no-alternative title

Meizu ប្រកាសថា នឹងបង្ហាញវត្តមានស្មាតហ្វូនស៊េរីថ្មី Note 9 នៅថ្ងៃទី 6 ខែមីនាខាងមុខនេះ ស្របពេលដែលនៅ MWC 2019 កំពុងតែក្តៅគគុក!

បន្ទាប់ពីមានព្រឹត្តិការណ៍ MWC 2019 មានពាក្យចចាមអារ៉ាមជាច្រើន អំពីស្មាតហ្វូនស៊េរីថ្មី Meizu Note 9 នៅក្នុងមួយរយៈពេលចុងក្រោយនេះ ស្មាតហ្វូនស៊េរីថ្មីនេះ ក៏ទទួលនូវការអនុម័តពី 3C និង TENAA នៅក្នុងប្រទេសចិនផងដែរ។ នៅថ្ងៃនេះ ក្រុមហ៊ុន  Meizu បានបញ្ជាក់នៅលើគណនី Weibo របស់ខ្លួនថា ស្មាតហ្វូន Meizu Note 9 នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 6 ខែមីនាខាងមុខនេះ។ នៅក្នុងរូបភាព Poster របស់ស្មាតហ្វូនស៊េរីថ្មី Meizu Note 9 នេះ មិនមានទម្លាយព័ត៌មានច្រើនអំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះនោះទេ ប៉ុន្តែមានការបញ្ជាក់អំពីកាលបរិច្ឆេទគឺនៅថ្ងៃទី 6 ខែមីនាខាងមុខនេះ។ 

សម្រាប់ការរចនារូបរាងរបស់ស្មាតហ្វូននេះវិញ ក៏មានការបញ្ជាក់នៅលើ TENAA ផងដែរ។ រូបភាពជាច្រើនរបស់ TENAA បញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានភ្ជាប់ជាមួយនឹង waterdrop ដែលផ្តល់នូវអេក្រង់កាន់តែធំងាយស្រួលសម្រាប់ការទស្សនានៅលើស្មាតហ្វូននេះ។ ស្មាតហ្វូនស៊េរីថ្មី Note 9 នេះ នឹងបង្ហាញខ្លួនជាមួយនឹងអេក្រង់កម្រិតភាពច្បាស់ 6.2 inches FHD+ display ។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 675 SoC និងរ៉េមទំហំ 6GB ។ ស្មាតហ្វូននេះនឹងមានថាមពលថ្ម 4,000mAh ។ ក្រុមហ៊ុន Meizu បញ្ជាក់ថា ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបច្ចេកវិទ្យា 18W mCharge rapid charging technology ដែលធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន Meizu Note 8 ។ ដូច្នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះត្រូវគេរំពឹងថានឹងប្រើប្រាស់នូវមុខងារនេះ នៅលើស្មាតហ្វូន Note 9 របស់ខ្លួនផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

Flyme UI គឺផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 9 Pie OS ។ ស្មាតហ្វូននេះនឹងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 64 GB ។ យ៉ាងណាមិញ ស្មាតហ្វូននេះមិនអាចបន្ថែមនូវម៉េមូរីខាងក្រៅបាននោះទេ។ សម្រាប់ Notch ខាងមុខរបស់ស្មាតហ្វូននេះគឺមានកាមេរ៉ាដែលមានទំហំ 20-megapixel selfie ហើយផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះក៏មានភ្ជាប់ជាមួយនឹងភ្លើង LED ភ្លោះផងដែរ។ ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 48-megapixel main sensor និង 5-megapixel secondary sensor ។ សម្រាប់សេនស័រ Samsung ISOCELL Bright GM1 sensor ដែលប្រើប្រាស់នៅលើស្មាតហ្វូន Redmi Note 7 ក៏នឹងក្លាយជា Primary Lens នៅលើស្មាតហ្វូននេះផងដែរ។

មានពាក្យចចាមអារ៉ាមជាច្រើនអំពីស្មាតហ្វូនស៊េរីថ្មី Meizu Note 9 នេះ ដែលបានអះអាងថា ស្មាតហ្វូននេះ នឹងមានតម្លៃ 999 Yuan (~$149) ហើយវាក៏អាចក្លាយជាគូប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន Redmi Note 7 ផងដែរ។ យ៉ាងណាមិញ វាក៏ដល់ពេលដែលក្រុមហ៊ុន Redmi នឹងប្រកាសបង្ហាញស្មាតហ្វូន Redmi Note 7 Pro ដែលនឹងបំពាក់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ បន្ទះឈីប Snapdragon 675 កាមេរ៉ា 48-megapixel Sony IMX586 primary sensor រ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន