no-alternative title

វត្តមានរបស់ Samsung Galaxy S10+ សេរ៉ាមិចពណ៌ស និងសេរ៉ាមិចពណ៌ខ្មៅ អាចនឹងមានតម្លៃរហូតដល់ទៅ 1500ដុល្លាឯណោះ

កន្លងមក លោកអ្នកប្រាកដជាបានឃើញនូវការបែកធ្លាយជាច្រើន រួចមកហើយអំពី Galaxy S10 ក្នុងនោះក៏មានស្មាតហ្វូន Galaxy S10e និងស្មាតហ្វូន Galaxy S10 និង Galaxy S10+ ផងដែរ។ បើនិយាយអំពីតម្លៃរបស់ស្មាតហ្វូននេះ គឺស្រដៀងគ្នាទៅនឹងតម្លៃរបស់ iPhones 2018 អញ្ចឹង។ ស្មាតហ្វូន Galaxy ស៊េរីថ្មីនេះ គឺមានតម្លៃប្រហែលជា $750 ឡើងទៅ។ សម្រាប់ស្មាតហ្វូន S10e គឺមានលក្ខណៈសម្បត្តិ មិនសូវខ្លាំងក្លាប៉ុន្មាននោះទេ ដោយសារតែវាមិនមានភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ហើយវាក៏គ្មានកាមេរ៉ាភ្លោះខាងមុខផងដែរ។ ប៉ុន្តែសម្រាប់ស្មាតហ្វូននេះ គឺមានពណ៌យ៉ាងទាក់ទាញផងដែរ។

សម្រាប់ស្មាតហ្វូន ដែលមានតម្លៃថ្លៃជាងគេ គឺប្រើប្រាស់នូវសេរ៉ាមិច នៅផ្នែកខាងក្រោយ ហើយស្មាតហ្វូននេះ មានពណ៌សសេរ៉ាមិច និងពណ៌ខ្មៅសេរ៉ាមិចយ៉ាងស្រស់ស្អាត។ តាមព័ត៌មានបែកធ្លាយទាំងអស់នេះ បង្ហាញថា Galaxy S10+ គឺមានតម្លៃថ្លៃជាងគេ ដោយសារតែវាមានទំហំម៉េមូរីទំហំដល់ទៅ 1TB នឹងអាចនឹងមានរ៉េមទំហំដល់ទៅ 12GB។ សូមជំរាបថា ស្មាតហ្វូនជាច្រើនពេលនេះ បានចាប់ផ្តើមមានតម្លៃថ្លៃទៅៗហើយ ហេតុផល គឺដោយសារតែនុស្សជាច្រើនមិនទាន់ធ្វើការ Upgrade ទៅលើស្មាតហ្វូនរបស់ពួកគេនោះទេ ដោយសារតែស្មាតហ្វូនទាំងនោះនៅល្អ ហើយទីផ្សារស្មាតហ្វូនក៏មិនសូវជាល្អដែរ។ ការលក់គឺកំពុងតែមានការធ្លាក់ចុះ។ ដើម្បីទប់ទល់ទៅនឹងការលក់ធ្លាក់ចុះនេះ ក្រុមហ៊ុនជាច្រើន បានធ្វើការផ្លាស់ប្តូរយុទ្ធសាស្រ្តរបស់ខ្លួន។ រឿងមួយដែលសំខាន់បំផុតនោះគឺប្រព័ន្ធ Ecosystems និងសេវាកម្មជាច្រើន ដែលបន្ថែមពីលើលក្ខណៈសម្បត្តិរបស់ស្មាតហ្វូនទាំងនេះ បានបង្កើនតម្លៃផងដែរ ដើម្បីពង្រឹងទៅលើប្រាក់ចំណូលរបស់ខ្លួនឡើងវិញ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងសម័យកាលថ្មីនៃការវិវត្តន៍របស់ស្មាតហ្វូននោះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន មានបំណងចង់អោយស្មាតហ្វូនរបស់ពួកគេអស្ចារ្យនាពេលអនាគត។ ស្របពេលដែលមនុស្សជាច្រើន មិនចង់ប្រើប្រាស់នូវស្មាតហ្វូនដែលមានអាយុកាល 1 ឬ 2 ឆ្នាំនោះទេ ខណៈពេលដែលមនុស្សមួយចំនួនទៀតប្រើប្រាស់ស្មាតហ្វូនរបស់ពួកគេមានអាយុប្រហែលជា 3 ឬ 4 ឬ ច្រើនឆ្នាំជាងនេះទៀត។ នៅពេលដែលនិយាយអំពីស្មាតហ្វូនដែលមានរ៉េមទំហំ 12GB និងម៉េមូរី 1TB នោះ គឺពិតជាមានតម្លៃថ្លៃមែនទែនហើយនៅពេលនេះ។ ជាមួយនឹងការមកដល់ស្មាតហ្វូនថ្មីនេះ ក្រុមហ៊ុន  Samsung អាចនឹងលក់ Galaxy S10+ ក្នុងតម្លៃប្រហែលជា $1500៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន