no-alternative title

ការធ្វើតេស្ត៍របស់ DxOMark បង្ហាញថា កាមេរ៉ារបស់ Samsung Galaxy S10+ ពិតជាមានសមត្ថភាពខ្លាំង ទទួលបាន109

ប្រព័ន្ធកាមេរ៉ា 3  គ្រាប់របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ដែលប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S10 និង Galaxy S10+ ត្រូវបានគេដឹងថា គឺជាមុខងារដ៏ពិសេសមួយ ដែលបានធ្វើអោយស្មាតហ្វូននេះ នឹងមានភាពងាយស្រួលក្នុងការលក់។ នៅពេលនេះ កាមេរ៉ានេះ ក៏បង្ហាញនៅលើ DxOMark ផងដែរ។ តាមការធ្វើតេស្ត៍របស់ស្ថាប័នមួយនេះ បង្ហាញថា ពិន្ទុរបស់កាមេរ៉ានេះគឺមាន 109 ពិន្ទុ ដែលដូចគ្នាទៅនឹងស្មាតហ្វូន Mate 20 Pro និង  P20 Pro របស់ក្រុមហ៊ុន Huawei ផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

អ្វីដែលគួរអោយចាប់អារម្មណ៍នោះ ជាមួយនឹងសមត្ថភាពកាមេរ៉ារបស់ S10+ នោះ គឺពិន្ទុនៃរូបភាព និងវីដេអូរបស់ស្មាតហ្វូន Galaxy S10+ នេះ គឺមានចំនួន  114 និង 98 ដែលដូចគ្នាទៅនឹងពិន្ទុរបស់កាមេរ៉ារបស់ស្មាតហ្វូន Mate 20 Proនិង P20 Pro អញ្ចឹងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ស្មាតហ្វូន  Galaxy S10+ ត្រូវបានស្ថាប័ននេះ បបញ្ជាក់ថា គឺមានលក្ខណៈប្រសើរជាងក្នុងការថតរូបភាព Selfie ។ តាមការបញ្ជាក់នៅក្នុងការដាក់ចំណាត់ថ្នាក់របស់ DxOMark នោះ គឺបង្ហាញថា ស្មាតហ្វូនស៊េរីថ្មី Galaxy S10+ គឺនាំមុខទៅលើលើស្មាតហ្វូន Note9 ប៉ុន្តែវាតាមពីក្រោយស្មាតហ្វូន Pixel 3។

បើនិយាយអំពីគុណភាពនៃកាមេរ៉ារបស់ស្មាតហ្វូន Galaxy S10+ នោះ ស្មាតហ្វូននេះ គឺមានកម្រិត wide dynamic range, Exposure ល្អជាងមុន ការប្រើប្រាស់ពណ៌យ៉ាងត្រឹមត្រូវច្បាស់ និងការបញ្ចូលនូវ Bokeh Simulation ថែមទៀត។ សម្រាប់សមត្ថភាពនៃការថតវីដេអូនេះ គឺល្អក្នុងការប្រើប្រាស់ដោយសារតែវាភ្ជាប់ជាមួយនឹងមុខងារនៃការរក្សាលំនឹងនៃរូបភាពបានល្អបំផុត។ សូមជំរាបថានេះ គ្រាន់តែជាការធ្វើតេស្ត៍ប៉ុណ្ណោះ គ្មានអ្វីដែលល្អឥតខ្ចោះនោះទេដូចនេះ  អ្នកធ្វើតេស្តនៅលើ DxOMark ក៏និយាយអំពីការបាត់បង់នៃភាពលម្អិត និងកម្រិតនៃភាពច្បាស់របស់រូបភាពផងដែរ។ ប៉ុន្តែនៅចុងបញ្ចប់នៃការបកស្រាយនេះ គឺបាននិយាយថា ស្មាតហ្វូន Galaxy S10 និង Galaxy S10+ នៅតែជាស្មាតហ្វូន ដែលនឹងមានការពេញនិយមនៅក្នុងឆ្នាំ 2019 នៅពេលដែលនិយាយអំពីប្រព័ន្ធកាមេរ៉ានោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន