no-alternative title

Meizu បញ្ចេញនូវផ្ទាំង Poster មួយសម្រាប់ព្រឹត្តិការណ៍ថ្ងៃទី 14 ខែកុម្ភៈនេះ ដែលគេសង្ស័យថាគឺជា Note 9

បន្ទាប់ពីឈប់សម្រាកនៅក្នុងបុណ្យចូលឆ្នាំចិនកាលពីដើមខែ! នៅថ្ងៃនេះ ក្រុមហ៊ុន Meizu បានបញ្ចេញនូវរូបភាព Poster ដើម្បីប្រកាសថា ខ្លួនបានត្រៀមខ្លួនក្នុងការរៀបចំនូវព្រឹត្តិការណ៍មួយនៅថ្ងៃទី 14 ខែកុម្ភៈស្អែកនេះ។ រូបភាព Poster ដែលធ្វើការរាប់ថយក្រោយនេះ សម្រាប់ព្រឹត្តិការណ៍នេះ គឺបានបង្ហាញអំពីរូបរាងបញ្ឆិតរបស់ស្មាតហ្វូននេះនេះ ហើយក៏មានអក្សរជាភាសាចិនមួយចំនួន ដែលយើងជឿជាក់ថាជា Lyrics ចេញពីបទចម្រៀងដែលធ្វើការសរសេរនៅក្នុងរូបភាព Poster នោះផងដែរ។

នៅថ្ងៃនេះ ក្រុមហ៊ុន Meizu បានធ្វើការចែករំលែកនូវរូបភាព Poster មួយនៅលើគណនី Weibo កាលពីម្សិលមិញនេះដែលបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី Meizu 16th ស្ថិតនៅជា Background នៃពាក្យជាច្រើន ដែលពាក់ព័ន្ធជាមួយនឹងពានរង្វាន់តន្រ្តី ក្នុងនោះក៏មានរលកសញ្ញាមួយនៅលើរូបភាព Poster នេះផងដែរ។ មានការប៉ាន់ស្មានថា ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវជំនួយការឆ្លាតវៃ AI Voice Assistant របស់ក្រុមហ៊ុន Meizu ឬ Smart Speaker ផ្ទាល់ខ្លួនថែមទៀត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្នកតាមដាននានា មានជំនឿជឿជាក់ថា ស្មាតហ្វូនដែលបង្ហាញខ្លួននៅលើរូបភាព Poster នេះ អាចជាវត្តមាននៃស្មាតហ្វូន Meizu Note 9។ គិតត្រឹមថ្ងៃនេះ គឺនៅសល់រយៈពេលតែ 1 ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមហើយ។ គ្រប់គ្នារំពឹងថា ក្រុមហ៊ុន  Meizu នឹងបញ្ចេញនូវរូបភាព poster កាន់តែច្រើនជាងនេះ ទៀតដែលនឹងផ្តល់តម្រុយជាច្រើនអំពីគម្រោងរបស់ខ្លួនដែលគ្រោងនឹងបង្ហាញនោះ។ រង់ចាំតាមដានជាមួយនឹងខ្ញុំទាំងអស់គ្នា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន