no-alternative title

Samsung បានបញ្ជាក់ថា Galaxy M30 នឹងបង្ហាញខ្លួននៅប្រទេសឥណ្ឌានៅថ្ងៃទី 27 ខែកុម្ភៈខាងមុខនេះ

បន្ទាប់ពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy M10 និង Galaxy M20 ស្ថិតនៅក្នុងត្រកូល Galaxy M ស៊េរីថ្មីរួចហើយនោះ ឥឡូវនេះ ក្រុមហ៊ុន Samsung ត្រូវបានគេកំណត់ថា នឹងបញ្ចេញនូវស្មាតហ្វូនទី 3 របស់ខ្លួននៅក្នុងស៊េរីត្រកូល Galaxy M នេះ នោះគឺ Samsung Galaxy M30។ ស្របពេលដែលមានរបាយការណ៍ជាច្រើនអំពីស្មាតហ្វូននេះ ក៏មានការទម្លាយនូវព័ត៌មានទាក់ទងនឹងស្មាតហ្វូននេះ ជាច្រើនផងដែរ ប៉ុន្តែកាលបរិច្ឆេទនៃការបង្ហាញវត្តមានរបស់ស្មាតហ្វូននេះ មិនត្រូវគេដឹងនៅឡើយទេរហូតមកដល់ឥឡូវនេះ។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស ដែលមានមូលដ្ឋាននៅក្នុងប្រទេសកូរ៉េខាងត្បូង ឥឡូវនេះ បានបញ្ជាក់ពីកាលបរិច្ឆេទនៃការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy M30 នៅក្នុងប្រទេសឥណ្ឌាតាមរយៈសារបង្ហោះមួយនៅលើគណនី Twitter ផ្លូវការរបស់ខ្លួន។ ក្រុមហ៊ុននេះ បានបង្ហាញថា ស្មាតហ្វូននេះ នឹងបង្ហាញវត្តមាននៅថ្ងៃទី 27 ខែកុម្ភៈខាងមុខនេះ វេលាម៉ោង 6 PM IST។ លើសពីនេះទៅទៀត ក្រុមហ៊ុនបច្ចេកវិទ្យានេះ បានលើកឡើងថា ស្មាតហ្វូននេះ នឹងអាចរកទិញបានតែនៅលើទីផ្សារអនឡាញក្រុមហ៊ុន Amazon របស់ប្រទេសឥណ្ឌា តែប៉ុណ្ណោះសម្រាប់ការដាក់លក់ដំបូងនេះ។ ស្របពេលដែលកាលបរិច្ឆេទនៃការដាក់លក់នៅមិនទាន់ដឹងនៅឡើយទេនោះ ត្រូវបានគេរំពឹងថា នឹងដាក់លក់នៅសប្តាហ៍ទី 1 ក្នុងខែមីនាខាងមុខនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ការបង្ហោះសារពីក្រុមហ៊ុន Samsung នៅក្នុងប្រទេសឥណ្ឌា បានទាក់ទងទៅនឹងស្មាតហ្វូនស៊េរីថ្មី Galaxy M30 លើកឡើងអំពី "ថាមពល 3X" ដែលទំនងជាសំដៅទៅលើការពិតដែលថា ស្មាតហ្វូននេះ នឹងភ្ជាប់មកជាមួយនឹងកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់។ ស្មាតហ្វូនថ្មីនេះក៏ទទួលវិញ្ញាបនបត្រពីFCC រួចហើយផងដែរ។ ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy M30 ត្រូវបានគេរំពឹងថា នឹងមានអេក្រង់ទំហំ 6.38 អ៊ីង ប្រភេទ Super AMOLED Infinity-V ជាមួយនឹងការគាំទ្រទ្រង់កម្រិតភាពច្បាស់ Full HD+ (2220x1080 ភិចសែល)។ ស្មាតហ្វូននេះមានស៊ុមព័ទ្ធអេក្រង់ស្តើងមែនទែន ហើយវាបំពាក់កាមេរ៉ាមុខរាងអក្សរ V ស្ថិតនៅផ្នែកខាងលើនៃអេក្រង់របស់ស្មាតហ្វូននេះ។ ដូចគ្នាទៅនឹងស្មាតហ្វូន Galaxy M20 ដែរ ស្មាតហ្វូនេះនឹងបំពាក់ដោយបន្ទះឈីប Exynos 7904 របស់ក្រុមហ៊ុននេះ។ 

នៅក្នុងប្រទេសឥណ្ឌា ស្មាតហ្វូននេះនឹងមានរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB ។ ស្មាតហ្វូននេះ អាចជម្រើសមួយទៀត ដែលមានរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ផងដែរ។ បើនិយាយអំពីប្រព័ន្ធកាមេរ៉ាវិញនោះ ស្មាតហ្វូននេះភ្ជាប់មកជាមួយកាមេរ៉ាខាងមុខទំហំ 16 មេហ្គាភិចសែលរួមជាមួយបច្ចេកវិទ្យាស្កេនមុខដោះសោរផងដែរ។  នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ មានភ្ជាប់ជាមួយនឹងកាមេរ៉ា 13MP និង 5MP ចំនួន 2 គ្រាប់ទៀតរួមជាមួយភ្លើង LED flash ថែមទៀតផង។ ស្មាតហ្វូននេះ នឹងមានភ្ជាប់ជាមួយ Dual SIM, 4G VoLTE dual-band Wi-Fi a/b/g/n/ac, Wi-Fi Direct, Bluetooth, USB Type-C port និងរន្ធដោតកាសស្តាប់ 3.5mm headphone jack ថែមទៀត។ ស្មាតហ្វូននេះ នឹងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 9 Pie និងថាមពលថ្មទំហំ 5000 mAh៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន