no-alternative title

OPPO ដែលបំពាក់នូវបន្ទះឈីប Snapdragon 855 នឹងបង្ហាញខ្លួនឆាប់ៗនេះ ក្នុងនោះក៏មាននាឡិកាឆ្លាតវៃ និងកាសស្តាប់ផងដែរ

កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Oppo បានបង្ហាញនូវឧបករណ៍ស៊េរីថ្មីរបស់ខ្លួនដែលមានភាពច្នៃប្រឌិតខ្ពស់ជាមួយនឹងអេក្រង់ពេញគែម និងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅលើអេក្រង់តែម្តង។ ស្មាតហ្វូននេះគឺជា Oppo X Find ដែលមានភ្ជាប់ជាមួយនឹង Hardware ខ្លាំងក្លាបើធៀបជាមួយនឹងស្មាតហ្វូនជាច្រើនទៀតដែលមានវត្តមាននៅលើទីផ្សារនោះ។ ដូចគ្នាទៅនឹងឆ្នាំ ២០១៨ ដែរ ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ក៏មានគោលដៅសម្រាប់ឆ្នាំ 2019 ផងដែរ ក្រុមហ៊ុននេះ បានត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីដែលមានភ្ជាប់ជាមួយនឹងបន្ទះឈីប Snapdragon 855 ។ នៅឆ្នាំនេះផងដែរ ក្រុមហ៊ុននេះនឹងប្រកាសបង្ហាញនូវនាឡិកាស្មាតវ៉ច និងកាសស្តាប់ឆ្លាតវៃផងដែរ។

នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយនឹងក្រុមហ៊ុន Qualcomm នៅក្នុងប្រទេសចិន ជាមួយនឹងលោក Chen Mingyong ដែលជា CEO របស់ក្រុមហ៊ុន Oppo នោះ គាត់និយាយអំពីគម្រោងសម្រាប់ឆ្នាំ 2019 របស់ក្រុមហ៊ុន Oppo។ គាត់បន្ថែមថា ក្រុមហ៊ុននេះក៏នឹងនាំយកនូវស្មាតហ្វូនស៊េរីថ្មីដ៏អស្ចារ្យជាច្រើនសម្រាប់ទីផ្សារ។ ក្រុមហ៊ុននេះក៏បោះជំហានទៅកាន់ផលិតផលឆ្លាតវៃប្រើប្រាស់នៅក្នុងផ្ទះសម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ ក្រុមហ៊ុននេះក៏ខិតខំធ្វើការក្នុងការនាំយកនូវបច្ចេកវិទ្យា 5G សម្រាប់ស្មាតហ្វូនស៊េរីថ្មីជាច្រើនរបស់ខ្លួនផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

គម្រោងឆ្នាំ 2019 របស់ Oppo! តើស្មាតហ្វូន Oppo Find X2 ស្ថិតនៅក្នុងដំណើរការ?

ក្រុមហ៊ុនបច្ចេកវិទ្យា Oppo ខិតខំធ្វើការយ៉ាងខ្លាំងក្នុងការនាំយកនូវស្មាតហ្វូនស៊េរីថ្មីជាច្រើនម៉ូដែលទៅកាន់ទីផ្សារ។ នៅក្នុងបទសម្ភាសន៍នេះ លោក Chen Mingyong ឆ្លើយតបថា ស្មាតហ្វូនស៊េរីថ្មី Oppo និងស្មាតហ្វូននាពេលអនាគតរបស់ Find X ។ គាត់និយាយថា ស្មាតហ្វូន Find X នេះគឺជាការជម្រុញទៅលើការរុករក និងបច្ចេកវិទ្យាថ្មីៗនាពេលអនាគតជាច្រើនទៀត។ វាគឺមានការបញ្ចូលគ្នារវាងផ្នែកសិល្បៈ និងបច្ចេកវិទ្យាជាមួយនឹងភាពច្នៃប្រឌិតយ៉ាងអស្ចារ្យ។  ក្រុមហ៊ុននេះ មានគម្រោងក្នុងការបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 processor ផងដែរ។ ស្មាតហ្វននេះនឹងប្រកាសបង្ហាញខ្លួនមុនបញ្ចប់ឆមាសទី 1 នៅឆ្នាំ 2019 នេះ។ បើទោះបីជាគាត់មិនបញ្ជាក់អំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ វាអាចនឹងមានឈ្មោះហៅថា Oppo Find X2 ។

គម្រោងនៃបច្ចេកវិទ្យា Oppo 5G

សម្រាប់បច្ចេកវិទ្យា 5G វិញនោះ គាត់បញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យា Oppo នឹងបន្តក្នុងការអភិវឌ្ឍទៅលើសមត្ថភាពនៃបច្ចេកវិទ្យា AI និងបច្ចេកវិទ្យា 5G ។ វាគឺជាបដិវត្តន៍ថ្មីដ៏អស្ចារ្យដែលផ្តល់អោយអ្នកប្រើប្រាស់ជាច្រើនរីករាយជាមួយនឹងបទពិសោធន៍ដ៏អស្ចារ្យនេះ។ គាត់និយាយថា ក្រុមហ៊ុនបច្ចេកវិទ្យា Oppo នឹងធ្វើការអភិវឌ្ឍទៅលើសមត្ថភាពនៃបច្ចេកវិទ្យា AI ជាមួយនឹងបច្ចេកវិទ្យា 5G នេះ។ នៅពេលដែលនិយាយអំពីបច្ចេកវិទ្យា 5G នេះ លោក Meng បន្ថែមថា បច្ចេកវិទ្យានេះ ត្រូវការនូវបច្ចេកវិទ្យា AI, AR និងបច្ចេកវិទ្យាជាច្រើនទៀត។ បើទោះបីជាបច្ចេកវិទ្យា 5G មិនត្រឹមតែផ្តោតទៅលើឧបករណ៍ Internet of Things នោះ វាគឺមានការប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យាជាច្រើនទៀតផងដែរ។ នៅដើមឆ្នាំនេះ ក្រុមហ៊ុន OPPO ចាប់ផ្តើមនូវអង្គភាពអាជីវកម្មរបស់ខ្លួនក្នុងការវិវត្តន៍ខ្លួនទៅកាន់បច្ចេកវិទ្យា 5G+ ផងដែរ។

ឧបករណ៍ឆ្លាតវៃ Oppo 

ក្រុមហ៊ុន Oppo ក៏ព្យាយាមក្នុងការប្រឡូកចូលទៅក្នុងវិស័យនៃបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត។ តាមការបញ្ជាក់របស់លោក Chen ក្រុមហ៊ុន Oppo កំពុងតែធ្វើការផងដែរក្នុងការនាំយកនូវឧបករណ៍ឆ្លាតវៃជាច្រើនទៀតទៅកាន់ទីផ្សារ។ ក្រុមហ៊ុននេះ ប្រហែលជាត្រៀមបញ្ចេញនូវស្មាតវ៉ច កាសស្តាប់ឆ្លាតវៃ និងជាច្រើនទៀតនៅលើទីផ្សារ។ ក្រុមហ៊ុន Oppo ក៏ធ្វើការពង្រឹងទៅលើផលិតផលជាច្រើនរបស់ខ្លួន ហើយនៅឆ្នាំនេះ គឺពិតជាអស្ចារ្យមែនទែនសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ។ វាគឺជាពេលដែលក្រុមហ៊ុននេះ បញ្ចេញនូវផលិតផលជាច្រើន និងសេវាកម្មជាច្រើនទៀតផងដែរ។ បន្ថែមពីនេះទៀតនោះ កាលពីឆ្នាំមុននេះ ខែតុលា ក្រុមហ៊ុន Oppo ទទួលជោគជ័យនៅក្នុងការទ្រទ្រង់ទៅលើការប្រើប្រាស់នូវបច្ចេកវិទ្យា 5G សម្រាប់ស្មាតហ្វូន Oppo R15 របស់ខ្លួនផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន