no-alternative title

Huawei បាននឹងកំពុងតែក្តាប់ទីផ្សារនៅក្នុងទឹកដីរបស់ខ្លួនបានយ៉ាងមាំ ស្របពេលដែល Apple មានការធ្លាក់ចុះ

នៅក្នុងត្រីមាសទី 4 នៅក្នុងឆ្នាំ 2018 នេះ ការនាំចេញ iPhone ត្រូវបានគេរាយការណ៍ថាមានការធ្លាក់ចុះ 20% នៅក្នុងប្រទេសចិន ដែលជាទីផ្សារមួយធំជាងគេបំផុត នៅលើពិភពលោកនេះ ស្របពេលដែលក្រុមហ៊ុន Huawei បាននឹងកំពុងតែកាន់ក្តាប់ទីផ្សារនេះយ៉ាងណែន ដោយថែមទាំងបានដណ្តើមយកកៅអីចំណាត់ថ្នាក់លេខ 2 ពី Apple ទៀតផងផង ។ តាមការបញ្ជាក់ចេញពីរបាយការណ៍របស់ IDC បានអោយដឹងថា ទីផ្សារក្នុងស្រុកមានការធ្លាក់ចុះចំនួន 9.7% នៅក្នុងត្រីមាសនេះ ប៉ុន្តែក្រុមហ៊ុន Apple មានការធ្លាក់ចុះដល់ទៅ 2 ដង។ 

នៅក្នុងរបាយការណ៍នេះ បានបន្ថែមថា ការធ្លាក់ចុះនៃការលក់ iPhone គឺដោយសារតែកត្តាចំនួន 3 យ៉ាងគឺ សេដ្ឋកិច្ចនៅយឺតយ៉ាវ ការអូសបន្លាយពេលវេលា និងតម្លៃខ្ពស់របស់ iPhone។ ទោះជាយ៉ាងណាក៏ដោយ តាមរបាយការណ៍របស់ IDC នោះ បានបញ្ជាក់ទៀតថា ក្រុមហ៊ុនផលិត iPhone មិនមែនមានប្រតិបត្តិការមិនល្អដូចគ្នាទៅនឹងក្រុមហ៊ុន Xiaomi Corp និងម៉ាកយីហោជាច្រើនទៀតនៅក្នុងប្រទេសចិននោះទេ។ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ នៅក្នុងឆ្នាំនេះ ការនាំចេញរបស់ក្រុមហ៊ុននេះ គឺមានការធ្លាក់ចុះដល់ទៅ 35%។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់ IDC នោះ ក្រុមហ៊ុន Apple ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ 4 នៅក្នុងការនាំចេញនៅក្នុងប្រទេសនេះដែលតាមពីក្រោយក្រុមហ៊ុនបច្ចេកវិទ្យា Huawei, Oppo និង Vivo របស់ចិន។ អ្នកប្រើប្រាស់ស្មាតហ្វូននៃម៉ាកយីហោជាច្រើនដូចជា Apple ពេលនេះ គឺប្រឈមមុខទៅនឹងការធ្លាក់ចុះបើទោះបីជាវាមានការមើលឃើញថាវាមានកំណើនក៏ដោយ។ ហេតុផលដ៏សំខាន់នៃការធ្លាក់ចុះនេះគឺដោយសារតែកង្វះនៃបច្ចេកវិទ្យាច្នៃប្រឌិត ដែលមិនអាចធ្វើអោយអ្នកប្រើប្រាស់ចង់ផ្លាស់ប្តូរស្មាតហ្វូនថ្មីរបស់ពួកគេនោះទេ។ ប្រាក់ចំណូលរបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិកបានមកពី iPhone គឺមានការធ្លាក់ចុះ 15% នៅក្នុងចន្លោះពីខែតុលា ដល់ខែធ្នូ។ 

ដើម្បីទូទាត់សងសម្រាប់ការខាតបង់នេះ Apple បានព្យាយាមក្នុងការជំនួសនូវការលក់ទូរស័ព្ទជាមួយនឹងប្រាក់ចំណូលពីសេវាកម្មជាច្រើន។ លោក Tim Cook នាយកប្រតិបត្តិរបស់ Apple បានមើលឃើញថា ប្រទេសចិន គឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្រ្តរបស់ Apple។ នៅក្នុងរបាយការណ៍នៃប្រាក់ចំណូលនៅក្នុងត្រីមាសចុងក្រោយឆ្នាំមុននេះ ក្រុមហ៊ុននេះ បានរកប្រាក់ចំណូលបានជិត 52 ពាន់លានដុល្លារអាមេរិក ពីប្រទេសចិនដែលរួមទាំងហុងកុងផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ដោយសារតែវាមានកំណើនសេដ្ឋកិច្ចនៅយឺតយ៉ាវតាំងពីឆ្នាំ 2009 នោះ បានធ្វើអោយការលក់របស់ខ្លួន គឺមានការធ្លាក់ចុះដល់ទៅ 27% នៅក្នុងត្រីមាសនៃរដូវកាលឈប់សម្រាកនេះ។ 

ប្រភពព័ត៌មាននេះ បានបញ្ជាក់ថា ដោយសារតែភាពយឺតយ៉ាវនៅក្នុងប្រទេសចិននេះហើយ ដែលជាកត្តាធ្វើអោយមានការខាតបង់ប្រាក់ចំណូលរបស់ក្រុមហ៊ុន Apple ជាលើកដំបូងបំផុតនៅក្នុងរយៈពេលជិត 2 ទសវត្សន៍នេះ។ ពេលនេះ ក្រុមហ៊ុន Huawei បានវ៉ាយកដំណែងរបស់ក្រុមហ៊ុន Apple ក្នុងការក្លាយខ្លួនជាក្រុមហ៊ុនបច្ចេកវិទ្យាចំណាត់ថ្នាក់ទី 2 ពិពលោកនៅក្នុងឆ្នាំ 2018 ហើយក្រុមហ៊ុននេះ ក៏បានបង្កើនការនាំចេញរបស់ខ្លួនបន្ទាប់ពីឯកតា មានការកើនឡើង 23.3% នៅក្នុងត្រីមាសខែធ្នូកន្លងទៅនេះ ដែលខ្ពស់ជាងម៉ាកយីហោណាៗទាំងអស់៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន