no-alternative title

ជិតបានឃើញហើយ ពេលនេះ Samsung Galaxy S10 Series បានទទួលការបញ្ជាក់វិញ្ញាបនប័ត្រពី NBTC នៅក្នុងប្រទេសថៃមួយទៀតហើយ

Samsung ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូននាំមុខគេលំដាប់ពិភពលោក បានត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ Samsung Galaxy S10 ហើយ សម្រាប់ព្រឹត្តិការណ៍ Samsung Unpacked ដែលនឹងប្រារព្ធនៅថ្ងៃទី 20 ខែកុម្ភៈ ខាងមុខនេះ នៅក្នុងទឹកដីសហរដ្ឋអាមេរិក។ តាមការបញ្ជាក់នៅក្នុងរបាយការណ៍ជាច្រើន អោយដឹងថា នឹងមានស្មាតហ្វូនចំនួន 3 ប្រភេទម៉ូដែលរបស់ Galaxy S10 Series នោះគឺ Samsung Galaxy S10, Galaxy S10 Plus និងប្រភេទកម្រិតទាបរបស់ S10 ដែលមានឈ្មោះហៅថា Galaxy S10 Lite។

រូបភាពពាណិជ្ជកម្ម
no-alternative title

ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះ មានការរាយការណ៍ថា ស្មាតហ្វូននេះ អាចនឹងមានឈ្មោះថ្មីមួយផ្សេងទៀតពី Galaxy S10 Lite។ កន្លងមក ក្រុមហ៊ុន Samsung នៅមានភាពរឹងមាំសម្រាប់ទីផ្សារស្មាតហ្វូនត្រកូល Lite នេះទេ។ ប៉ុន្តែពេលនេះ ស្មាតហ្វូនស៊េរីថ្មីត្រកូល Galaxy S10 series នេះ បានឆ្លងកាត់នូវដំណើរការនៃវិញ្ញាបនបត្រ NBTC នៅក្នុងប្រទេសថៃដែលបញ្ជាក់ថា Galaxy S10e គឺជាប្រភេទ Lite នេះ។ វាមានពាក្យចចាមអារ៉ាមជាច្រើនបញ្ជាក់ថា ស្មាតហ្វូនដែលមានលេខម៉ូដែល SM-G975F/DS នឹងមានឈ្មោះហៅថា Galaxy S10 Pro ជាជាងការប្រើប្រាស់ឈ្មោះថា Galaxy S10 Plus ។

នៅក្នុងចំណោមស្មាតហ្វូន Galaxy S10 ទាំង 3 ម៉ូដែលនេះ ក្រុមហ៊ុននេះ បានត្រៀមក្នុងការបញ្ចេញនូវស្មាតហ្វូនប្រភេទ 5G Version របស់ខ្លួនផងដែរ ដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Mobile World Congress 2019 នៅក្នុងទីក្រុងបាសេឡូណានៃប្រទេសអេស្ប៉ាញ។ ព្រឹត្តិការណ៍ Mobile World Congress 2019 នឹងចាប់ផ្តើមនៅថ្ងៃទី ២៥ ខែកុម្ភៈដល់ថ្ងៃទី ២៨ ខែកុម្ភៈនេះ។ បើនិយាយអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះដែលបែកធ្លាយនៅលើ Geekbench បញ្ជាក់ថា ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប “msmnile” processor ដែលជាកូដឈ្មោះសម្រាប់បន្ទះឈីប 7nm Qualcomm Snapdragon 855 chipsetហើយវាមានរ៉េមទំហំ 6GB។ 

ស្មាតហ្វូននេះនឹងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie operating system ជាមួយនឹង OneUI ថែមទៀត។ របាយការណ៍កាលពីពេលមុននេះ បានទម្លាយថា ស្មាតហ្វូន Galaxy S10 Lite នឹងមានអេក្រង់ទំហំ 5.8-inch S-AMOLED Infinity Display ជាមួយនឹងកម្រិត 18.5:9 aspect ratio និងកម្រិតភាពច្បាស់ full HD+។ ស្មាតហ្វូន Galaxy S10 Lite នេះនឹងមានថាមពលថ្មទំហំ 3,100mAh។ ស្មាតហ្វូននេះ មានជម្រើសច្រើនក្នុងការជ្រើសរើសដូចជាទំហំ 4GB+64GB, 6GB+64GB និងទំហំ 6GB+128GB។ ក្រឡេកមើលផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះវិញ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ និងកាមេរ៉ាខាងមុខតែមួយគ្រាប់តែប៉ុណ្ណោះ។ ស្មាតហ្វូននេះគឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy A7 (2018) ដែលនឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងរបស់ស្មាតហ្វូនតែម្តង។ តាមការបញ្ជាក់របស់របាយការណ៍ជាច្រើននោះ ស្មាតហ្វូននេះនឹងមាន 5 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌លឿង ពណ៌ស ពណ៌ខ្មៅ ពណ៌បៃតង និងពណ៌ខៀវ។ សម្រាប់តម្លៃវិញ នៅក្នុងចក្រភពអង់គ្លេស ស្មាតហ្វូននេះនឹងមានតម្លៃ 699 ផោន (~$892) ខណៈពេលដែលនៅសហរដ្ឋអាមេរិចវាមានតម្លៃចន្លោះពី $650 និង $750 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន