no-alternative title

ស្មាតហ្វូន Xiaomi ជំនាន់ថ្មីនឹងមានអេក្រង់គែមកោងនៅគ្រប់ជ្រុងទាំងអស់ នេះបើតាមការបង្ហាញនៅលើប៉ាតង់ថ្មី

ក្រុមហ៊ុន Xiaomi គឺជាក្រុមហ៊ុនច្នៃប្រឌិតដ៏អស្ចារ្យមួយ។ នៅពេលនេះ ក្រុមហ៊ុននេះ បានបន្តក្នុងការបញ្ចេញនូវផលិតបច្ចេកវិទ្យាជាច្រើន និងការរចនារូបរាងថ្មីប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុត។ ជាចុងក្រោយបង្អស់ គឺជាប៉ាតង់នៃការរចនាដែលត្រូវបោះពុម្ភផ្សាយនៅលើមូលដ្ឋានទិន្នន័យនៃការរចនាពិភពលោក (Global Design Database) នៃការិយាល័យកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ដូចដែលបានរាយការណ៍ដំបូងដោយ LetsGoDigital។

ប៉ាតង់ថ្មីនេះបានបង្ហាញថា ស្មាតហ្វូននេះមានអេក្រង់កោងគ្រប់ជ្រង់ នឹងភ្ជាប់ជាមួយនឹងកាមេរ៉ាពីរ គ្រាប់នៅខាងក្រោយដូចគ្នាទៅនឹងស្មាតហ្វូនអេក្រង់ពេញគែមជាច្រើនទៀតដែរ។ ទោះជាយ៉ាងណាក៏ដោយ រឿងដ៏អស្ចារ្យមួយអំពីស្មាតហ្វូនស៊េរីថ្មី Xiaomi នេះគឺគែមរបស់វាមានរាងមូលស្រស់ស្អាតបំផុត។ ជាទូទៅអេក្រង់គែមកោងពីរ គឺត្រូវប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើនម៉ូដែលរបស់ត្រកូល Samsung Galaxy។ បន្ថែមពីនេះ ក្រុមហ៊ុន Xiaomi ថែមទាំងបានប្រើប្រាស់ការរចនាគែមកោងទ្វេរនៅលើស្មាតហ្វូន Mi Note 2 ដែលបង្ហាញខ្លួននៅឆ្នាំ 2016 នោះ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប៉ុន្តែការរចនានេះ គឺមានភាពខុសប្លែកគ្នាដូចអ្វី ដែលអ្នកអាចមើលឃើញនៅលើរូបភាពនេះ។ គែមទាំងបួនរបស់ស្មាតហ្វូននេះគឺកោងផងដែរ នៅផ្នែកខាងលើ និងផ្នែកខាងក្រោមរបស់វា។ ការរចនានេះ នឹងអាចនឹងធ្វើឱ្យស្មាតហ្វូននេះ កាន់តែស៊ុមព័ទ្ធអេក្រង់ស្តើងមែនទែនក្នុងការប្រើប្រាស់។ ស្មាតហ្វូននេះ មិនមានប៊ូតុងនោះទេ នៅចំហៀងរបស់វា គឺដូចគ្នាទៅហ្នឹងស្មាតហ្វូន Meizu Zero concept អញ្ចឹងដែរ។ ស្មាតហ្វូននេះ មានរន្ធ USB Type-C។ ផ្នែកខាងក្រោយរបស់វាភ្ជាប់ជាមួយនឹងកាមេរ៉ាពីរគ្រាប់ ប៉ុន្តែវាមិនមានកាមេរ៉ាថតរូប Selfies នៅផ្នែកខាងមុខនោះទេ។ យើងមិនអាចប្រាកដបានទេអំពីរឿងនោះទេ ត្រូវរង់ចាំការបង្ហាញវត្តមានជាផ្លូវការសិន៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន