no-alternative title

Nokia 9 PureView បន្តបែកធ្លាយរូបភាព Renders ថ្មីទៀតនៅមុនការបង្ហាញខ្លួនជាផ្លូវការក្នុងព្រឹត្តិការណ៍ MWC 2019 នៅអេស្ប៉ាញ

ស្មាតហ្វូនស៊េរីថ្មី Nokia 9 PureView ដែលមនុស្សជាច្រើនកំពុងតែធ្វើការទន្ទឹងរង់ចាំនោះ នឹងត្រូវបង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ពិពរណ៍ Mobile World Congress 2019 ខាងមុខនេះហើយ។ ស្របពេលដែលព្រឹត្តិការណ៍នេះ កាន់តែខិតជិតមកដល់ ស្រាប់តែមានការបែកធ្លាយរូបភាព renders ថ្មីមួយទៀត របស់ស្មាតហ្វូន Nokia ស៊េរីថ្មីនេះ ជាមួយនឹងការទម្លាយនូវលក្ខណៈសម្បត្តិក៏ដូចជាមុខងារជាច្រើនរបស់វាផងដែរ។ រូបភាព Renders ថ្មីរបស់ Nokia 9 PureView ដែលបានបែកធ្លាយនេះ បានបង្ហាញថា ស្មាតហ្វូននេះ មានកម្រិតសមាមាត្រនៃអេក្រង់ Aspect Ratio ខ្ពស់ជាងមុន។ 

សម្រាប់ផ្នែកខាងលើ និងផ្នែកខាងក្រោមនៃអេក្រង់ គឺនៅតែមានកម្រាស់ក្រាស់ដដែល។ ផ្នែកខាងលើនៃអេក្រង់នេះ គឺជាកន្លែងសម្រាប់ដាក់រន្ធស្រូបសំឡេង កាមេរ៉ា Selfie និងឡូហ្គោរបស់ក្រុមហ៊ុន។ អេក្រង់ AMOLED Screen របស់ស្មាតហ្វូន Nokia 9 PureView ក៏ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ផងដែរ។ នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូនស៊េរីថ្មី Nokia 9 PureView នេះ គឺមានភ្ជាប់ជាមួយនឹងកាមេរ៉ាប្រភេទ penta-lens ដែលមានរន្ធប្រហោងចំនួន 5 គ្រាប់។ សម្រាប់ប្រព័ន្ធ Penta-Lens នេះ គឺមានការភ្ជាប់ជាមួយនឹងសេនស័រផ្សេងៗគ្នាដូចជា RGB, Monochrome, Telephoto, Wide-Angle និង 3D ToF Sensors។ ក្រៅពីកាមេរ៉ាសេនស័រនេះ ក៏មានរន្ធប្រហោងចំនួន 2 ផ្សេងទៀតផងដែរសម្រាប់ Autofocus Module និងភ្លើងLED Flash។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

សម្រាប់ម៉ាក Android One គឺស្ថិតនៅផ្នែកខាងក្រោមនៃផ្នែកខាងក្រោយរបស់ស្មាតហ្វូន Nokia 9 PureView នេះ។ កញ្ចក់ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺជាប្រភេទកញ្ចក់កោងនៅគែមផ្នែកខាងឆ្វេង និងផ្នែកខាងស្តាំដែលមើលទៅពិតជាស្រស់ស្អាតមែនទែន។ សម្រាប់ប៊ូតុងឡើងចុះសំឡេង និងប៊ូតុងបិទបើកទូរស័ព្ទ គឺស្ថិតនៅផ្នែកខាងស្តាំរបស់ស្មាតហ្វូន Nokia 9 PureView នេះតែម្តង។ កន្លងមកមានពាក្យចចាមអារ៉ាមបាននិយាយថា ស្មាតហ្វូនស៊េរីថ្មី Nokia 9 PureView នឹងមានអេក្រង់ទំហំ 5.99-inch display ដែលនឹងទ្រទ្រង់នូវកម្រិតភាពច្បាស់ Quad HD មានកម្រិត Aspect Ratio 18:9។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 845 mobile platform រ៉េមទំហំ 6GB/8GB និងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB-256GB។ 

ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie។ បើនិយាយអំពីការថតរូបភាពវិញនោះ ស្មាតហ្វូន Nokia 9 PureView នេះ មានកាមេរ៉ាខាងមុខទំហំ 12MP និងមានថាមពលថ្ម 4,150mAh និងអាចជាស្មាតហ្វូន Nokia ដំបូងបំផុត ដែលមានប្រើប្រាស់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មឥតខ្សែ wireless charging។ ព្រឹត្តិការណ៍របស់ក្រុមហ៊ុន Nokia នៅ MWC 2019 ត្រូវបានគេដឹងថា នឹងធ្វើឡើងនៅថ្ងៃទី 24 ខែកុម្ភៈខាងមុខនេះ ក្នុងនោះ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ហ្វាំងឡង់នេះ ក៏អាចនឹងបង្ហាញនូវស្មាតហ្វូនជាច្រើនទៀតដូចជា Nokia 8.1 Plus, Nokia 6.2 (2019) និង Nokia 1 Plus ផងដែរ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន