no-alternative title

ភាគហ៊ុនរបស់ Samsung នៅក្នុងខែមករានេះមានការកើនឡើងក្រឺតៗ ស្របពេលដែលមានការទិញពីវិនិយោគិនបរទេសកាន់តែច្រើន

នៅឆ្នាំនេះ ភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung Electronics គឺមានការកើនឡើងដល់ទៅ 19.3% នៅក្នុងខែមករាកន្លងទៅ ដែលនេះ គឺជាការកើនឡើងជាងគេបំផុត ប្រចាំខែសម្រាប់រយៈពេល 18 ឆ្នាំចុងក្រោយនេះ ចាប់តាំងពីក្រុមហ៊ុននេះ ធ្លាប់មានការកើនឡើងដល់ទៅ 39.24% កាលពីខែមករា ឆ្នាំ 2001។ យោងតាមការឃ្លាំមើលក្រុមអ្នកតាមដានឧស្សាហកម្មជាច្រើន បាននិយាយថា ការកើនឡើងនេះ គឺដោយសារតែមានការទិញពីអ្នកវិនិយោគបរទេសច្រើន។ ជាមួយនឹងកំណើនេះនេះ គឺជនបរទេស បានទិញភាគហ៊ុនចំនួន 2.33 ពាន់ពាន់លានវ៉ុន។ នេះគឺជាចំនួនទឹកប្រាក់ច្រើនបំផុត ចាប់តាំងពីខែមីនា ឆ្នាំ 2000 នៅពេលដែលអ្នកវិនិយោគិនបរទេស ទិញនៅក្នុងទឹកប្រាក់ 2.07 ពាន់ពាន់លានវ៉ុន ដែលបានបណ្តាលអោយតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុននេះ មានការឡើងថ្លៃវិញក្រោយពេលដែលមានធ្លាក់ចុះទាបនៅត្រឹមតែ 36,850 វ៉ុន (US$32.80) ប៉ុណ្ណោះកាលពីពេលថ្មីៗនេះ។

ការស្ទុះឡើងថ្មីៗនេះ នៅក្នុងភាគហ៊ុនរបស់ក្រុមហ៊ុន Samsung បណ្តាលអោយឈ្មួញជើងសាក្នុងស្រុកកែប្រែតម្លៃគោលដៅរបស់ពួកគេ។ ក្រុមហ៊ុន Daishin Securities បានធ្វើការបង្កើនតម្លៃគោលដៅរបស់ខ្លួនពី 46.000 វ៉ុនដល់ 50.000 វ៉ុនខណៈពេលដែលក្រុមហ៊ុន Mirae Asset Daewoo បានព្យាករណ៍ថា ភាគហ៊ុនអាចនឹងកើនដល់ 57.000 វ៉ុន។ គោលដៅតម្លៃពីមុនរបស់វាត្រឹមតែគឺ 50,800 វ៉ុនប៉ុណ្ណោះ។ ចាប់តាំងពីពាក់កណ្តាលឆមាសទីពីរនៃឆ្នាំមុននេះ ក្រុមហ៊ុនផលិតបន្ទះឈីបសកលជាច្រើន និងក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនខិតខំតស៊ូយ៉ាងខ្លាំងដោយសារតែវាមានតម្រូវការទាប។ អ្នកតាមដានទីផ្សារជាច្រើនលើកឡើងពីការកែតម្រូវទៅលើប្រតិបត្តិករទិន្នន័យ និងទីផ្សារស្មាតហ្វូន ដែលមានការប្រកួតប្រជែងខ្ពស់ដែលជាហេតុផលមួយចំនួននៅពីក្រោយការធ្លាក់ចុះនេះ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Samsung ទទួលរងនូវសម្ពាធក្នុងត្រីមាសចុងក្រោយនៃឆ្នាំ 2018។ ក្រុមអ្នកវិភាគព្យាករណ៍ថា ការធ្លាក់ចុះនៃភាគហ៊ុននឹងបន្តរហូតដល់ពាក់កណ្តាលឆ្នាំ 2019 ប៉ុន្តែពេលនេះពួកគេគិតថានេះ ប្រហែលជាមិនមែនជាករណីនោះទៀតទេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បើទោះជា ក្រុមហ៊ុនផលិតបន្ទះឈីបជាច្រើន អាចបន្តរងផលប៉ះពាល់ពីតម្រូវការធ្លាក់ចុះនៅឆមាសទី 1 ក៏ដោយ ក៏រឿងអាចនឹងប្រសើរឡើងនៅឆមាសទីពីរនៃឆ្នាំនេះ នេះបើយោងតាមក្រុមអ្នកវិភាគទីផ្សារជាច្រើនលើកឡើង។ លោក Song Myung-sub អ្នកវិភាគប្រចាំក្រុមហ៊ុន Hi Investment and Securities និយាយថា "ប្រសិនបើបន្ទះសៀគ្វី ដែលមានស្រាប់ (ដែលត្រូវគ្រប់គ្រងដោយប្រតិបត្តិករមជ្ឈមណ្ឌលទិន្នន័យ) បញ្ចប់ដោយតម្លៃទាបបំផុតនៅឆមាសទី 1 នោះ ទីផ្សារសកលអាចងើបឡើងវិញបន្តិចម្តងៗនៅឆមាសទី 2 នេះវិញ។” នៅក្នុងត្រីមាសទី 4 នៃឆ្នាំ 2018 នេះ ក្រុមហ៊ុន Samsung ទទួលបានប្រាក់ចំណេញប្រតិបត្តិការចំនួន 10,8 ពាន់ពាន់លានវ៉ុនដែលមានការថយចុះ 18,2% បើធៀបនឹងឆ្នាំមុន។ ការលក់របស់ខ្លួនឈានដល់ 59,27 ពាន់ពាន់លានវ៉ុនដែលមានការថយចុះ 10% ផងដែរបើធៀបនឹងឆ្នាំមុន។ សម្រាប់ឆ្នាំ 2018 ក្រុមហ៊ុននេះ បានប្រកាសពីប្រាក់ចំណេញប្រតិបត្តិការ និងការលក់ដែលមានទឹកប្រាក់ចំនួន 58,89 ពាន់ពាន់លានវ៉ុន និង 243,77 ពាន់ពាន់លានវ៉ុនរៀងគ្នាផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន