no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ការលក់រថយន្ត SUV របស់ក្រុមហ៊ុន Hyundai និង Kia នៅក្នុងទីផ្សារសហរដ្ឋអាមេរិក មានការកើនឡើងខ្ពស់

នៅឆ្នាំ 2019 នេះ ក្រុមហ៊ុន Hyundai Motor និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន Kia Motors បាបចាប់ផ្តើមដំណើរការជាមួយកំណត់ត្រាវិជ្ជមានមួយរបស់ខ្លួនសម្រាប់ទីផ្សាររថយន្តនៅសហរដ្ឋអាមេរិក នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុនរថយន្តដែលបង្ហាញនៅថ្ងៃទី 7 ខែកុម្ភៈនេះ។ 

នៅក្នុងខែមករានេះ ក្រុមហ៊ុន Hyundai មានការកើនឡើង 1.9% នៃការលក់បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលលក់បានត្រឹមចំនួន 42.020 គ្រឿងប៉ុណ្ណោះ។ ក្រុមហ៊ុន Kia មានការកើនឡើង 4.9% ជាមួយការលក់ 37,376 គ្រឿង។ ការជំរុញការលក់មានការកើនឡើងចំពេលដែលការធ្លាក់ចុះសរុបប្រហែល 1 ភាគរយនៃការលក់សរុបនៅក្នុងទីផ្សាររថយន្តលំដាប់ទី 2 នៅខែមករានេះផងដែរ។

no-alternative title

ក្រុមអ្នកឃ្លាំមើលឧស្សាហកម្មជាច្រើន បាននិយាយថា កំណើនការលក់នេះ គឺកើតឡើងដោយសារការកើនឡើងតម្រូវការសម្រាប់រថយន្តប្រណាំងស្ព័ររបស់ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េទាំងពីរនេះ។ ការលក់រថយន្ដ SUV របស់ក្រុមហ៊ុន Hyundai នៅសហរដ្ឋអាមេរិកមានការកើនឡើង 37.2% កាលពីឆ្នាំមុនដែលមានចំនួនត្រឹមតែ 21.007 គ្រឿងប៉ុណ្ណោះពោលគឺជិតពាក់កណ្តាលនៃការលក់រថយន្តសរុប។ ក្រុមហ៊ុន Kia លក់រថយន្ត SUV ចំនួន 14.395 គ្រឿងដែលមានការកើនឡើង 5.7% បើធៀបទៅនឹងឆ្នាំមុននេះ។

ប្រភពព័ត៌មានខាងលើបានបន្តថា កាលពីខែវិច្ឆិកាឆ្នាំមុននេះ ចំណែកទីផ្សាររបស់ក្រុមហ៊ុន Hyundai នៅក្នុងផ្នែកលក់រថយន្ត SUV របស់សហរដ្ឋអាមេរិករក្សាកំណត់ត្រាខ្ពស់ដល់ទៅ 3,7 ភាគរយដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីការចូលដំណើរការទីផ្សាររបស់ខ្លួននៅក្នុងឆ្នាំ 2000 មក។ រថយន្ត SUVs ថ្មីៗ រថយន្ត Palisade របស់ក្រុមហ៊ុន Hyundai និងរថយន្ត Telluride របស់ក្រុមហ៊ុន Kia ត្រូវបានគេរំពឹងថា នឹងមានការកើនឡើងបន្ថែមទៀតជាមួយគម្រោងនៃការចេញលក់នៅអាមេរិកខាងជើងដែលត្រូវបានគេព្យាករណ៍ថា នឹងកើតឡើងនៅប៉ុន្មានខែខាងមុខនេះ។ 

រថយន្ត Palisade គឺបានបង្ហាញខ្លួននៅកម្មវិធីតាំងបង្ហាញរថយន្ត Los Angeles កាលពីឆ្នាំ 2018 ជាមួយក្រុមតន្ត្រី BTS ជាអ្នកផ្សព្វផ្សាយ ដែលជារថយន្ត SUV ធំបំផុតដែលមានកៅអី 3 ជួរ និងបណ្តោយ 5 ម៉ែត្រដែលអាចអង្គុយបានមនុស្សចំនួន 7 ទៅ 8 នាក់៕

 

no-alternative title
no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម