no-alternative title

ពិធីសម្ពោធមជ្ឈមណ្ឌលតាំងបង្ហាញផលិតផលកុំព្យូទ័រ LENOVO ថ្មីនៅក្នុងក្រុមហ៊ុន ភី.ធី.ស៊ី កុំព្យូទ័រ សាខាមហាវិថីព្រះមុនីវង្ស

នាព្រឹកថ្ងៃទី 22 ខែកម្ភៈ ឆ្នាំ 2019 ក្រុមហ៊ុន Lenovo បានបើកសម្ពោធ Showroom ថ្មីរបស់ខ្លួនក្នុងក្រុមហ៊ុន ភី.ធី.ស៊ី កុំព្យូទ័រ សាខាព្រះមុន្នីវង្ស អគារលេខ 250-252 ផ្លូវព្រះមុន្នីវង្ស, ក្រោមអធិបតីភាព លោក ស៊ីវ៉ារិត នថាវុតធីសាវ៉ាត (Mr. Siwarit Nontawutisawad) ប្រធានផ្នែកលក់ប្រចាំឥណ្ឌូចិនពីក្រុមហ៊ុន Lenovo អន្តរជាតិ និងលោកឧកញ៉ា អ៊ឹង សែ អគ្គនាយកក្រុមហ៊ុន ភី.ធី.ស៊ី កុំព្យូទ័រ ខូអិលធីឌី រួមទាំងគណៈគ្រប់គ្រង នៃក្រុមហ៊ុនទាំងពីរផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោកឧកញ៉ា អ៊ឹង  សែ អគ្គនាយកក្រុមហ៊ុន ភី.ធី.ស៊ី កុំព្យូទ័រ បានលើកឡើងថាក្រុមហ៊ុន ភី ធី ស៊ី កុំព្យូទ័រ ខូអិលធីឌី គឺជាក្រុមហ៊ុនទទួលបានសិទ្ធិចែកចាយផ្តាច់មុខលើផលិតផលម៉ាក Lenovo គ្រប់ម៉ូឌែលទាំងអស់ និងផ្តល់សេវាកម្មជួសជុល ក្នុងព្រះរាជាណាចក្រកម្ពុជា។ ហើយក្រុមហ៊ុន ភី ធី ស៊ី ក៏ជាក្រុមហ៊ុនធំជាងគេបំផុត ក្នុងការផ្គត់ផ្គង់សម្ភារៈបច្ចេកវិទ្យាព័ត៌មានវិទ្យា និងសេវាកម្ម បច្ចេកវិទ្យាព័ត៌មានវិទ្យាចាប់តាំងពីឆ្នាំ 1996 មកម្លេះ គិតមកដល់ឆ្នាំ 2019 នេះ។ 

លោក ស៊ីវ៉ារិត នថាវុតធីសាវ៉ាត (Mr. Siwarit Nontawutisawad) ប្រធានផ្នែកលក់ប្រចាំឥណ្ឌូចិន Lenovo បានលើកឡើងថា នៅក្នុងឱកាសថ្ងៃនេះ ក្នុងនាមលោកជាប្រធានផ្នែកលក់ប្រចាំឥណ្ឌូចិនក្រុមហ៊ុន  LENOVO ពិតជាមានសេចក្តីសោមនស្សរីករាយជាអនេកប្បការ ហើយលោកសង្ឃឹមយ៉ាងមុតមាំថា យើងនៅតែបន្តនិរន្តភាព ក្នុងកិច្ចសហប្រត្តិបត្តិការអាជីកម្មជាមួយ ក្រុមហ៊ុន ភី.ធី.ស៊ី កុំព្យូទ័រ ខូអិលធីឌី ឲ្យកាន់តែរលូននិងល្អប្រសើរ ដើម្បីពង្រីកវិសាលភាពពាណិជ្ជកម្ម និងបំពេញតំរូវការ របស់អតិថិជនគ្រប់មជ្ឈដ្ឋាន។ 

អតិថិជនទាំងអស់ អាចទំនាក់ទំនងមក ក្រុមហ៊ុន ភី ធី ស៊ី  កុំព្យូទ័រ ខូអិលធីឌី មាន 5 សាខា គឺសាខាទី 1 ការិយាល័យកណ្តាល អគារលេខ 66 ផ្លូវលេខ 63 កែងផ្លូវលេខ 154 (ក្បែរផ្សារសូរិយា), សាខាទី 2 អគារលេខ 250-252 មហាវិថីព្រះមុនីវង្ស, សាខាទី3 ផ្ទះលេខ 81-83 ខាងជើងផ្សារធំថ្មី, សាខាទី 4 ខេត្តបាត់ដំបង ផ្លូវលេខ 2 ម្តុំសាលា 2 ធ្នូ, និងសាខាទី 5  ខេត្តសៀមរាប អគារ 555 ផ្លូវទេពវង្ស។  ក្នុងនោះដែរអតិថិជនក៏អាចរកទិញផលិតផលតាមរយៈគេហទំព័រ WWW.ptc-computer.com.kh ឬតាមរយៈទូរស័ព្ទលេខៈ 023 2222 12/ 023 2222 13 ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន