no-alternative title

លោក Lei Jun នាយកប្រតិបត្តិ Xiaomi បានទម្លាយចេញនូវអេក្រង់ និងផ្នែកខាងមុខរបស់ស្មាតហ្វូនស៊េរីថ្មី Mi 9

នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានព័ត៌មានលម្អិតជាច្រើនអំពីស្មាតហ្វូនស៊េរីថ្មី Xiaomi Mi 9 ចេញពីប្រភពផ្លូវការជាច្រើន ដែលមានការបង្ហាញថា ស្មាតហ្វូនស៊េរីថ្មី នឹងបង្ហាញខ្លួននៅថ្ងៃទី 20 ខែកុម្ភៈខាងមុខនេះ។ នៅថ្ងៃនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Xiaomi គឺលោក Lei Jun បានបង្ហាញនូវភាពភ្ញាក់ផ្អើលជាមួយនឹងការចែករំលែកនូវព័ត៌មានលម្អិត និងរូបភាព Renders របស់អេក្រង់នៃស្មាតហ្វូន Mi 9 និងការរចនាផ្នែកខាងមុខរបស់ស្មាតហ្វូននេះនៅលើ Weibo ផងដែរ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

រូបភាព Render របស់ស្មាតហ្វូននេះ ផ្តោតទៅលើចំណុចពិសេសចំនួន 8 របស់អេក្រង់នេះ។ ការផ្លាស់ប្តូរដ៏ធំបំផុត គឺពាក់ព័ន្ធទៅនឹងការរចនារូបរាង បើធៀបជាមួយនឹងស្មាតហ្វូន Mi 8 ដែលមានអេក្រង់ waterdrop notch។ ស្មាតហ្វូននេះមានតួខ្លួនស្តើងជាងមុនដល់ទៅ 40% បើធៀបជាមួយនឹងស្មាតហ្វូនជំនាន់មុននេះ។ ស្មាតហ្វូន Mi 9 នេះ មាចនឹងមានអេក្រង់ទំហំ 90.7% បើធៀបជាមួយនឹងតួខ្លួនរបស់វា។ អេក្រង់របស់ស្មាតហ្វូននេះ មានកម្រិតភាពច្បាស់ 1080p FHD+ AMOLED ្ឌDisplay ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Samsung។ ក្រុមហ៊ុន Xiaomi បាននិយាយថា ខ្លួនពង្រឹងពណ៌កាន់តែច្បាស់ 103.8% NTSC super wide color gamut និងកម្រិតពន្លឺដល់ទៅ 600 nits ថែមទៀត។ ស្មាតហ្វូននេះ ក៏មានការពង្រឹងទៅលើមុខងារនៃការថតរូបភាពដូចជា Night Mode និង Game Mode ផងដែរ។

ក្រុមហ៊ុន Xiaomi បានបន្តថា ស្មាតហ្វូន Mi 9 នេះ នឹងមានអេក្រង់ទីពីរ  “sun-screen” ដែលនៅតែបង្ហាញនូវពណ៌ និងភាពច្បាស់របស់វាល្អនៅក្រោមពន្លឺរបស់ព្រះអាទិត្យ ដោយនឹងប្រើប្រាស់នូវប្រព័ន្ធសេនស័រ  ultrasonic proximity sensor ជំនាន់ទី 3 នៅក្រោមអេក្រង់ផងដែរ។ ស្មាតហ្វូន Mi 9 នេះ ប្រើប្រាស់នូវកញ្ចក់ការពារ Corning Gorilla Glass 6 សម្រាប់ការពារ និងការពារភ្នែកហើយវាក៏ទទួលវិញ្ញាបនបត្រពីវិទ្យាសា្ថនរបស់អាល្លឺម៉ង់ផ្នែកវិស្វកម្មអេឡិចត្រូនិច (German Institute of Electrical Engineers) ផងដែរ។ អ្វីដែលពិសេស អេក្រង់នេះ នឹងប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់អុបទិកជំនាន់ទី 5 ដែលមានល្បឿនលឿនជាងជំនាន់មុនដល់ទៅ 25% ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន