no-alternative title

ផ្នែកទូរស័ព្ទរបស់ LG ត្រូវបានគេព្យាករណ៍ថា នឹងពង្រីកទីផ្សាររបស់ខ្លួនឡើងវិញ នៅពេលដែលមានវត្តមាន LG G8 និង LG V50

វត្តមាននៅក្នុងទីផ្សារស្មាតហ្វូនទូទាំងពិភពលោក នឹងក្លាយជាអាទិភាពខ្ពស់ជាងអ្វីទាំងអស់ នៅក្នុងឆ្នាំ 2019 សម្រាប់ក្រុមហ៊ុនអេឡិចត្រូនិកយក្ស LG Electronics ដែលរួមមានទាំងការផ្តោតទៅលើផលិតផលជាច្រើនទៀត ដែលគួរអោយចាប់អារម្មណ៍ ដូចជាស្មាតហ្វូនដែលអាចបត់បាន និងស្មាតហ្វូនដែលមានអេក្រង់រមូរបត់បាននោះ នេះបើយោងតាមលោក Kwon Bong- suk ដែលជាអ្នកដឹកនាំផ្នែកឧបករណ៍ចល័ត និងផ្នែកឧបករណ៍ប្រើប្រាស់នៅផ្ទះ ដែលស្ថិតនៅក្រោមក្រុមហ៊ុនបច្ចេកវិទ្យានេះចាប់ពីឆ្នាំនេះទៅ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះគឺលោក Kwon បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី 15 ខែកុម្ភៈថា "(ដូចជាគូប្រជែងរបស់ខ្លួន) ក្រុមហ៊ុន LG មានបច្ចេកវិទ្យាឈានមុខគេទាំងអស់ដូចជា ស្មាតហ្វូនដែលអាចបត់ចូលគ្នាបាន និងស្មាតហ្វូនដែលមានអេក្រង់ភ្លោះសម្រាប់ត្រៀមប្រកួតប្រជែងនៅលើទីផ្សារ។ ក្រុមហ៊ុននេះគឺមិនដើរថយក្រោយនោះទេក្នុងការប្រណាំងប្រជែងសម្រាប់បច្ចេកវិទ្យាស្មាតហ្វូនថ្មីនោះ។” នាយកប្រតិបត្តិរូបនេះ បាននិយាយថា "ទោះជាយ៉ាងណាក៏ដោយ ការបង្កើនចំណែកទីផ្សាររបស់ខ្លួននៅក្នុងទីផ្សារដែលមានស្រាប់គឺជាអាទិភាពដំបូងរបស់យើង" ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ទោះបីជាក្រុមហ៊ុននេះ គ្រោងនឹងបង្ហាញស្មាតហ្វូនអេក្រង់ពីររបស់ខ្លួនក៏ដោយ ក៏វានឹងឆ្លើយតបទៅនឹងស្មាតហ្វូនដែលអាចបត់បញ្ចូលបាននាពេលឆាប់ៗនេះរបស់ក្រុមហ៊ុន Samsung ក្នុងព្រឹត្តិការណ៍ពិព័រណ៍ Mobile World Congress នៅខែនេះនៅទីក្រុងបាសេឡូណា ហើយវានឹងចំណាយធនធានបន្ថែមទៀតក្នុងការលក់ស្មាតហ្វូនរបស់ខ្លួននាពេលខាងមុខគឺស្មាតហ្វូន G8 ThinkQ និង V50 ThinQ 5G ។ កិច្ចប្រជុំសារព័ត៌មានមួយនៅក្នុងទីក្រុងសេអ៊ូលត្រូវប្រារព្ធធ្វើឡើងប៉ុន្មានថ្ងៃមុនព្រឹត្តិការណ៍ Unpacked របស់ក្រុមហ៊ុន Samsung នៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ កាលពីថ្ងៃទី 20 ខែកុម្ភៈនេះ ក្រុមហ៊ុន Samsung គ្រោនឹងបង្ហាញស្មាតហ្វូន Galaxy S10 របស់ខ្លួន និងស្មាតហ្វូនដែលអាចបត់ចូលគ្នាបានផងដែរ។

សម្រាប់គម្រោងព្រឹត្តិការណ៍ដែលនឹងចាប់ផ្តើមនាពេលខាងមុខរបស់ក្រុមហ៊ុនអេឡិចត្រូនិក Samsung នោះ ក្រុមហ៊ុន LG នឹងដណ្តើមខ្សែក្រវាត់ពីក្រុមហ៊ុននេះតាមរយៈវត្តមានរបស់ស្មាតហ្វូន G8 និង V50 ក្នុងអំឡុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្មអេឡិចត្រូនិកនៅក្នុងប្រទេសអេស្ប៉ាញ ដែលនឹងប្រព្រឹត្តទៅរយៈពេល 4 ថ្ងៃចាប់ពីថ្ងៃទី 25 ខែកុម្ភៈនៅទីក្រុងបាសេឡូណា។ ស្មាតហ្វូន G8 ដំណើរការលើបណ្តាញ 4G LTE ដែលមានស្រាប់ ខណៈពេលដែលស្មាតហ្វូន V50 នឹងក្លាយជាស្មាតហ្វូន 5G ដំបូងនៅពេលដែលបើកដំណើរការនេះ។ លោក Kwon ពន្យល់ថាចាប់តាំងពីបណ្តាញ 5G កំពុងស្ថិតក្នុងដំណាក់កាលដំបូងនោះ ក្រុមហ៊ុននេះនឹងសាកល្បងនៅលើស្មាតហ្វូន V50 មុនពេលដែលក្រុមហ៊ុននេះបោះជំហានកាន់តែធំនៅទីនោះ។ ចំពោះស្មាតហ្វូន 5G ដែលនឹងបង្ហាញខ្លួននៅពេលខាងមុខនេះ តម្លៃគឺជាកត្តាសំខាន់បំផុត នេះបើយោងតាមការបញ្ជាក់របស់នាយកប្រតិបត្តិនេះ។

 

លោក Kwon បានថ្លែងថា ទាំងក្រុមហ៊ុនផលិតស្មាតហ្វូន និងប្រតិបត្តិករបណ្តាញទូរសព្ទ័ចល័តកំពុងតែសម្លឹងមើលថាតើស្មាតហ្វូនមួយណាដែលមានតម្លៃ 1000 ដុល្លារអាមេរិកនោះ។ លោកបន្ថែមថា ក្រុមហ៊ុននឹងសម្រេចចិត្តថានឹងបញ្ចេញស្មាតហ្វូន 5G ថ្នាក់កណ្តាលរបស់ខ្លួនដែលមានតម្លៃនៅក្រោម $ 1,000 សហរដ្ឋ អាមេរិកនៅក្នុងឆមាសទី 2 នៃឆ្នាំនេះ។ លោកក៏ប្រកាសផងដែរថា ក្រុមហ៊ុននឹងមិនប្រកាន់ខ្ជាប់នូវកាលវិភាគប្រចាំឆ្នាំធម្មតារបស់ខ្លួនសម្រាប់ស្មាតហ្វូន G Series នៅក្នុងឆមាសទី ១ និងស៊េរី V-Series នៅក្នុងឆមាសទី ២។ ចាប់ពីឆ្នាំនេះ ការចេញលក់ស្មាតហ្វូន V នឹងស្របគ្នាជាមួយនឹងស្មាតហ្វូន G នៅក្នុងឆមាសទី ១ ហើយសម្រាប់ជំនាន់នៃការ Upgrade របស់ស្មាតហ្វូនទាំងពីរនេះនឹងត្រូវបញ្ចេញនៅក្នុងឆមាសទី 2។

ប្រធានផ្នែកទូរស័ព្ទចល័តរបស់ក្រុមហ៊ុន LG បាននិយាយថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងតម្រូវការអតិថិជន ដែលមានសក្ដានុពលទៅលើបណ្តាញ 5G នោះ។ អស់រយៈពេលជាច្រើនឆ្នាំក្រុមហ៊ុន LG ត្រវគេដឹងថាស្ថិតនៅក្នុងស្ថានភាពដ៏លំបាក។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកូរ៉េខាងត្បូងនេះធ្លាប់ជាក្រុមហ៊ុនផលិតទូរស័ព្ទធំបំផុតលំដាប់ទី 3 នៅលើពិភពលោក ខណៈពេលបច្ចុប្បន្ននេះមិនអាចប្រកួតប្រជែងជាមួយក្រុមហ៊ុនចិនជាច្រើនជាពិសេសនៅក្នុងផ្នែកស្មាតហ្វូនដែលមានតម្លៃសមរម្យនោះ ខណៈដែលស្មាតហ្វូនចល័តលំដាប់ខ្ពស់នៅតែជាមូលដ្ឋានរឹងមាំសម្រាប់គូប្រជែងយូរអង្វែងរបស់ក្រុមហ៊ុននេះគឺក្រុមហ៊ុន Samsung Electronics និង Apple។

 

ប្រាក់ចំណេញធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺបានបង្ហាញពីអាជីវកម្មទូរស័ព្ទស្មាតហ្វូនរបស់ក្រុមហ៊ុននេះ នៅក្នុងរយៈពេលវែង។ អាជីវកម្មទូរស័ព្ទចល័តមានការខាតបង់ទឹកប្រាក់ចំនួន 322,3 ពាន់លានវ៉ុន (286,2 លានដុល្លារអាមេរិក) នៅក្នុងរយៈពេលបីខែចុងក្រោយកាលពីឆ្នាំមុននេះ ហើយវាក៏មានការខាតបង់ប្រចាំត្រីមាស 15 លើកជាប់ៗគ្នាផងដែរ។ លោក Kwon ដែលដឹកនាំផ្នែកផលិតគ្រឿងប្រើប្រាស់ក្នុងផ្ទះរបស់ក្រុមហ៊ុន LG តាំងពីឆ្នាំ 2015 ត្រូវបានគេយកទៅដឹកនាំក្រុមហ៊ុនអាជីវកម្មចល័ត ដែលមានបញ្ហានៅចុងឆ្នាំមុននេះ។ គាត់ត្រូវបានគេជឿថា នឹងពង្រីកជំហររបស់ក្រុមហ៊ុននៅក្នុងទីផ្សារទូរទស្សន៍ OLED ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន