no-alternative title

Samsung Galaxy A50 ដែលគេគ្រោងនឹងបង្ហាញខ្លួននៅឆមាសទី 2 នោះ ត្រូវបានគេទម្លាយចេញនូវរូបភាពពិតហើយស

កាលពីម្សិលមិញនេះ មានរបាយការណ៍ថ្មីមួយ បានអះអាងថា ក្រោយពេលដែល ក្រុមហ៊ុន Samsung បង្ហាញស្មាតហ្វូនស៊េរីថ្មី Galaxy A10, Galaxy 20 និង Galaxy A30 នៅត្រីមាសទី 1 ក្នុងឆ្នាំ 2019 នេះហើយ ក្រុមហ៊ុននេះ នឹងបង្ហាញចេញនូវស្មាតហ្វូន Galaxy A50 នៅត្រីមាសទី 2 ឆ្នាំនេះផងដែរ។ គួរបញ្ជាក់ថា កាលសប្តាហ៍មុននេះ ស្មាតហ្វូន Galaxy A50 ត្រូវបានគេបង្ហាញនូវលក្ខណៈពិសេសទាំងអស់ផងដែរ។ នៅក្នុងនោះ ក៏មានការចែករំលែកអំពីរូបភាព Renders របស់ស្មាតហ្វូន Galaxy A50 ដោយបង្ហាញពីការរចនារូបរាងពិតៗថែមទៀតផង។

គួរបញ្ជាក់ថា នៅក្នុងរូបភាពច្បាស់មួយនេះ គឺបានបង្ហាញថា ស្មាតហ្វូន Galaxy A50 នឹងមានអេក្រង់ប្រភេទ Infinity-U ទំហំ 6.4 អ៊ីញ។ ដោយសារតែស្មាតហ្វូននេះ នឹងបំពាក់ជាមួយប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់នោះ ស្មាតហ្វូននេះ នឹងបំពាក់នូវអេក្រង់ OLED panel។ សម្រាប់ Notch ស្ថិតនៅផ្នែកខាងមុខរបស់ស្មាតហ្វូននេះនឹងភ្ជាប់កាមេរ៉ា Selfie ទំហំ 25 មេហ្គាភិចសែល។ ស្មាតហ្វូន Galaxy A50 មានវិមាត្រ 158.5 x 74.5 មីលីម៉ែត្រ។ សូមជំរាបថា យោងរបាយការណ៍មុននេះ បានបង្ហាញថា ស្មាតហ្វូននេះ នឹងភ្ជាប់ជាមួយនឹងកាមេរ៉ាបញ្ឈរចំនួន 3 គ្រាប់ដែលមានទំហំ 25MP+5MP+8MP។ នៅក្រោមកាមេរ៉ា 3 គ្រាប់នេះគឺមានភ្លើង LED flash មួយគ្រាប់។ រីឯគែមខាងក្រោមរបស់ស្មាតហ្វូននេះ គឺមានរន្ធដោត 3.5mm audio jack, រន្ធ USB-C និង Speaker បំពងសំលេងខាងក្រៅផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

អេក្រង់ប្រភេទ AMOLED ទំហំ 6.4 អ៊ីញរបស់ស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា នឹងមានគុណភាពបង្ហាញកម្រិត Full HD + 1080x2340 ភិចសែល ជាមួយនឹងសមាមាត្រអេក្រង់ aspect ratio 19:5: 9។ ស្មាតហ្វូននេះ អាចជាស្មាតហ្វូនដំបូងបំផុតដែលប្រើប្រាស់បន្ទះឈីប Exynos 9610 របស់ក្រុមហ៊ុន Samsung។ ស្មាតហ្វូនស៊េរីថ្មីនេះ ប្រហែលជាមានពីរម៉ូដែលគឺទំហំ 4GB+64GB និង 6GB+128GB។ ស្មាតហ្វូននេះ ក៏មានរន្ធដោតម៉េមូរីបន្ថែម microSD Card ផងដែរ។ ស្មាតហ្វូននេះ បំពាក់ថាមពលថ្មទំហំ 4000mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យា 15W fast charge ថែមទៀតផង។ Galaxy A50 ត្រូវបានគេរំពឹងថានឹងភ្ជាប់ជាមួយប្រព័ន្ធប្រតិបត្តិការ Android 9 Pie OS ហើយនៅពេលដែលវាចេញលក់នៅលើទីផ្សារគឺមានពណ៌ខៀវ ពណ៌ស និងពណ៌ខ្មៅ។ នៅពេលនេះ Samsung កំពុងធ្វើការនៅលើស្មាតហ្វូនថ្នាក់ខ្ពស់នៃត្រកូល Galaxy A ដូចជា Galaxy A70 និង Galaxy A90 ផងដែរ។ ស្មាតហ្វូនស៊េរីថ្មីទាំងនេះ នឹងបង្ហាញខ្លួននៅចុងឆ្នាំនេះហើយ ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន