no-alternative title

លោក គីម ជុងអ៊ុន នឹងទស្សនៈកិច្ចតំបន់ឧស្សាហកម្មនៅក្នុងប្រទេសវៀតណាម តែមិនច្បាស់ថា លោកនឹងទស្សនៈកិច្ចរោងចក្រ Samsung នោះទេ

យោងទៅតាមប្រភពដែលជិតស្និទ្ធមួយ ដែលធ្លាប់បាននេះនិយាយថា ឱកាសដែលមេដឹកនាំរបស់ប្រទេសកូរ៉េខាងជើង លោកគីម ជុងអ៊ុន នឹងមកធ្វើទស្សនកិច្ចនៅរោងចក្រផលិតស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសវៀតណានោះ ហាក់បីដូចជាមិនអាចទៅរួចឡើយ។ អ្នកឃ្លាំមើលឧស្សាហកម្មម្នាក់ បាននិយាយថា " ប្រទេសកូរ៉េខាងជើង មិនត្រូវការការអនុញ្ញាតពីប្រទេសខាងត្បូងនោះទេ ហើយក៏គ្មានអ្វីត្រូវគេពិភាក្សានៅក្នុងរឿងនេះដែរ"។ បុគ្គលិករបស់ក្រុមហ៊ុន Samsung ម្នាក់ បានបញ្ជាក់ជាមួយ The Investor កាលពីថ្ងៃទី 18 ខែកុម្ភៈកន្លងទៅនេះថា ក្រុមហ៊ុន មិនបានទទួលសំណើរណាមួយពីប្រទេសកូរ៉េខាងជើង ឬប្រទេសវៀតណាមដែរដូចគ្នា។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលនៃទីក្រុងសេអ៊ូលនៅតែជាមេធំទៅលើរឿងនេះ។

សម្រាប់ការរំពឹងទុកអំពីដំណើរទស្សនកិច្ចទៅកាន់តំបន់បរបស់ក្រុមហ៊ុន Samsung នេះ គឺបានកើតឡើងបន្ទាប់ពីមន្រ្តីជាន់ខ្ពស់របស់ប្រទេសកូរ៉េខាងជើង ដោយកាលពីសប្តាហ៍មុននេះ ត្រូវបានគេរាយការណ៍ថា នឹងទៅកាន់ទីក្រុង Bac Ninh នៅក្នុងប្រទេសវៀតណាម ដែលមានរោងចក្រផលិតស្មាតហ្វូននេះ មានទីតាំងស្ថិតនៅទីនេះ។ ក្រុមហ៊ុន Samsung បានផលិតស្មាតហ្វូនចំនួន 200 លានគ្រឿង ស្ទើរតែពាក់កណ្តាលនៃបរិមាណផលិតស្មាតហ្វូនទូទាំងពិភពលោក របស់ខ្លួននៅរោងចក្រក្នុងទីក្រុង Bac Ninh នេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានកន្លងមកបាននិយាយថា លោក គីម អាចនឹងត្រួតពិនិត្យទៅលើតំបន់ឧស្សាហកម្មនៅទីក្រុង  Bac Ninh ទាំងមូលប៉ុន្តែប្រហែលជាមិនមកធ្វើទស្សនកិច្ចទៅកាន់រោងចក្រតែមួយ ដែលប្រតិបត្តិដោយក្រុមហ៊ុន Samsung នោះទេ។ សារព័ត៌មាន Reuters បានព្យាករណ៍ថា លោក Kim នឹងធ្វើទស្សនកិច្ចនៅទីក្រុង Bac Ninh និងទីក្រុងកំពង់ផែឧស្សាហកម្ម Hai Phong ដែលក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកូរ៉េខាងត្បូងនេះ រួមមានក្រុមហ៊ុន LG Electronics កំពុងតែដំណើរការរោងចក្រផលិតនៅទីនេះផងដែរ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុន LG បាននិយាយថា ខ្លួនមិនទទួលបានការជូនដំណឹងពីដំណើរទស្សនកិច្ចរបស់មន្រ្តីថ្នាក់ជាន់ខ្ពស់របស់ប្រទេសកូរ៉េខាងជើងនោះទេ។ មេដឹកនាំនេះ ដែលកំពុងខិតខំប្រឹងប្រែងបង្កើនទំនាក់ទំនងជាមួយសហគមន៍អន្តរជាតិ នឹងជួបប្រជុំជាមួយប្រធានាធិបតីអាមេរិក Donald Trump ចាប់ពីថ្ងៃទី 27 ដល់ 28 ខែកុម្ភៈនៅទីក្រុងហាណូយផងដែរ។ 

គួរបញ្ជាក់ថា នៅកំឡុងពេលដែល លោកប្រធានាធិបតី Moon Jae-in ធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីខែកញ្ញាឆ្នាំមុននេះ ប្រធានក្រុមហ៊ុន Samsung Group លោក Lee Jae-yong និងប្រធានក្រុមហ៊ុន SK Group លោក Chey Tae-won រួមជាមួយនិងប្រធានក្រុមហ៊ុន LG Group លោក Koo Kwang-mo គឺបង្ហាញអំពីការរួមបញ្ចូលនៅក្នុងការធ្វើប្រតិភូកម្មពាណិជ្ជកររបស់ប្រទេសកូរ៉េខាងត្បូងផងដែរ។ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋរួចមក អ្នកឃ្លាំមើលទីផ្សារមួយចំនួនប៉ាន់ប្រមាណថា ក្រុមហ៊ុននៅក្នុងប្រទេសកូរ៉េខាងត្បូង អាចនឹងពិចារណាផ្តួចផ្តើម ឬបន្តគម្រោងថ្មី ដើម្បីត្រៀមខ្លួនសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកូរ៉េទាំងពីរនេះ។ 

ប្រទេសកូរ៉េខាងជើងក៏បង្ហាញសញ្ញាដែរថា ខ្លួនពិតជាចង់ឱ្យមេដឹកនាំធុរកិច្ចកាន់តែប្តេជ្ញាចិត្តក្នុងការខិតខំប្រឹងប្រែងក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងអំឡុងកិច្ចប្រជុំកំពូលកាលពីឆ្នាំមុននេះផងដែរ។ បន្ទាប់ពីមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុនយក្សជំនួញមួយចំនួនរួមមានក្រុមហ៊ុន Hyundai Asan និង SK Group ក៏បានបង្កើតកងកម្លាំងភារកិច្ចនៅក្រោមសាខារបស់ខ្លួន ដើម្បីស្វែងរកឱកាសអាជីវកម្មនៅប្រទេសកូរ៉េខាងជើងផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន