no-alternative title

Xiaomi Mi 9 ត្រូវបានគេទម្លាយចេញនូវព័ត៌មាននៅមុនការបង្ហាញខ្លួនជាផ្លូវការជាមួយនឹងវត្តមានប្រភេទ Explorer Edition

នៅពេលនេះ ក្រុមហ៊ុន Xiaomi បាននឹងកំពុងចាប់ផ្តើមនូវល្បែង ដ៏ធំមួយដោយរៀបចំព្រឹត្តិការណ៍របស់ខ្លួន ដែលកៀកទៅនឹងព្រឹត្តិការណ៍ Unpacked របស់ក្រុមហ៊ុន Samsung ប៉ុន្តែ នេះមិនមែនជាឱកាសដែលអោយអ្នកយល់ច្រឡំរវាងស្មាតហ្វូន Mi 9 និងស្មាតហ្វូន Galaxy S10 នោះទេ។ ក្រុមហ៊ុន Xiaomi បានបង្ហាញអ្វីគ្រប់យ៉ាង ពី Xiaomi Mi 9 រួមទាំង Explorer Edition ប៉ុន្តែមិនរាប់បញ្ចូលព័ត៌មានលំអិតដែលមាននោះទេ។ ស្មាតហ្វូនស៊េរីថ្មី Xiaomi Mi 9 នឹងតំណាងឱ្យការវិវត្តន៍ និងការធ្វើឱ្យប្រសើរឡើង បើធៀបទៅនឹងស្មាតហ្វូនជំនាន់មុនរបស់ខ្លួន។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

Xiaomi Mi 9 មានលក្ខណៈពិសេសជាច្រើន ដែលនឹងធ្វើឱ្យប្រសើរជាងមុនដូចជាការប្រើប្រាស់នូវបន្ទះឈីប Snapdragon 855 និងភាព "ល្អប្រសើរជាងមុន"ទៅលើបច្ចេកវិទ្យាថ្មីៗ ដូចជាបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ជាដើម។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរជាច្រើននៅទីនេះ ហាក់ដូចជាមានការបន្ថែមទៀត ហើយនេះប្រហែលជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន Xiaomi ក្នុងករណីនេះជាក់ជាមិនខាន។ ទាក់ទងទៅនឹងការរចនារូបរាងវិញនោះ Xiaomi បានធ្វើការប្រើប្រាស់នូវ Wide Notch ជាមួយនឹង Waterdrop Notch ដែលតូចគ្រប់គ្រាន់សម្រាប់បំពាក់នូវប្រព័ន្ធកាមេរ៉ា។ ជាជាងការប្រើប្រាស់នូវ ambient light sensor ដាច់ដោយឡែកមួយទៀតនោះ ស្មាតហ្វូននេះ ប្រើប្រាស់វានៅក្រោមអេក្រង់តែមួយ។ 

ជំនួសឱ្យការប្រើប្រាស់នូវ proximity sensor នោះ Xiaomi Mi 9 គឺបានប្រើប្រាស់នូវ ultrasonic version វិញ។ អ្វីដែលកាន់តែអស្ចារ្យជាងនេះទៀតនោះ ក្រុមហ៊ុន Xiaomi ក៏បានផ្តល់អោយស្មាតហ្វូនស៊េរីថ្មី Mi 9 ជាមួយនឹងកម្រិតសមាមាត្រអេក្រង់ទៅនឹងតួខ្លួនរបស់វាដល់ទៅ 90.7-inch screen-to-body ratio ទោះបីជាផ្នែកខាងក្រោមរបស់វាមានកម្រាស់ 3.6 mm។ ការធ្វើឱ្យប្រសើរឡើងធំជាងគេបំផុតនោះគឺជាកាមេរ៉ារបស់វា។ បច្ចុប្បន្ននេះ ស្មាតហ្វូននេះ នឹងមានកាមេរ៉ា 3 គ្រាប់ហើយវាមិនមានប្រភេទ monochrome ឬ depth sensor នោះទេ។ នេះបង្ហាញថា ស្មាតហ្វូននេះនឹងប្រើប្រាស់នូវកាមេរ៉ា IMX586 របស់ Sony ដែលមានទំហំ 48 មេហ្គាភិចសែលមានទំហំ 1/2 អ៊ីញដែល Xiaomi ដាក់នៅក្រោម f/1.75 aperture lens។ ជាមួយគ្នានេះដែរ វាមានកាមេរ៉ាទំហំ 12 មេហ្កាភិចសែល f / 2.2 ជាមួយ 2x optical zoom និងកាមេរ៉ាទំហំ 16 មេហ្គាភិចសែល f / 2.2 ultra wide angle ថែមទៀត។

ក្រុមហ៊ុន Xiaomi មានមោទនភាពផងដែរជាមួយនឹងវត្តមាននៃ Game Turbo mode ថ្មីរបស់ខ្លួន។ មិនតែប៉ុណ្ណោះ គឺបានបង្កើនប្រសិទ្ធភាពធនធាននៅពេលហ្គេមត្រូវបានលេង វាក៏ផ្តល់នូវប្រអប់ឧបករណ៍ toolbox មួយដែលអនុញ្ញាតឱ្យអ្នកមើលឃើញពី GPU និងការប្រើប្រាស់ GPU និងសូម្បីតែកម្រិតនៃ Frame Rates ផងដែរ។ លើសពីនេះទៅទៀត វាក៏មានជម្រើសសម្រាប់ touch sensitivity ដូចជាអ្នកនឹងផ្លាស់ប្តូរទៅលើ mouse sensitivity នៅលើកុំព្យូទ័រលេងហ្គេមនោះ។

នាយកប្រតិបត្តិរបស់ Xiaomi លោក Lei Jun ក៏បានបង្ហាញលក្ខណៈពិសេសមួយចំនួនរបស់ស្មាតហ្វូន Xiaomi Mi 9 Explorer Edition ផងដែរ។ ស្មាតហ្វូនដ៏ពិសេសនេះ នឹងធ្វើការបង្កើនរ៉េមដល់ទៅ 12GB និងផ្តល់នូវ Sensor ទំហំ 48 មេហ្គាភិចសែលមាន aperture 1.47 ថែមទៀតផង។ កញ្ចក់ថ្លានៅផ្នែកខាងក្រោយ ឬការរចនាស្រដៀងទៅនឹងស្មាតហ្វូន Mi 8 អញ្ចឹង ក៏ប៉ុន្តែយើងត្រូវរង់ចាំមើលសិន។ ស្មាតហ្វូន Xiaomi Mi 9 នឹងបង្ហាញខ្លួននៅថ្ងៃទី 20 ខែកុម្ភៈ និងថ្ងៃទី 24 ខែកុម្ភៈខាងមុខនេះ។ ដូច្នេះអ្នកដែលមិនត្រូវភ្លេច ព្រឹត្តិការណ៍នេះ គឺចាប់ផ្តើមមុន និងក្រោយព្រឹត្តិការណ៍របស់ Samsung ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន