no-alternative title

ដោយសារចំណេញច្រើនបានធ្វើអោយ Samsung ត្រូវចំណាយប្រាក់រហូតដល់ទៅ 15 ពាន់លានដុល្លារសម្រាប់ការបង់ពន្ធក្នុងឆ្នាំនេះ

យោងតាមប្រភពព័ត៌មាននៅក្នុងប្រទេសកូរ៉េ ដែលបានបញ្ជាក់កាលពីថ្ងៃទី 11 ខែកុម្ភៈនេះ បានអោយដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung Electronics ត្រូវគេរំពឹងថា នឹងត្រូវចំណាយទឹកប្រាក់ចំនួនរហូតដល់ទៅ 16,8 ពាន់ពាន់លានវ៉ុន (15 ពាន់លានដុល្លារ) នៅឆ្នាំនេះ សម្រាប់ការបង់ពន្ធជូនរដ្ឋ។ ចំនួននេះ គឺមានការកើនឡើង 20,1% ធៀបនឹងឆ្នាំមុននេះនៃការរកប្រាក់ចំណេញរបស់ខ្លួន។ យោងតាមសេចក្តីថ្លែងការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Samsung បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា ទឹកប្រាក់អាចនឹងកើនឡើងដល់ 28.6% នៃប្រាក់ចំណេញប្រតិបត្តិការរបស់ខ្លួន ដែលឈានដល់កម្រិតខ្ពស់បំផុតគឺ 58,9 ពាន់ពាន់លានវ៉ុននៅក្នុងឆ្នាំ 2018 កន្លងទៅនេះ។

របាយការណ៍ពន្ធកន្លងមក បានបង្ហាញថា ចំនួនពន្ធ ដែលបានប៉ាន់ប្រមាណ គឺជាចំនួនខ្ពស់បំផុត ដែលមិនធ្លាប់មាននោះទេ សម្រាប់ក្រុមហ៊ុននេះ ដែលចំនួននេះ មានការកើនឡើង 2.4 ដងពីឆ្នាំ 2015 និងច្រើនជាង 14 ដងបើធៀបនឹងឆ្នាំ 2009។ ចំនួននៃពន្ធសាជីវកម្មរបស់ខ្លួន នឹងត្រូវបញ្ជាក់នៅខែមេសាខាងមុខនេះហើយ។ ប្រភពខាងលើបានបន្តថា អត្រាពន្ធ ដែលមានចំនួនខ្ពស់បំផុតនៅពេលនេះ គឺដោយសារផលចំណេញពីប្រតិបត្តិការខ្ពស់ដែលជំរុញដោយសារតែការរីកចំរើនផ្នែកម៉េមូរី កាលពីឆ្នាំមុន រួមជាមួយនឹងការពិនិត្យឡើងវិញទៅលើក្រមពន្ធ Tax Code ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

មួយវិញទៀត គឺដោយសារតែរដ្ឋាភិបាលកូរ៉េខាងត្បូង បានបង្កើនអត្រាពន្ធអតិបរមាពី 22% ទៅ 25% សម្រាប់ក្រុមហ៊ុនជាច្រើន ដែលមានប្រាក់ចំណូលជាប់ពន្ធជាង 300 ពាន់លានវ៉ុននោះ ក៏បានធ្វើអោយក្រុមហ៊ុន Samsung បានបង់ពន្ធចំនួនទឹកប្រាក់បែបនេះ។ គួរបញ្ជាក់ថា Samsung នឹងចំណាយប្រាក់រហូតដល់ 16.8 ពាន់ពាន់លានវ៉ុននៅក្នុងពន្ធសាជីវកម្មទូទាំងពិភពលោក កាលពីឆ្នាំមុន មានចំនួន 70% នៃចំនួនទឹកប្រាក់ ដែលប្រមូលបានដោយរដ្ឋាភិបាលនៃប្រទេសកូរ៉េ ប្រៀបធៀបសមាមាត្រនៃលក់របស់ខ្លួននៅក្នុងទីផ្សារនៃប្រទេសកូរ៉េ គឺមានចំនួនប្រហែល 10 ភាគរយនៃចំនួនសរុបនៅឆ្នាំ 2017 ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន