no-alternative title

វីដេអូរបស់ OPPO F11 Pro ត្រូវបានបង្ហាញចេញ ស្របពេលដែលកាលបរិច្ឆេទវត្តមានជាផ្លូវការជិតចាប់ផ្តើមហើយ!

យោងតាមព័ត៌មាននៅថ្ងៃនេះ បានបង្ហាញថា ការកម្មង់ទិញស្មាតហ្វូនស៊េរីថ្មី OPPO F11 Pro អាចនឹងចាប់ផ្តើមឆាប់ៗនេះ នៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែក្រុមហ៊ុននេះ នៅមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទនៃការបង្ហាញខ្លួនរបស់ស្មាតហ្វូននេះនៅឡើយទេ។ ពាក្យចចាមអារ៉ាមជាច្រើន បាននិយាយថា អំពីស្មាតហ្វូនស៊េរីថ្មី OPPO F11 Pro ត្រូវបានគេអះអាងថា ស្មាតហ្វូននេះអាចនឹងបង្ហាញវត្តមាននៅក្នុងសប្តាហ៍ទី 1 នៅក្នុងខែមីនានេះ។ របាយការណ៍ជាច្រើនថ្មីៗនេះ បានទម្លាយនូវរូបភាព Renders និងរូបភាពជាច្រើនរបស់ស្មាតហ្វូនស៊េរីថ្មី F11 Pro ប៉ុន្តែនៅថ្ងៃនេះ ក៏មានការបង្ហាញនូវវីដេអូរបស់ស្មាតហ្វូននេះ ដែលទម្លាយអំពីរូបរាងរបស់ស្មាតហ្វូននេះតែម្តង។

នៅក្នុងវីដេអូបែកធ្លាយរបស់ស្មាតហ្វូនស៊េរីថ្មី F11 Pro នេះគឺមានរយៈពេល 4 វិនាទីដែលបង្ហាញអំពីអេក្រង់ពេញគែមតែម្តង។ គែមផ្នែកខាងក្រោម និងផ្នែកខាងលើរបស់ស្មាតហ្វូននេះនៅមិនទាន់ច្បាស់នៅឡើយទេ ហើយគែមចំហៀងរបស់ស្មាតហ្វូននេះគឺស្តើងជាងមុនថែមទៀត។ ក្រុមហ៊ុន Oppo បានបញ្ជាក់រួចមកហើយថា គែមផ្នែកខាងលើរបស់ស្មាតហ្វូននេះនឹងភ្ជាប់ជាមួយនឹងកាមេរ៉ាផុសឡើង pop-up selfie ដែលមានទំហំ 32MP ។ សម្រាប់កាមេរ៉ាផុសឡើង pop-up selfie នេះមិនមានបង្ហាញនៅលើវីដេអូបែកធ្លាយនេះទេ វាប្រហែលជាលាក់នៅផ្នែកខាងលើរបស់ស្មាតហ្វូននេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

អេក្រង់ផ្នែកខាងក្រោយរបស់ស្មាតហ្វូនស៊េរីថ្មីនេះគឺមានពណ៌ Gradient ដែលបង្ហាញនូវកាមេរ៉ាភ្លោះបញ្ឈរដ៏ស្រស់ស្អាតភ្ជាប់មកជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃថែមទៀត។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះបញ្ជាក់ថា ស្មាតហ្វូននេះនឹងមានកាមេរ៉ាខាងក្រោយដែលមានទំហំ 48MP។ សម្រាប់ស្មាតហ្វូន Thunder Black edition គឺមានបង្ហាញនៅលើវីដេអូនេះ ស្មាតហ្វូននេះក៏ត្រូវគេរំពឹងថានឹងមានពណ៌ Aurora Green version ផងដែរ។ ស្មាតហ្វូនស៊េរីថ្មី OPPO F11 Pro នឹងប្រើប្រាស់នូវបន្ទះឈីប MediaTek។ នៅក្នុងរូបភាព Teasers ថ្មីៗនេះដែលទម្លាយដោយក្រុមហ៊ុនបច្ចេកវិទ្យានេះ បានបញ្ជាក់ថា ស្មាតហ្វូននេះនឹងមានរន្ធដោត USB-C port និងរន្ធស្តាប់កាស 3.5mm audio jack។ ដូចគ្នាទៅនឹងស្មាតហ្វូនជំនាន់មុន OPPO F9 Pro ដែរ ស្មាតហ្វូនស៊េរីថ្មីនេះ ត្រូវបានគេរំពឹងថា នឹងទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន VOOC fast charging technology ផងដែរ។ ស្មាតហ្វូននេះអាចនឹងមានតម្លៃ Rs. 25,000 នៅក្នុងប្រទេសឥណ្ឌា។

ស្មាតហ្វូនស៊េរីថ្មី Oppo F9 Pro ត្រូវបានបង្ហាញខ្លួននៅក្នុងខែសីហា ឆ្នាំ 2018 នេះ ជាមួយនឹងអេក្រង់ទំហំ 6.3-inch IPS LCD waterdrop-style notched display ជាមួយនឹងកញ្ចក់ការពារ Gorilla Glass 6 បន្ទះឈីប MediaTek Helio P6 រ៉េមទំហំ 6 GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ។ ស្មាតហ្វូននេះនឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះទំហំ 16-megapixel + 2-megapixel និងកាមេរ៉ាខាងមុខទំហំ 25-megapixel ហើយវាក៏ទ្រទ្រង់នូវ 20W fast charging ជាមួយនឹងថាមពលថ្មទំហំ 3,500mAhថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន