no-alternative title

ព័ត៌មានថ្មី! ស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មី Samsung Galaxy M20 មកដល់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី 14 ខែកុម្ភៈស្អែកនេះហើយ! ‍

បន្ទាប់ពីការប្រកាសបង្ហាញស្មាតហ្វូនស៊េរីថ្មី Galaxy M-series រួចមកនៅក្នុងប្រទេសឥណ្ឌា ជំហានបន្ទាប់របស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung គឺនៅក្នុងប្រទេស ឥណ្ឌូនេស៊ី។ មានការបង្ហាញថា គឺមានតែស្មាតហ្វូន Galaxy M20 ប៉ុណ្ណោះ ដែលអាចរកទិញបាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។ ក្រុមហ៊ុនលក់រាយអនឡាញជាច្រើនដូចជា Lazada និង JD នៅក្នុងប្រទេសឥណ្ឌូនេស៊ី នៅពេលនេះ បានបង្កើតនូវទំព័រពិសេសជាច្រើន នៅមុនការដាក់លក់ស្មាតហ្វូននេះ នៅថ្ងៃទី 14 ខែកុម្ភៈស្អែក នេះ។ 

ក្រុមហ៊ុន Lazada បានធ្វើការរាប់ថយក្រោយទៅលើកាលបរិច្ឆេទនៃការដាក់លក់នេះនៅលើវ៉ិបសាយរបស់ខ្លួន ខណៈពេលដែលក្រុមហ៊ុន JD នៅក្នុងប្រទេសឥណ្ឌូ នេស៊ី បានអះអាងថា ស្មាតហ្វូននេះអាចរកទិញបាននៅថ្ងៃទី 14 ខែកុម្ភៈនេះហើយ។ Galaxy M20 គឺជាស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មី មានថាមពលថ្មទំហំ 5,000mAh ដែលអាចចាក់វីដេអូបានចំនួន 17 ម៉ោង ឬការស្តាប់តន្ត្រីបាន 100 ម៉ោង ឬការខលបានពេញមួយថ្ងៃ។ ស្មាតហ្វូននេះ មានអេក្រង់ Infinity-V Display និងកាមេរ៉ាខាងក្រោយភ្លោះ ។ ស្មាតហ្វូនស៊េរីថ្មី M20 មានអេក្រង់ទំហំ 6.3-inch LCD display ជាមួយនឹង waterdrop notch។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីប Exynos 7904 octa-core ជាមួយនឹងរ៉េមទំហំ 3GB និង 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB និង 64GB ។ ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 8MP និងកាមេរ៉ាខាងក្រោយភ្លោះខាងក្រោយទំហំ 13MP+5MP ហើយក៏មានប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយផងដែរ។ ស្មាតហ្វូននេះ ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo ហើយវាអាចធ្វើការអាប់ដេតទៅលើប្រព័ន្ធប្រតិបត្តិការ Android Pie នៅពេលខាងមុខ។ ស្មាតហ្វូននេះ ក៏ត្រូវបានក្រុមហ៊ុនដាក់អោយប្រើប្រាស់នូវ hybrid SIM slot ហើយអ្នកអាចផ្លាស់ប្តូរនូវស៊ីមទីពីរនេះ ជាមួយនឹងម៉េមូរី MicroSD card (512GB)។ សម្រាប់ការបញ្ចូលថាមពលថ្ម និងការបញ្ចូនទិន្នន័យ គឺតាមរយៈរន្ធដោត USB Type-C។ ស្មាតហ្វូន Galaxy M20 នេះ មានពណ៌ខៀវ Ocean Blue និងពណ៌ខ្មៅ Charcoal Black ប៉ុន្តែសម្រាប់ប្រទេសឥណ្ឌូនេស៊ីនេះស្មាតហ្វូននេះ មានតែពណ៌ខៀវប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន