no-alternative title

ព័ត៌មានថ្មី៖ ការកម្ម៉ង់ទិញស្មាតហ្វូនស៊េរីថ្មី Samsung Galaxy 10 នឹងចាប់ផ្តើមនៅថ្ងៃទី 21 ខែកុម្ភៈនេះហើយ!

ក្រុមហ៊ុន Samsung នឹងរៀបចំនូវព្រឹត្តិការណ៍ Unpacked 2019 របស់ខ្លួននៅថ្ងៃទី 20 ខែកុម្ភៈខាងមុខនេះហើយដើម្បី បង្ហាញវត្តមាននូវស្មាតហ្វូនស៊េរីថ្មី Galaxy S10 Series។ ពាក្យចចាមអារ៉ាមមួយចំនួន បានអះអាងថា ការកម្ម៉ង់ទិញមុនសម្រាប់ស្មាតហ្វូន Galaxy S10 នេះ នឹងចាប់ផ្តើមនៅប៉ុន្មានថ្ងៃក្រោយការបង្ហាញស្មាតហ្វូនស៊េរីថ្មីនេះ។ ទោះជាយ៉ាងណាក៏ដោយ រូបភាពបែកធ្លាយថ្មីមួយដែលបង្ហាញខ្លួននៅលើ Twitter បានទម្លាយថា ការកម្មង់ទិញមុនសម្រាប់ស្មាតហ្វូននេះ នឹងចាប់ផ្តើមនៅថ្ងៃទី 21 ខែកុម្ភៈតែម្តង។

ការកម្មង់ទិញមុនស្មាតហ្វូន Galaxy S10 

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបភាពខាងក្រោមនេះបង្ហាញថា ស្មាតហ្វូន Galaxy S10 នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌូនេស៊ីតាមរយៈព្រឹត្តិការណ៍ Unpacked នៅថ្ងៃទី 21 ខែកុម្ភៈនេះ។ ការកម្មង់ទិញមុនទៅលើស្មាតហ្វូនស៊េរីថ្មីនេះនឹងចាប់ផ្តើមនៅថ្ងៃទី 22 ខែកុម្ភៈនៅក្នុងប្រទេសនេះ។ ជាក់ស្តែង ស្មាតហ្វូននេះនឹងបង្ហាញខ្លួននៅថ្ងៃទី 20 ខែកុម្ភៈសម្រាប់លោកខាងលិច ហើយវាគឺទទួលការកម្មង់ទិញមុនដែលចាប់ផ្តើមនៅថ្ងៃទី 21 ខែកុម្ភៈនេះ។ ស្មាតហ្វូនត្រកូល Galaxy S10 Series នេះនឹងមានស្មាតហ្វូនចំនួន 3 ម៉ូដែលគឺ Galaxy S10, Galaxy S10+ និង Galaxy S10e ។ ស្មាតហ្វូនទាំង 3 នេះ នឹងធ្វើការកម្មង់ទិញមុននៅថ្ងៃដដែលតែម្តង។ ពាក្យចចាមអារ៉ាមជាច្រើនកាលពីពេលមុននេះជាច្រើនអះអាងថា Samsung នឹងចាប់ផ្តើមការដាក់លក់ស្មាតហ្វូនត្រកូល Galaxy S10 Series នេះនៅថ្ងៃទី 8 ខែមីនា។ រូបភាពខាងលើនេះ ភ្ជាប់ជាមួយនឹងតំណទៅកាន់ www.GalaxyLaunchPack.com។ គេហទំព័រនេះមានភ្ជាប់ជាមួយថ្ងៃសម្ភោធន៍ និងវីដេអូ Teaser ផងដែរ។

មុខងារពិសេសៗ និងតម្លៃរបស់ស្មាតហ្វូន Galaxy S10 Series 

ស្មាតហ្វូនស៊េរីថ្មី Galaxy S10 Series នេះនឹងបង្ហាញខ្លួនជាលក្ខណៈខួប 10 ឆ្នាំនៃស៊េរីត្រកូល Galaxy S របស់ក្រុមហ៊ុននេះ។ ស្មាតហ្វូនទាំងនេះនឹងភ្ជាប់ជាមួយនឹងអេក្រង់ដែលមានរន្ធប្រហោងនៅលើអេក្រង់ punch-hole AMOLED screens រួមជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ បន្ទះឈីប Snapdragon 855  និង Exynos 9820 រ៉េមទំហំ 8GB ម៉េមូរីទំហំ 512GB កាមេរ៉ាខាងក្រោយ ៣ គ្រាប់ ថាមពលថ្មធំជាងមុន ជាមួយនឹងបច្ចេកវិទ្យា Reverser Charging បច្ចេកវិទ្យាសាកថ្មឥតខ្សែ Wireless Charging កម្រិតខ្ពស់ និងបច្ចេកវិទ្យា Wi-Fi 6 (Wi-Fi 802.11ax) technology ចុងក្រោយបំផុតថែមទៀត។ ស្មាតហ្វូនកម្រិតខ្ពស់ Galaxy S10+ នឹងមានតួខ្លួនសេរ៉ាមិច រ៉េមទំហំ 12GB និងម៉េមូរីទំហំ 1TB ថែមទៀត។

សម្រាប់ស្មាតហ្វូន Galaxy S10e ថ្នាក់ទាបមានរ៉េមទំហំ 6GB និងម៉េមូរីទំហំ 128GB ។ ស្មាតហ្វូននេះនឹងមានតម្លៃ 779 អ៊ឺរ៉ូ (~$889) នៅក្នុងប្រទេសអ៊ីតាលី។ សម្រាប់ទំហំ 6GB+128GB និង 8GB+512GB របស់ស្មាតហ្វូន Galaxy S10 នឹងមានតម្លៃ 929 អ៊ឺរ៉ូ ($1,059) និងតម្លៃ 1,179 អ៊ឺរ៉ូ ($1,349) រៀងគ្នានៅក្នុងប្រទេសអ៊ីតាលី។ ស្មាតហ្វូន Galaxy S10+ ដែលមានរ៉េមទំហំ 6GB+128GB, 8GB+512GB, 12GB+1TB នឹងមានតម្លៃ 1,049 អ៊ឺរ៉ូ ($1,199), 1,299 អ៊ឺរ៉ូ ($1,479) និង 1,599 អ៊ឺរ៉ូ ($1,819) រៀងគ្នានៅក្នុងប្រទេសនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន