no-alternative title

LG G8 ThinQ គ្រោងនឹងបង្ហាញខ្លួននៅ MWC 2019 នេះ ដោយនឹងបំពាក់នូវកាមេរ៉ា ToF selfie ហើយនិងបច្ចេកវិទ្យា 3D Face Unlock ផងដែរ

នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃនេះ បានទម្លាយថា ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S10 នឹងធ្វើការពង្រឹងទៅលើសមត្ថភាពនៃកាមេរ៉ា Selfies របស់ខ្លួន ដែលអាចទ្រទ្រង់នូវមុខងារ OIS និងការថតវីដេអូកម្រិត 4K បានថែមទៀតផង។ ស្របពេលជាមួយនឹងព័ត៌មាននេះ ស្មាតហ្វូន LG G8 ThinQ របស់ LG ក៏នឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗនេះដែរ ដែលស្មាតហ្វូននេះ នឹងក្លាយជាគូប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន Galaxy S10 នេះដែរ។ 

ក្រុមហ៊ុន LG បានចេញសេចក្តីថ្លែងការណ៍មួយ ដោយបានបង្ហាញនូវលក្ខណៈសម្បត្តិមួយចំនួនរបស់កាមេរ៉ា Selfies របស់ស្មាតហ្វូន LG G8 ThinQ ដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ Mobile World Congress 2019 ខាងមុខនេះ។ ស្មាតហ្វូននេះនឹងប្រើប្រាស់ជាមួយនឹងកាមេរ៉ា 3D ToF (Time of Flight) selfie ថែមទៀតផង ដោយបច្ចេកវិទ្យា នេះ ត្រូវបានក្រុមហ៊ុន LG បានធ្វើការសហការជាមួយនឹងក្រុមហ៊ុន Infineon Technologies របស់អាល្លឺម៉ង់។ កាមេរ៉ា ToF មានសមត្ថភាព អាចធ្វើការវាស់ទៅលើចម្ងាយ បានដោយប្រើប្រាស់នូវពន្លឺ infrared light ដើម្បីធ្វើអោយរូបភាពកាន់តែច្បាស់ស្រស់ស្អាត។ កាមេរ៉ា ToF នេះ គឺដំណើរការបានយ៉ាងល្អសម្រាប់ពន្លឺ ambient light ដែលធ្វើការកាត់បន្ថយនូវកម្លាំងគណនាខ្លាំងចេញពី application processor ថែមទៀតផង ដែលអាចនឹងជួយអោយកាត់បន្ថយទៅលើការប្រើប្រាស់ថាមពលនៅលើស្មាតហ្វូននេះ បានមួយកំរិតផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ToF sensor មានការឆ្លើយតបលឿន ដែលនឹងអាចប្រើប្រាស់ជា Facial Scanning ថែមទៀតផង។ កាមេរ៉ា ToF នេះ អាចមើលឃើញវត្ថុជាច្រើនក្នុងទម្រង់ជា 3D ដែលច្បាស់ជាងការប្រើប្រាស់នូវបច្ចេកវិទ្យា Facial Recognition។ ដូច្នេះ ស្មាតហ្វូន G8 ThinQ ត្រូវគេបានរំពឹងថា នឹងទ្រទ្រង់នូវបច្ចេកវិទ្យាស្កេនមុខតាមរយៈកាមេរ៉ា ToF Selfie នេះតែម្តង។ វត្តមានរបស់សេនស័រ ToF Sensor នឹងធ្វើអោយស្មាតហ្វូន G8 ThinQ នឹងប្រើប្រាស់ជាមួយនឹងកម្មវិធី AR និង VR Apps។

បើធៀបជាមួយនឹងប្រព័ន្ធពន្លឺ lighting system សម្រាប់បច្ចេកវិទ្យា 3D facial recognition នៅលើស្មាតហ្វូន iPhone នោះ សេនស័រ ToF Sensor នេះ គឺមានតម្លៃថោកជាង និងងាយស្រួលក្នុងការផលិតជាង។ ស្មាតហ្វូន G8 ThinQ គឺជាប្រភេទស្មាតហ្វូនថ្នាក់ប្រណិត ដែលនឹងមានកាមេរ៉ាអស្ចារ្យបំផុត។ ស្មាតហ្វូន G8 ThinQ ត្រូវបានគេដឹងថា នឹងមានអេក្រង់ Notch Display ហើយវាមានកាមេរ៉ា 3 គ្រាប់នៅខាងក្រោយ។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 រ៉េមទំហំ 6GB ហើយវាក៏មានថាមពលថ្មទំហំ 3,500mAh ថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន