no-alternative title

Samsung Galaxy S10 និង S10+ ត្រូវបានគេមើលឃើញថា មានការរចនារូបរាងយ៉ាងល្អឥតខ្ចោះ យោងតាមរូបភាព Renders របស់ Roland Quandt

ថ្មីៗនេះ អ្នកទម្លាយព័ត៌មានដែលអាចជឿជាក់បានលោក Roland Quandt បានចែករំលែកនូវរូបភាព Renders ថ្មីៗរបស់ស្មាតហ្វូន Galaxy S10 និងGalaxy S10+ ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងទ្វីបអ៊ឺរ៉ុប។សម្រាប់រូបភាព Renders ថ្មីនេះបង្ហាញអំពីពណ៌ខ្មៅ (Midnight Black) ពណ៌បៃតង(Emerald Green) និងពណ៌ស(Prism White editions) របស់ស្មាតហ្វូនត្រកូល Galaxy S10 នេះ។

ពណ៌របស់ស្មាតហ្វូន Samsung Galaxy S10 និង Samsung Galaxy S10+

រូបភាពពាណិជ្ជកម្ម
no-alternative title

ពណ៌ខ្មៅ Midnight Black edition របស់ស្មាតហ្វូន Galaxy S10 និង Galaxy S10+ គឺមិនមានពណ៌ gradient នោះទេ នៅផ្នែកខាងក្រោយរបស់វា។ សម្រាប់ពណ៌បៃតង Emerald Green មានពន្លឺភ្លឺលេចឡើងនៅផ្នែកខាងលើ និងងងឹតនៅផ្នែកខាងក្រោមរបស់វា។ សម្រាប់ពណ៌ស Prism White មានលាយពណ៌ខៀវ និងពណ៌ស្វាយជាមួយនឹងពណ៌សផងដែរ។ ក្រៅពីពណ៌ទាំងនេះ ស្មាតហ្វូន Galaxy S10 និងGalaxy S10+ អាចនឹងមានពណ៌ខៀវផងដែរ ប៉ុន្តែវានៅមិនទាន់បញ្ចេញភ្លាមៗទេនៅពេលនេះ។

ការរចនារូបរាងរបស់ស្មាតហ្វូន Samsung Galaxy S10 និង Samsung Galaxy S10 +

ស្មាតហ្វូន Samsung Galaxy S10 និង Samsung Galaxy S10+ នឹងប្រើប្រាស់នូវអេក្រង់គែមកោង AMOLED Infinity-O panels នៅផ្នែកខាងមុខរបស់វា។ ផ្នែកខាងក្រោម និងផ្នែកខាងលើនៃអេក្រង់ពិតជាស្តើងមែនទែន។ ស្មាតហ្វូន Galaxy S10 មានរន្ធតូចមួយនៅលើអេក្រង់សម្រាប់ដាក់កាមេរ៉ាខាងមុខស្ថិតនៅផ្នែកខាងលើខាងស្តាំ ខណៈពេលដែលស្មាតហ្វូន Galaxy S10+ មានរន្ធវែងមួយសម្រាប់ដាក់កាមេរ៉ា Selfies និង ToF Sensor។

ស្មាតហ្វូន Galaxy S10 និង Galaxy S10+ នឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ultrasonic in-display fingerprint scanner ។ នៅចំហៀងរបស់ស្មាតហ្វូន Galaxy S10 គឺមានភ្ជាប់ជាមួយនឹងប៊ូតុង Bixby ប៊ូតុងឡើងចុះសំលេង Speaker ខាងក្រៅ រន្ធដោតកាសស្តាប់ 3.5mm audio jack និងរន្ធដោត USB-C Port។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូន Galaxy S10 និង Galaxy S10+ គឺមានលក្ខិណៈស្រដៀងគ្នាបេះបិទដោយសារតែស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាខាងក្រោយ ៣ គ្រាប់។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ ស្មាតហ្វូននេះប្រើប្រាស់នូវកាមេរ៉ាខាងក្រោយទំហំ 12-megapixel primary sensor និង 13-megapixel telephoto lens និងទំហំ 16-megapixel wide-angle lens ។ ផ្នែកខាងក្រោយនេះមានកាមេរ៉ា ៣ គ្រាប់រួមជាមួយនឹងភ្លើង dual-tone LED flash និងសេនស័រវាស់ចង្វាក់បេះដូងថែមទៀត។

លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Samsung Galaxy S10 និង Samsung Galaxy S10+

ស្មាតហ្វូន Samsung Galaxy S10 និង Samsung Galaxy S10+ មានអេក្រង់រៀងគ្នាទំហំ 6.1-inch និង 6.4-inch Infinity-O AMOLED displays ដែលមានកម្រិតភាពច្បាស់ quad HD+ ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 mobile platform ដែលនឹងបង្ហាញខ្លួននៅក្នុងទីផ្សារមួយចំនួនដូចជាសហរដ្ឋអាមេរិក និងចិន។ សម្រាប់ទី្វបអ៊ឺរ៉ុប និងទីផ្សារជាច្រើនទៀតនៅជុំវិញពិភពលោកនឹង ប្រើប្រាស់នូវបន្ទះឈីប Exynos 9820 chipset editions សម្រាប់ស្មាតហ្វូន Galaxy S10 ។ ស្មាតហ្វូនទាំងពីរនេះ ត្រូវគេរំពឹងថា នឹងមានរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie OS ។ ស្មាតហ្វូន Galaxy S10 មានថាមពលថ្មទំហំ 3,300mAh ខណៈពេលដែលស្មាតហ្វូន Galaxy S10+ មានថាមពលថ្មទំហំ 4,000mAh ។

តម្លៃ និងកាលបរិច្ឆេទនៃការដាក់លក់ស្មាតហ្វូន Galaxy S10 និង Galaxy S10+

Galaxy S10, S10+ និងម៉ូដែលទាបជាងនេះ គឺ Galaxy S10e នឹងបង្ហាញខ្លួននៅថ្ងៃទី 20 ខែកុម្ភៈខាងមុខនេះ។ ពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូនទាំងនេះ នឹងបង្ហាញខ្លួននៅក្នុងទីផ្សារនៃប្រទេសមួយចំនួនចាប់ពីថ្ងៃទី 8 ខែមីនានេះទៅ។ ស្មាតហ្វូន Galaxy S10 នឹងមានតម្លៃចាប់ពី $799 ខណៈពេលដែលស្មាតហ្វូន Galaxy S10+ នឹងមានតម្លៃចាប់ពី $899 ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន