no-alternative title

រូបភាពស្តែងៗរបស់ ASUS ZenFone 6 បានបង្ហាញអំពីកាមេរ៉ាខាងក្រោយ 3 គ្រាប់ អេក្រង់ស្តើងគ្មានគែមនោះទេ

កាលពីឆ្នាំមុននេះ មានការលេចធ្លាយនូវគំរូជាច្រើនរបស់ស្មាតហ្វូនស៊េរីថ្មី ASUS ZenFone 6 ដែលបានបង្ហាញថា ស្មាតហ្វូននេះ មានរូបរាងថ្មី និងប្លែកពីម៉ូដែលមុនៗ ដែលគេដឹងថា អាចនឹងមានរន្ធប្រហោងនៅលើអេក្រង់ផងែរ ប៉ុន្តែសម្រាប់ការរចនារូបរាងចុងក្រោយបំផុត របស់ស្មាតហ្វូននេះ ហាក់ដូចជាមានលក្ខណៈផ្សេងមួយទៀត ដោយនៅពេលនេះ មានរូបភាពផ្ទាល់ៗ របស់ស្មាតហ្វូនស៊េរីថ្មី ZenFone 6 បានបង្ហាញលើបណ្តាញអ៊ីនធឺណិត ដែលបញ្ជាក់ថា នេះគឺជាផលិតផលចុងក្រោយបំផុតហើយ ដោយសារតែមានប្រអប់លក់រាយនៅក្នុងរូបភាពនេះ។

ស្មាតហ្វូនស៊េរីថ្មី Zenfone 6 នឹងភ្ជាប់មកជាមួយកាមេរ៉ា 3 គ្រាប់នៅផ្នែកខាងក្រោយ ហើយកាមេរ៉ានេះ ត្រូវបានរចនាជារូបរាងបញ្ឈរដោយមានកាមេរ៉ាពីរ គ្រាប់នៅជាប់គ្នា ហើយកាមេរ៉ាទី 3 និងភ្លើង LED គឺត្រូវបំបែកផ្សេង។ ស្មាតហ្វូននេះ នឹងពីរពណ៌នៅក្នុងរូបភាពនេះ ដោយមានមួយ គឺមានពណ៌ខៀវលាយពណ៌ក្រហម ហើយមួយទៀត គឺមានពណ៌ខ្មៅដែលគ្របដណ្តប់ដោយកញ្ចក់។ នៅលើរូបភាពនេះ គឺមិនមានការបង្ហាញនូវផ្នែកខាងមុខរបស់ស្មាតហ្វូននេះទេ ប៉ុន្តែប្រអប់លក់រាយរបស់វាលេចឡើងនៅក្នុងរូបថតនេះ ដែលបង្ហាញពីព័ត៌មានសំខាន់ៗមួយចំនួនដែលអាចយកជាផ្លូវការបាន ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ដូចដែលអ្នកអាចឃើញស្រាប់ ទូរស័ព្ទនេះ មិនមានប្រព័ន្ធស្កេនស្នាមម្រាមដៃនៅខាងក្រោយនោះទេ។ នោះគឺដោយសារតែវានៅពីមុខស្ថិតនៅផ្នែកខាងក្រោមនៃអេក្រង់។ នៅពេលនេះ ក្រុមហ៊ុន ASUS នឹងបំពាក់នូវប្រព័ន្ធស្កេនស្នាមម្រាមដៃនៅខាងមុខវិញ។ មានការបញ្ជាក់ថា ស៊ុមព័ទ្ធអេក្រង់របស់ស្មាតហ្វូននេះ កាន់តែមានទំហំក្រាស់ បើទោះបីជាវាមិនក្រាស់ដូចជំនាន់សម័យ 18:9 ក៏ដោយ។ ផ្នែកខាងលើបំផុតនៃអេក្រង់របស់ស្មាតហ្វូននេះ គឺមើលឃើញមិនសូរច្បាស់នោះទេ ប៉ុន្តែយើងដឹងថាស្មាតហ្វូននេះ មិនមាន Notch ឬរន្ធប្រហោងនៅលើអេក្រង់នោះទេ។ មួយវិញទៀត និន្នាការចាស់ៗ ទំនងជានៅតែអាចកើតសម្រាប់ស្មាតហ្វូនស៊េរីថ្មី ZenFone 6 នេះ ក្រុមហ៊ុនអាចនឹងបញ្ចេញនូវច្រើនទំហំសម្រាប់ធ្វើការជ្រើសរើស។ ស្មាតហ្វូននេះ ប្រហែលជាដំណើរការនូវបន្ទះឈីប Snapdragon 855 ដូចដៃគូកំពូលៗផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន