no-alternative title

vivo V15 Pro បង្ហាញវត្តមានជាមួយនឹងតារាប្រុស Aamir Khan របស់ Bollywood នៅក្នុងស្ព៉តពាណិជ្ជកម្មថ្មី

vivo V15 Pro គឺជាស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូនជាច្រើន ដែលមនុស្សជាច្រើនបាននិយាយនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ នៅក្នុងនោះ ក៏មានព័ត៌មានលេចលឺថា នឹងមានស្មាតហ្វូន vivo V15 មកជាមួយផងដែរ។ នៅមុនព្រឹត្តិការណ៍បង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 20 ខែកុម្ភៈនេះ ក្រុមហ៊ុន vivo ក៏បានបញ្ចេញនូវវីដេអូផ្សព្វផ្សាយពាណិជ្ជកម្មមួយទៀតសម្រាប់ស្មាតហ្វូននេះ ដែលមានតារាសម្តែង Bollywood គឺលោក Aamir Khan។ នៅក្នុងវីដេអូរយៈពេល 18 វិនាទីនេះមានការបង្ហាញអំពីតួអង្គប្រុសនេះ ដែលជាតារាតំណាងផលិតផលរបស់ក្រុមហ៊ុន vivo ដែលមានកាន់ស្មាតហ្វូននេះ ដកចេញពីហោប៉ាវរបស់គាត់ដើម្បីធ្វើការថតរូបភាព។ ដំបូង យើងអាចមើលឃើញទៅលើកាមេរ៉ា 3 គ្រាប់ AI នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ។ យើងក៏ឃើញមានការរចនាតួខ្លួនធ្វើពីកញ្ចក់ផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

យើងក៏អាចមើលឃើញនូវកាមេរ៉ា Apps របស់ស្មាតហ្វូន vivo V15 Pro ផងដែរ។ មានការបង្ហាញនូវរូបភាព iCon នៅលើស្មាតហ្វូននេះ ដែលមានដូចជា timer mode, color mode, HDR mode, portrait mode និងរូបភាព iCon សម្រាប់ប្តូរទៅកាន់ Viewfinder ទៅកាន់ Full-Screen ថែមទៀតផង។ អ្នកអាចធ្វើការផ្លាស់ប្តូរទៅកាន់កាមេរ៉ាខាងមុខនោះ វានឹងមានការលេចចេញនូវកាមេរ៉ាផុសឡើងទំហំ 32MP selfie ស្ថិតនៅផ្នែកខាងស្តាំរបស់ស្មាតហ្វូននេះ។ ស្មាតហ្វូនស៊េរីថ្មី vivo V15 Pro នេះនឹងមានអេក្រង់ទំហំ 6.39-inch AMOLED screen, បន្ទះឈីប Snapdragon 675 និងកាមេរ៉ា 3 គ្រាប់ដែលមានទំហំ 48MP+8MP+5MP។

ស្មាតហ្វូននេះ ប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ជំនាន់ទី 5។ ក្រុមហ៊ុន Amazon នៅក្នុងប្រទេសឥណ្ឌាក៏បង្កើតនូវទំព័រមួយសម្រាប់ស្មាតហ្វូននេះ ដែលអតិថិជនដែលចាប់អារម្មណ៍ទិញស្មាតហ្វូននេះអាចធ្វើការចុះឈ្មោះ ហើយវានឹងមានការជូនដំណឹងនៅពេលដែលវាអាចរកទិញបាននោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន