no-alternative title

Xiaomi និង Samsung នៅតែនាំមុខគេនៅលើទីផ្សារស្មាតហ្វូនប្រទេសឥណ្ឌា ស្របពេលដែលការនាំចេញមានការកើនឡើង 10% នៅឆ្នាំ 2018

កាលពីឆ្នាំមុននេះ ទីផ្សារស្មាតហ្វូន គឺមានការធ្លាក់ចុះទៅលើការនាំចេញសរុបជាលើកដំបូងក្នុងរយៈពេល 8 ឆ្នាំចុងក្រោយនេះ ដែលបានធ្វើឱ្យប៉ះពាល់ដល់កំណើននៃក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន រួមមានក្រុមហ៊ុន Apple, Huawei និងក្រុមហ៊ុនជាច្រើនទៀត ប៉ុន្តែ យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់ Canalys បានបញ្ជាក់ថា សម្រាប់ទីផ្សារស្មាតហ្វូននៅក្នុងប្រទេសឥណ្ឌា គឺមានការកើនឡើង 10% នៅក្នុងការនាំចេញស្មាតហ្វូនរបស់ខ្លួនដែលមានសរុបមានចំនួន 250 លានគ្រឿងនៅក្នុងឆ្នាំ 2018 ប្រៀបធៀបទៅនឹងឆ្នាំ 2017។  

យោងតាមរបាយការណ៍មួយបង្ហាញឱ្យឃើញពីកំណើននៃទូរស័ព្ទចំនួន 12 លានគ្រឿងនៅក្នុងទីផ្សារនេះ។ សរុបមកវាគឺជាកំណើនដ៏ល្អបំផុតសម្រាប់ទីផ្សារមួយនេះដែលសម្រេចបាននៅឆ្នាំ 2018។ រហូតមកដល់ពេលនេះ ក្រុមហ៊ុន Xiaomi ឈរនៅចំណាត់ថ្នាក់កំពូលនៃការនាំចេញសរុបនេះ ដោយក្រុមហ៊ុនចិននេះ បាននាំចេញស្មាតហ្វូនចំនួន 41 លានគ្រឿងដែលស្មើនឹង 29,9% នៃចំណែកទីផ្សារ។ ក្រុមហ៊ុន Xiaomi មានចំនួន 59,6% នៃកំណើនសរុបដោយគិតត្រឹមឆ្នាំ 2017។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនយក្សរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ ក៏បានក្លាយជាក្រុមហ៊ុនទីពីរ ដែលមានការដឹកជញ្ជូនទូរស័ព្ទចំនួន 35,4 លានគ្រឿងដោយប្រហែល 25,8% នៃចំណែកទីផ្សារផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Samsung មានការកើនឡើងបើធៀបទៅនឹងឆ្នាំ 2017 ជាមួយនឹងកំណើនកើនឡើង ដល់ទៅ 20,4%។ ក្រុមហ៊ុន Vivo, Oppo, Micromax ស្ថិតនៅក្នុងចំណាត់ថ្នាក់ Top 5 នៅក្នុងបញ្ជីនេះ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺក្រុមហ៊ុន Huawei និង Apple មិនស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលទាំង 5 នោះទេ ដោយវាបញ្ចប់នៅក្នុងចំណាត់ថ្នាក់ននៃក្រុម "ផ្សេងៗ" ។ កំណើននៃក្រុមហ៊ុនទាំងពីរនេះត្រូវជាប់គាំងនៅក្នុងប្រទេសឥណ្ឌាដោយសារតែហេតុផលជាច្រើន។ លើសពីនេះទៅទៀត តួរលេខនៃស្មាតហ្វូនរបស់ក្រុមហ៊ុន Oppo មិនបញ្ចូលទិន្នន័យនៃស្មាតហ្វូនម៉ាកយីហោ Realme នោះទេ។ 

របាយការណ៍នេះ គឺបានផ្ទុកទិន្នន័យរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនដាច់ដោយឡែកផ្សេងគ្នា ដើម្បីបញ្ចប់ការយល់ច្រឡំសម្រាប់អ្នកអាន។ តួលេខខាងលើសម្រាប់ក្រុមហ៊ុន Xiaomi នេះ បានពណ៌នាថា ប្រទេសឥណ្ឌា គឺជាទីផ្សារធំបំផុតរបស់ខ្លួននៅជុំវិញពិភពលោក។ កាលពីឆ្នាំមុននៅត្រីមាសទីបួន ក្រុមហ៊ុនបច្ចេកវិទ្យានេះ ដែលបាននាំចេញទូរស័ព្ទទំនើបចំនួន 9,4 លានគ្រឿងនៅប្រទេសចិន ស្របពេលដែលទូរស័ព្ទសរុបចំនួន 10 លានគ្រឿងត្រូវផលិតនៅប្រទេសឥណ្ឌា។ តួរលេខនេះ គឺពិតជារឿងល្អមែនទែនក្នុងការមើលឃើញការប្រកួតប្រជែងកាន់តែច្រើននៅប្រទេសឥណ្ឌា ពីព្រោះថា ទីផ្សារនៅទីនេះ មិនបានអនុវត្តតាមការធ្លាក់ចុះនៃការលក់ស្មាតហ្វូនជាសកលនោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន