវារួមចំណែកដល់សោភ័ណ្ឌដ៏ល្អឥតខ្ចោះនៃការរចនាទៅលើស្មាតហ្វូនចុងក្រោយនេះ។ 

Vivo បានធ្វើកំណែទៅលើកាមេរ៉ាខាងមុខរបស់ស្មាតហ្វូន NEX ជាមួយនឹងការធ្វើតេស្ត និងការពិសោធន៍ទៅលើទម្ងន់ផងដែរ។ 8 ផ្នែករបស់ស្មាតហ្វូន NEX ជាមួយនឹងកំណែនៃកាមេរ៉ាមុខនេះគឺប្រើប្រាស់នូវបន្ទះកញ្ចក់ក្រាស់នៅផ្នែកខាងលើ។ កាមេរ៉ាមុខតូចនេះអាចគ្រប់គ្រងទៅលើទម្ងន់ 11 គីឡូក្រាមក្នុងកាមេរ៉ាមួយ នេះគឺបង្ហាញពីភាពធន់ក្នុងការប្រើប្រាស់ និងការពង្រឹងទៅលើការរចនានោះ។ APEXT និង NEX គឺជាអ្នកដែលធ្វើការផ្លាស់ប្តូរទៅលើស្មាតហ្វូនដែលប្រើប្រាស់ Notch ជាមួយនឹងដំណោះស្រាយដ៏អស្ចារ្យបំផុត។ ជាមួយនឹងបច្ចេកវិទ្យាដ៏គួរអោយចាប់អារម្មណ៍នេះ ពេលនេះក្លាយជាការពិតហើយ តើឆ្នាំ 2019 នឹងក្លាយទៅជា "ឆ្នាំនៃកាមេរ៉ាលេចឡើង (Popup)" ជំនួសអោយស្មាតហ្វូន Notch វិញមែនទេ?

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន