no-alternative title

Nokia 9 PureView បានបង្ហាញរូបភាពផ្លូវការហើយ នៅមុនព្រឹត្តិការណ៍ពិពរណ៍ MWC 2019 នៅអេស្ប៉ាញ

Nokia 9 PureView គឺជាស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូនជាច្រើន ដែលមនុស្សជាច្រើនកំពុងតែធ្វើការទន្ទឹងរង់ចាំ ហើយស្មាតហ្វូននេះ ក៏នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ពិពរណ៍ Mobile World Congress (MWC) 2019 នៅថ្ងៃទី 24 ខែកុម្ភៈខាងមុខនេះផងដែរ។ នៅដើមសប្តាហ៍កន្លងទៅនេះ មានរូបភាព Renders បែកធ្លាយរបស់ស្មាតហ្វូនស៊េរីថ្មី Nokia 9 PureView ដែលបង្ហាញខ្លួននៅលើអនឡាញដែលពិតជាមានរូបរាងស្រស់ស្អាតមែនទែន។ នៅថ្ងៃនេះ Nokia Power User ធ្វើការចែករំលែកនូវរូបភាពផ្ទាល់របស់ស្មាតហ្វូនស៊េរីថ្មីនេះ ដែលពិតជាមានភាពស្រស់ស្អាតទាក់ទាញខ្លាំងមែនទែន។

ស្មាតហ្វូនស៊េរីថ្មី Nokia 9 PureView មានភ្ជាប់ជាមួយនឹងអេក្រង់ដែលមានគែមមូលយ៉ាងស្រស់ស្អាត ហើយផ្នែកខាងលើនិងផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះ នៅតែមានទំហំធំដដែល។ ផ្នែកខាងលើនៃអេក្រង់នេះមានភ្ជាប់ជាមួយនឹងសេនស័រនៅគែមផ្នែកខាងលើខាងឆ្វេង ហើយវាក៏មានកាមេរ៉ា Selfies ជាមួយនឹងម៉ាកយីហោ Nokia ។ ផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះគឺលាតមិនធម្មតានោះទេ។ រយៈកាលកន្លងទៅមានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានអេក្រង់ទំហំ 5.99-inch AMOLED display ដែលមានកម្រិតភាពច្បាស់ Quad HD+ ហើយអេក្រង់នេះទ្រទ្រង់ជាមួយនឹងបច្ចេកវិទ្យា HDR10 ថែមទៀតផង។ ស្មាតហ្វូននេះ ប្រហែលជាស្មាតហ្វូន Nokia ដំបូងបំផុតដែលនឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់។

រូបភាពពាណិជ្ជកម្ម
no-alternative title

ផ្នែកខាងក្រោយរបស់ស្មាតហ្វូនស៊េរីថ្មី Nokia 9 PureView គឺភ្ជាប់ជាមួយនឹងកញ្ចក់យ៉ាងស្រស់ស្អាត ប្រើប្រាស់នូវកាមេរ៉ា penta-lens ម៉ាក ZEISS រួមជាមួយនឹងភ្លើង LED flash និង autofocus module ដែលស្ថិតនៅអមជាមួយនឹងកាមេរ៉ា។ ដែលខុសប្លែកពីស្មាតហ្វូន Nokia ផ្សេងទៀត ដោយស្មាតហ្វូនស៊េរីថ្មី Nokia 9 PureView មិនមានភ្ជាប់ជាមួយនឹង Android One នៅផ្នែកខាងក្រោមនៅខាងក្រោយនោះទេ។ ស្មាតហ្វូន Nokia 9 PureView នឹងប្រើប្រាស់បន្ទះឈីប Snapdragon 845 mobile platform។ ស្មាតហ្វូននេះមាន 2 ជំរើសគឺទំហំ 6GB+128GB និង 8GB+256GB។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,150mAh។ បន្ថែមពីនេះ ស្មាតហ្វូន Nokia 9 PureView ក៏ទ្រទ្រង់ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យា wireless charging ថែមទៀតផង។ ប្រភពខាងលើបន្តថា ក្រៅពី Nokia PureView នឹងក៏មានស្មាតហ្វូន Nokia ជាច្រើនទៀត ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ពិពរណ៍ MWC 2019 រួមមានស្មាតហ្វូន Nokia 8.1 Plus និង Nokia 6.2 (2019) ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន