no-alternative title

ស្ថាប័ន GSMA បានប្រាប់ Reuters អោយកែតម្រូវឡើងវិញស្តីពីការផ្សាយថា Huawei ត្រូវបានហាមមិនចូលរួមព្រឹត្តិការណ៍ MWC 2019

GSMA ដែលជាស្ថាប័នសមម្រាប់តំណាងអោយសម្រាប់បណ្តាញទូរស័ព្ទចល័ត បានធ្វើការបដិសេធទាក់ទងទៅនឹងការហាមឃាត់ក្រុមហ៊ុន Huawei សម្រាប់ព្រឹត្តិការណ៍ពិពរណ៍ MWC 2019 នាពេលដ៏ខ្លីខាងមុខននេះ។ GSMA គឺជាស្ថាប័ន ដែលទទួលបន្ទុករៀបចំនូវព្រឹត្តិការណ៍ពិពរណ៍ធំបំផុតលំដាប់ពិភពលោក ពិសេសគឺព្រឹត្តិការណ៍ Mobile World Congress តែម្តង។ ថ្មីៗនេះ សារព័ត៌មាន Reuters បានធ្វើការរាយការណ៍ថា GSMA ស្នើសុំអោយហាមឃាត់ឧបករណ៍របស់ក្រុមហ៊ុន Huawei នៅក្នុងព្រឹត្តិការណ៍ពិពរណ៍ MWC 2019។ នៅថ្ងៃនេះ GSMA បានធ្វើការឆ្លើយតបទៅកាន់ស្ថាប័ននេះ និងបាននិយាយថា ខ្លួនមិនបានធ្វើការស្នើសុំដូចអ្វីដែល Reuters ធ្វើការរាយការណ៍នោះទេ។

GSMA ហៅរបាយការណ៍របស់ Reuters ថា “មិនត្រឹមត្រូវនោះទេ” ដោយសារតែគ្មានចំណេះដឹងពិតប្រាកដនោះ។ នៅក្នុងនាមជាសមាគមន៍ដែលតំណាងអោយបណ្តាញទំនាក់ទំនងទូរស័ព្ទចល័តនេះ ក្រុមហ៊ុននេះ មិនមានតំណែង ឬអំណាក្នុងការហាមឃាត់ទៅលើអ្នកផ្គត់ផ្គង់ណាមួយនោះទេ។ បន្ថែមពីនេះទៀត ពួកគេស្នើសុំទៅកាន់ Reuters ក្នុងការកែតម្រូវទៅលើមាតិកាមិនត្រឹមត្រូវនេះ ដែលនាំអោយសមាគមន៍នេះ ត្រូវតែស្វែងរកនូវការពិតយកមកបង្ហាញ។ លើសពីនេះទៀតនោះ GSMA បាននិយាយថា កិច្ចប្រជុំរបស់ក្រុមប្រឹក្សានេះ នឹងត្រូវធ្វើឡើងជារៀងរាល់ឆ្នាំដើម្បីពិភាក្សាអំពីប្រធានបទជាច្រើននៅក្នុងឧស្សាហកម្មនេះ។ បើទោះបីជារបៀបវីរៈនេះ នៅមិនទាន់បញ្ចប់នៅឡើយទេនោះ ប៉ុន្តែវាក៏មានការពិភាក្សាដ៏គួរអោយចាប់អារម្មណ៍អំពីបច្ចេកវិទ្យា 5G ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ទាប់ពីការបញ្ជាក់យ៉ាងច្បាស់ពី GSMA នៅពេលនេះ គឺបញ្ជាក់យ៉ាងច្បាស់ថា ព្រឹត្តិការណ៍ MWC 2019 នឹងក្លាយជាសមរភូមិរវាងក្រុមហ៊ុន Huawei និង GSMA ផងដែរ។ ក្រុមហ៊ុន Huawei នៅតែបន្តក្នុងការធ្វើការដើម្បីនាំយកនូវបច្ចេកវិទ្យា 5G សម្រាប់ស្មាតហ្វូនជាច្រើនផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ នឹងនាំមុខគេទៅលើបច្ចេកវិទ្យា5G ដល់ប្រតិបត្តិករជាច្រើននៅលើពិភពលោក។  បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ក៏កំពុងតែធ្វើការដើម្បីនាំយកនូវបច្ចេកវិទ្យាជាច្រើនសម្រាប់ព្រឹត្តិការណ៍ពិពរណ៍ MWC 2019 ផងដែរ។ ក្រុមហ៊ុន Nokia, Huawei, Samsung, LG និងក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀត បង្ហាញពីភាពជឿជាក់ថា នឹងបញ្ចេញនូវស្មាតហ្វូនស៊េរីថ្មីៗរបស់ខ្លួនជាច្រើននៅក្នុងខែនេះ នៅក្នុងព្រឹត្តិការណ៍ MWC 2019 នៅទីក្រុងបាសេឡូណាផងដែរ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន