no-alternative title

Samsung Galaxy M30 នឹងបង្ហាញវត្តមានជាមួយនឹងអេក្រង់ទំហំ 6.38 អ៊ីង និងមានថាមពលថ្មទំហំ 5000mAh

នៅពេលនេះ ក្រុមហ៊ុន Samsung បានបង្ហាញអំពីគម្រោងផែនការរបស់ខ្លួនជាច្រើនជាមួយនឹងការបញ្ចេញនូវស្មាតហ្វូនថ្នាក់ទាប តាមរយ់វត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Galaxy M series គឺម៉ូដែល Galaxy M10 និងM20 នៅក្នុងប្រទេសឥណ្ឌា។ ស្មាតហ្វូននៅក្នុងត្រកូល M Series នេះ ក៏មានម៉ូដែល Galaxy M30 ផងដែរ ដែលនឹងបង្ហាញខ្លួននៅពេលឆាប់ៗនេះផងដែរ។ ថ្មីៗនេះ ស្មាតហ្វូន Galaxy M30 ទើបតែបែកធ្លាយនៅក្នុងពេល ប៉ុន្តែយើងនៅមិនទាន់អាចធ្វើការធានាបានទាំងស្រុងនោះទេ។

ស្មាតហ្វូនស៊េរីថ្មី Galaxy M30 ធ្លាប់បានបែកធ្លាយម្តងរួចមកហើយកាលពីពេលថ្មីៗនេះ នៅមុនពេលដែលស្មាតហ្វូន Galaxy M10 និង M20 បានបង្ហាញខ្លួនជាផ្លូវការ។ ស្មាតហ្វូននេះ ក៏បានបង្ហាញខ្លួននៅលើ Geekbench ផងដែរ ដោយថែមទាំងបានបង្ហើបអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះទាំងស្រុងថែមទៀតផង។ ស្មាតហ្វូននេះ ត្រូវបានគេដឹងថា នឹងមានអេក្រង់ទំហំ 6.38 អ៊ីងអមជាមួយនឹងកម្រិតភាពច្បាស់ 2220x1080px។ ស្មាតហ្វូនេះ នឹងប្រើប្រាស់បន្ទះឈីប Exynos 7904 Soc និងមានរ៉េមទំហំ 4GB បូករួមទាំងអង្គចងចាំទំហំ 64GB។

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូនស៊េរីថ្មី Galaxy M30 នេះ នឹងមានកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់ ដោយគ្រាប់ទីមួយមានទំហំ 13MP (F1.9) គ្រាប់ទីពីរមាន 5MP (F2.2 ) ហើយនឹងគ្រាប់ទីបី 5MP (F2.2) ស្របពេលដែលកាមេរ៉ាខាងមុខមាន ទំហំ 16MP (F2.0)។ ស្មាតហ្វូន M30 នេះ មានថាមពលថ្មទំហំ 5000mA ហើយវាមានពណ៌ gradient គឺពណ៌ខៀវ និងពណ៌ខ្មៅសម្រាប់ជ្រើសរើសទៅតាមតម្រូវការថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន