no-alternative title

វត្តមានរបស់ Samsung Galaxy Fold នៅពលនេះ តើអាចក្លាយទៅជាការចាប់ផ្តើមនៃការបដិវត្តន៍ទម្រង់ថ្មីនៃស្មាតហ្វូន?

Galaxy Fold របស់ក្រុមហ៊ុន Samsung ដែលអាចក្លាយទៅជាស្មាតហ្វូនមួយនៅពេលបិទ ហើយក្លាយជាថេប្លេតនៅពេលដែលវាបើកនោះ បានក្លាយជាគំរូថ្មីមួយនៃការនាំយកនូវការរចនារូបរាងកាន់តែអស្ចារ្យទៅកាន់កម្រិតមួយផ្សេងទៀត។ យោងតាមក្រុមហ៊ុន Samsung នៅថ្ងៃទី 20 ខែកុម្ភៈនៅក្នុងព្រឹត្តិការណ៍ Samsung Unpacked នៅក្នុងទីក្រុងសានហ្វ្រាន់ស៊ីស្កូ បានឱ្យដឹងថា ស្មាតហ្វូនស៊េរីថ្មី ដែលអាចបត់បញ្ចូលបានដំបូងបង្អស់នេះ នឹងដាក់លក់នៅថ្ងៃទី 26 ខែមេសាក្នុងតម្លៃចាប់ផ្តើម 1.980 ដុល្លារអាមេរិក។

ប្រធានក្រុមហ៊ុនទូរស័ព្ទចល័ត Samsung Electronics លោក Koh Dong-jin បាននិយាយថា "ស្មាតហ្វូន Galaxy Fold គឺជាឧបករណ៍ថ្មីមួយដ៏អស្ចារ្យ។ ស្មាតហ្វូននេះ នឹងផ្តល់ភាពសប្បាយរីករាយដល់អ្នកប្រើប្រាស់ជាមួយនឹងភាពច្នៃប្រឌិតដ៏អស្ចារ្យថែមទៀត"។ ការផ្លាស់ប្តូរទៅលើរូបរាងរបស់ស្មាតហ្វូននេះមានដូចជា - ទំហំ សមាសភាព និងផ្នែករឹង - គឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់ឧស្សាហកម្មនេះ។ ចាប់តាំងពីឆ្នាំ 2007 នៅពេលដែលក្រុមហ៊ុន Apple បញ្ចេញនូវ iPhone ដែលមានរូបរាងជាចតុកោណកែងនោះ ស្មាតហ្វូនជាច្រើនក៏ចាប់ផ្តើមមានការវិវត្តន៍ផ្លាស់ប្តូរតាមផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន បានព្យាយាមលប់ចោលនូវការរចនារូបរាងស្មាតហ្វូនតាមបែបប្រពៃណី។ នៅឆ្នាំ 2013 ក្រុមហ៊ុន Samsung បានបញ្ចេញនូវ Galaxy Round ដែលជាស្មាតហ្វូនមួយដែលមានអេក្រង់គែមកោង។ នៅឆ្នាំ 2014 ក្រុមហ៊ុន LG បានធ្វើការផ្លាស់ប្តូរជាមួយភាពកោងនៅលើស្មាតហ្វូន G Flex របស់ខ្លួន។ ទោះបីជារូបរាងថ្មីនេះ បានផ្តល់នូវការក្តាប់ស្រួលក៏ដោយ ក៏ពួកគេនៅតែរក្សាការរចនារូបរាងចតុកោណកែង ដែលមានមូលដ្ឋានធ្វើពីកញ្ចក់ និងលោហធាតុនោះ។ ក្រុមហ៊ុនផលិតទូរស័ព្ទជាច្រើន ត្រូវបានគេរំពឹងថា នឹងធ្វើតាមផងដែរ។ 

យោងតាមព័ត៌មានកន្លងមក បញ្ជាក់ថា ក្រុមហ៊ុនផលិតស្មាតហ្វូន Android ដ៏ធំមួយទៀត គឺក្រុមហ៊ុន LG ទើបតែដាក់ពាក្យសុំប៉ាតង់សម្រាប់ឧបករណ៍ដែលអាចបត់ចូលគ្នាបានផងដែរ ហើយក្រុមហ៊ុន Huawei ក៏ធ្លាប់បានប្រកាស កាលពីឆ្នាំមុននេះដែរថា ខ្លួននឹងបញ្ចេញស្មាតហ្វូនស៊េរីថ្មីដែលបំពាក់នូវបច្ចេកវិទ្យា 5G ក៏ដូចជាស្មាតហ្វូន ដែលមានអេក្រង់ដែលអាចបត់ចូលគ្នាបានផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន