no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

XPERIA XA3 នឹងមានអេក្រង់ពេញប្រើប្រាស់នូវបច្ចេកវិទ្យា “CinemaWide” ជាមួយនឹងកម្រិត 21:9 Aspect Ratio

អាជីវកម្មស្មាតហ្វូនរបស់ក្រុមហ៊ុន Sony ត្រូវបានគេមើលឃើញថា បានឆ្លងកាត់នូវពេលវេលាដ៏អាក្រក់ៗជាច្រើននៅក្នុងរយៈពេលថ្មីៗនេះ ប៉ុន្តែក្រុមហ៊ុននេះ មិនបានចុះចាញ់នូវរឿងរ៉ាវនេះទេ ដោយក្រុមហ៊ុននៅតែបន្តធ្វើការងារ កាន់តែខ្លាំងថែមទៀតជាមួយ អាជីវកម្មមួយនេះ។ ស្របជាមួយគ្នានេះ WinFuture ធ្វើការបង្ហោះនូវរូបភាពមួយចំនួនរបស់ស្មាតហ្វូនថ្នាក់កណ្តាល Xperia XA3 ដែលនឹងប្រើប្រាស់នូវអេក្រង់ប្រភេទ “CinemaWide” ជាមួយនឹងកម្រិតសមាមាត្រដល់ទៅ 21:9 aspect ratio ជាមួយនឹងគែមព័ទ្ធអេក្រង់ពិតជាស្តើងបំផុត។ អេក្រង់នេះមានទំហំដល់ទៅ 5.9″ និងកម្រិតភាពច្បាស់ 1080p។

ស្មាតហ្វូន Xperia XA3 នឹងបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះ នៅខាងក្រោយទំហំ 23MP+8MP ហើយវាក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃផងដែរ។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 660 មានរ៉េមទំហំ 4GB និងមានមេម៉ូរីទំហំ64 GB storage, មានថាមពលថ្មទំហំ 3,500mAh និងរន្ធUSB Type-C ថែមទៀតផង។ ស្មាតហ្វូន Xperia XA3 និង Xperia XZ4 ស៊េរីថ្មីនេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ពិពរណ៍ MWC 2019 ខាងមុខនេះផងដែរ។

សូមជំរាបថា ម៉ាកយីហោថ្មីមួយដែលមានឈ្មោះថា “CinemaWide” កន្លងមកត្រូវបានបុគ្គលិករបស់ LetsGoDigital បានប្រទះឃើញគេចុះឈ្មោះនៅលើស្ថាប័នមួយ ដោយលោកបានដាក់ការសន្មត់ថា ម៉ាកយីហោនេះ នឹងប្រើប្រាស់នៅលើ” ស្មាតហ្វូន កុំព្យូទ័រ និងអេក្រង់ LCDs ” រួមនិងផលិតផល ក៏ដូចជាសេវាកម្មជាច្រើនទៀតជាមិនខាន។ ឥលូវនេះ ព័ត៌មានផ្លូវការហើយថា នឹងមានបំពាក់នៅលើស្មាតហ្វូន Xperia XA3 ដូច្នេះ រង់ចាំមើលថាតើ អេក្រង់នេះ នឹងមានសមត្ថភាពអាចបង្ហាញរូបភាពច្បាស់ប៉ុណ្ណា?

no-alternative title
ព័ត៌មានពាណិជ្ជកម្ម