no-alternative title

Fujifilm X-T30 កាមេរ៉ា Mirrorless ជំនាន់ថ្មីបំពាក់នូវបច្ចេកវិទ្យា និងមុខងារខ្លាំងសម្រាប់ការថតរូប និងវីដេអូជាមួយតម្លៃខ្ទង់ $900

ថ្មីៗនេះ ក្រុមហ៊ុន Fujifilm ទើបតែបានប្រកាសចេញកាមេរ៉ាប្រភេទ Mirrorless ជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Fujifilm X-T30 ដែលជាជំនាន់បន្ទាប់ពី X-T20 ដែលទទួលបានទីផ្សារជោគជ័យខ្លាំងនាពេលកន្លងមក។ កាមេរ៉ា Mirrorless ជំនាន់ថ្មីមួយនេះ បំពាក់មកជាមួយសែនស័រកាមេរ៉ាទំហំ 26.1MP ដែលជាសែនស័រប្រភេទ Fujifilm X-Trans CMOS Sensor ដែលប្រើនូវលើម៉ូដែល Fujifilm X-T3 ជាមួយអង្គគណនា Quad-core X-Processor 4។  

ដូច្នេះ មានន័យថា អ្នកប្រើប្រាស់អាចប្រើបច្ចេកវិទ្យាកាមេរ៉ាកម្រិតខ្ពស់ក្នុងការផលិតសាច់រូបភាពបានច្បាស់បំផុតដូចគ្នាទៅនឹងម៉ូដែល X-T3 ដែលមានតម្លៃខ្ទង់ $1,500 អីចឹងដែរ។ ជាងនេះទៅទៀត Fujifilm X-T30 បានបំពាក់នូវមុខងារ Hybrid AF System ជាមួយនឹង 425 AF Points និងពង្រឹងលើមុខងារ Face detection ហើយនឹងភ្ជាប់នូវមុខងារ Eyes detection AF ថែមទៀតផង។ សម្រាប់ប្រព័ន្ធ Focus System របស់ X-T30 គឺធ្វើការបានប្រសើរជាង X-T3 បន្តិច ប៉ុន្តែវានឹងធ្វើការបានកាន់តែល្អប្រសើរបំផុតជាង X-T3 តាមរយះការធ្វើបច្ចុប្បន្នភាពនៅលើ Firmware។

រូបភាពពាណិជ្ជកម្ម
no-alternative title

ចំពោះសមត្ថភាពដែលកាមេរ៉ាជំនាន់ថ្មី X-T30 ធ្វើការបានដូចគ្នាទៅនឹងម៉ូដែល X-T3 គឺការថតវីដេអូដោយវាអាចថតបានដល់ 4K 30fps កម្រិត 8-bit 4:2:0 internal recording និង 10-bit 4:2:2 external recording via HDMI ប៉ុន្តែវាមិនអាចថតបានដល់ 4K 60fps កម្រិត 10-bit 4:2:2 external recording ដូច X-T3 នោះទេ ហើយក៏មិនមានកន្លែងសម្រាប់ដាក់បន្ថែម SD Card ទីពីរដូច X-T3 នោះដែរ។ 

Fujifilm X-T30 បំពាក់នូវអេក្រង់ប្រើបច្ចេកវិទ្យាអេឡិចត្រូនិច 2.36 dot OLED EVF  និងអេក្រង់ថាច់ស្រ្គីនទំហំ 3.0 អ៊ីងប្រភេទ 1.04M dot tilting LCD សម្រាប់ធ្វើការគ្រប់គ្រង់លើការបញ្ជាថត និងមុខងារទូទៅ។ កាមេរ៉ាជំនាន់ថ្មីនេះមានភ្ជាប់នូវរន្ធដោត microphone jack តែមិនមានរន្ធដោតកាស Headphone jack នោះទេ ប៉ុន្តែអ្នកប្រើប្រាស់អាចដោតកាសស្តាប់សំលេងចេញបានតាមរយះការប្រើប្រាស់រន្ធដោត USB-C ហើយជាមួយគ្នានេះដែរវាក៏បំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា Bluetooth និង Wi-Fi ដើម្បីធ្វើការតភ្ជាប់ និងចែករំលែកទៅកាន់ឧបករណ៍អេឡិចត្រូនិចផ្សេងៗ និងស្មាតហ្វូនបានកាន់តែងាយស្រួលផងដែរ។Fujifilm X-T30 នឹងត្រូវបានក្រុមហ៊ុនធ្វើការចេញលក់នៅក្នុងខែមិនាខាងមុខនេះជាមួយតម្លៃខ្ទង់ $899 សម្រាប់តម្លៃតួរខ្លួនរបស់វា និងតម្លៃខ្ទង់ $999 បូកជាមួយលែនតស៊េរី XC15-45mm ហើយនិងតម្លៃខ្ទង់ $1,899 បូកជាមួយលែនតស៊េរី XF18-55mm៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន