no-alternative title

Samsung Galaxy S10 Series ត្រូវបានប្រភពចេញពីរោងចក្រប្រាប់ថា បានចាប់ផ្តើមធ្វើការផលិតទ្រង់ទ្រាយធំហើយ!

បើតាមប្រភពជាច្រើន ដែលបញ្ជាក់នៅថ្ងៃទី 30 ខែមករានេះ បានអោយដឹងថា ខ្សែសង្វាក់ផលិតកម្មជាច្រើនសម្រាប់ស្មាតហ្វូនស៊េរីថ្មី Galaxy S10 របស់ក្រុមហ៊ុន Samsung Electronics នៅក្នុងប្រទេសកូរ៉េខាងត្បូង និងក្រៅប្រទេសនោះ គឺបានចាប់ផ្តើមធ្វើការដំណើរការផលិតរបស់ខ្លួនចាប់តាំងពីសប្តាហ៍មុនមកម្លេះ។ ប្រភពមួយ ដែលផ្សាយចេញពីខ្សែសង្វាក់ផ្គត់ផ្គង់ប្រាប់ទៅកាន់សារព័ត៌មាន The Investor ដោយបាននិយាយថា “ក្រុមហ៊ុន Samsung ចាប់ផ្តើមនូវការផលិតទ្រង់ទ្រាយធំទៅលើស្មាតហ្វូន Galaxy S10 សម្រាប់ខ្សែសង្វាក់ផលិតកម្មរបស់ខ្លួននៅក្នុងប្រទេសកូរ៉េនៅថ្ងៃទី 28 ខែមករានេះ។” 

ប្រភពនេះបានបន្ថែមថា ការផលិតទ្រង់ទ្រាយធំជាលក្ខណៈសកលរបស់ស្មាតហ្វូនស៊េរីថ្មីនេះនឹងចាប់ផ្តើមក្នុងពេលដំណាលគ្នាផងដែរ។ គាត់បញ្ជាក់ថា ស្មាតហ្វូនត្រកូល Galaxy S នេះនឹងធ្វើការផលិតដំណើរការនូវបណ្តាញ 4G network តែប៉ុណ្ណោះ មិនមែនបណ្តាញ 5G នោះទេ។ នៅក្នុងការរាយការណ៍កាលពីពេលមុននេះ ក្រុមហ៊ុននេះ ក៏ត្រៀមនឹងបញ្ចេញនូវស្មាតហ្វូន Galaxy S10 5G រួមជាមួយនឹងស្មាតហ្វូនដែលមានអេក្រង់អាចបត់បាននៅក្នុងរោងចក្រ Gumi នៅក្នុងប្រទេសកូរ៉េ ខណៈពេលដែលស្មាតហ្វូន Galaxy S10 ចំនួន 3 ផ្សេងទៀតគឺទ្រទ្រង់នូវបណ្តាញ 4G តែប៉ុណ្ណោះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រភពនេះដដែលបាននិយាយថា “ស្មាតហ្វូន 5G Galaxy S10 នឹងចាប់ផ្តើមការផលិតនៅក្នុងពេលក្រោយ ហើយវាស្ថិតនៅក្នុងអំឡុងពេលនៃឆមាសទី 1 ។” គាត់បាននិយាយថា ស្មាតហ្វូននេះនឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាច្រើន និងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ដែលជាមុខងារពិសេសៗសម្រាប់ស្មាតហ្វូននេះ។ ប្រភពនេះបន្ថែមថា “សម្រាប់ស្មាតហ្វូន Galaxy S10 ទាំង 3 នេះនឹងប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់។” ស្មាតហ្វូនចំនួន 2 ម៉ូដែលនឹងប្រើប្រាស់នូវសេនស័រ ultrasonic fingerprint sensor ខណៈពេលដែលប្រភេទម៉ូដែលទាបជាងគេគឺប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ optical fingerprint sensor ។ សម្រាប់ optical fingerprint sensor នេះគឺធ្វើការអភិវឌ្ឍដោយក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm សម្រាប់រូបភាពប្រភេទ 2D តែប៉ុណ្ណោះ។ បច្ចេកវិទ្យា ultrasonic fingerprint វិញគឺមានការផ្ទៀងផ្ទាត់ត្រឹមត្រូវជាងសេនស័រនៅលើស្មាតហ្វូន iPhone និង Galaxy S នៅក្នុងពេលបច្ចុប្បន្ននេះ។

សម្រាប់ស្មាតហ្វូនដែលមានអេក្រង់អាចបត់បាននោះ គឺមានទំហំដល់ទៅ 7-inch ហើយនៅពេលដែលវាបត់ទៅមានទំហំ 4-inch ។ ស្មាតហ្វូននេះ មានតម្លៃប្រហែលជាជាង 2 លានវ៉ុន (US$1,789) ។ ក្រុមហ៊ុនបច្ចេកវិទ្យានេះមានគម្រោងក្នុងការប្រកាសបង្ហាញស្មាតហ្វូន Galaxy S10 ទាំង 3 ម៉ូដែលខាងលើនេះនៅក្នុងព្រឹត្តិការណ៍ Unpacked នៅទីក្រុង San Francisco នៅថ្ងៃទី 20 ខែកុម្ភៈខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន