no-alternative title

ស្មាតហ្វូន vivo V15 Pro ត្រូវបានគេទម្លាយចេញនូវលក្ខណៈសម្បត្តិកាន់តែច្បាស់ រួមនិងតម្លៃផងដែរ!

ថ្មីៗនេះមានការបង្ហាញចេញនូវលក្ខណៈសម្បត្តិទាំងស្រុងរបស់ស្មាតហ្វូនស៊េរីថ្មី vivo V15 Pro ស្របពេលដែលលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ បានបែកធ្លាយផងដែរ។ កន្លងមក មានរបាយការណ៍ជាច្រើនបានបញ្ចេញនូវលក្ខណៈសម្បត្តិធំៗចំនួន 2 របស់ស្មាតហ្វូននេះ គឺទំហំនៃអេក្រង់ និងទំហំនៃថាមពលថ្ម។ បន្ថែមពីនេះទៀតនោះ តម្លៃរបស់ស្មាតហ្វូននេះក៏ទើបតែបែកធ្លាយនៅក្នុងព័ត៌មានបែកធ្លាយថ្មីនេះផងដែរ។

យោងតាមព័ត៌មានចុងក្រោយបំផុតនេះ បានទម្លាយថា ស្មាតហ្វូន vivo V15 Pro នឹងមានអេក្រង់ប្រភេទ Super AMOLED display6.39 inches ជាមួយនឹងកម្រិតភាពច្បាស់ Full HD+ ដោយមានអេក្រង់ពេញគែមតែម្តង គឺគ្មាន Notch នោះទេ ហើយអេក្រង់នេះ ត្រូវបានគេដឹងថាមានឈ្មោះ “Ultra FullView Display”។ នៅក្នុងបញ្ជីរបស់ Geekbench ក៏បានទម្លាយព័ត៌មានអំពីស្មាតហ្វូននេះផងដែរ។ ស្មាតហ្វូន vivo V15 Pro នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 675។ នេះគឺជាស្មាតហ្វូនដំបូងបំផុតដែលបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌា ជាមួយនឹងបន្ទះឈីប SD675 SoC។ បន្ទះឈីបនេះ នឹងប្រើប្រាស់ជាមួយនឹងរ៉េមទំហំ 6GB។ ស្មាតហ្វូននេះ មានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB។ ដូចគ្នាទៅនឹងជំនាន់មុននេះដែរ គឺស្មាតហ្វូន vivo V11 Pro វានឹងមានរន្ធសម្រាប់ដោត  microSD card។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

សម្រាប់ការថតរូបភាពវិញនោះ ស្មាតហ្វូន vivo V15 Pro មានកាមេរ៉ាខាងមុខទំហំ 32MP Pop-Up Selfie និងមានកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់ ដែលមានទំហំ  48MP+8MP+5MP ដែលមានភ្ជាប់ជាមួយនឹង AI ទាំងអស់។ កន្លងមកមានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា កាមេរ៉ាគោលរបស់ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវ ISOCELL GM1 របស់ក្រុមហ៊ុន Samsung ដែលនេះគឺជាសេនស័រ ដែលធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើនរួចមកហើយដូចជា Samsung Galaxy A8s, Huawei Nova 4 និង Redmi Note 7 ជាដើម។ ស្មាតហ្វូន V15 Pro វិញនឹងមានថាមពលថ្មទំហំធំជាងមុនដល់ទៅ 3,700mAh ដោយមានភ្ជាប់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន dual-engine fast charging ផងដែរ។

ស្មាតហ្វូន vivo V15 Pro នឹងមានតម្លៃចន្លោះពី $350 និង $420 ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងការការបែកធ្លាយចុងក្រោយបំផុតនេះ បានអះអាងថា ស្មាតហ្វូន V15 នេះ ប្រហែលជាមានតម្លៃខ្ពស់ជាងនេះ គឺដល់ទៅ $460 ឯណោះ។ vivo ត្រូវគេរំពឹងថា នឹងបង្ហាញវត្តមានស្មាតហ្វូន vivo V15 ជាមួយនឹងស្មាតហ្វូន vivo V15 Pro ក្នុងពេលតែមួយ។ សម្រាប់លក្ខណៈសម្បត្តិរបស់ស្មាតហ្វូន V15 នៅមិនទាន់ទម្លាយនៅឡើយទេ។ ប៉ុន្តែតម្លៃរបស់វាប្រហែលជានៅចន្លោះពី $280 និង $350។ ការកម្មង់ទិញមុនសម្រាប់ស្មាតហ្វូននេះ គឺនឹងចាប់ផ្តើមនៅថ្ងៃទី 15ខែកុម្ភៈមុនព្រឹត្តិការណ៍បង្ហាញជាផ្លូវការនៅថ្ងៃទី 20 ខែកុម្ភៈ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន